លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!!!
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីសួរសុខទុក្ខ និងស្តាប់នូវសំណើរសំណូមពរផ្សេងៗរបស់ នាយទាហាន នាយទាហានរង ក្រែងមានជួបការលំបាកក្នុងពេលកន្លងមក ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងពេលជួបសំណេះសំណាលនេះដែរ នាយទាហាន នាយទាហានរង ក៏បានលើកឡើងនូវសំណើរសំណូមពរមួយចំនួនផងដែរ ពាក់ព័ន្ធកន្លែងការស្នាក់នៅប្រចាំថ្ងៃ និងតម្រូវការមួយចំនួនថែមទៀត។

ជាចុងក្រោយនៅពេលបានទទួលនូវការសំណូមពរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយទៅតាមសំណើរបស់ នាយទាហាន នាយទាហានរង ដែលបានសំណូមពរផងដែរ និងបានដាក់បទបញ្ជាដល់ នាយទាហាន នាយទាហានរងទាំងអស់ ត្រូវគោរពវិន័យអង្គភាពឲ្យបានខ្ជាប់ខ្ជន ស្លៀកពាក់ឯកសណ្ឋានត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុននឹងចេញក្រៅបំពេញការងារ ត្រូវយកចិត្តទុកដាក់នូវរាល់ការងារទាំងឡាយណាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រលាញ់គ្នា ចេះយោគយល់អព្យាស្រ័យគ្នា សំខាន់គឺត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អថែមទៀតផង៕








