កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដាក់វិធានការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈក្នុងខេត្តកំពង់ចាម ក្នុងគោលបំណងមិនឲ្យមានស្ថានីយប្រេងឥន្ធនៈ ស្តុកប្រេងទុកលក់ ពេលប្រេងឡើងថ្លៃនោះឡើយ ។ លោកអភិបាលខេត្ត បានលើកឡើងថា ម្ចាស់អាជីវកម្មត្រូវលក់តាមតម្លៃកំណត់មានន័យថា រាល់ស្ថានីយទាំងអស់ត្រូវតែលក់ប្រេងឥន្ធនៈ តាមតម្លៃសេចក្តីជូនដំណឹងដែលចេញដោយក្រសួងពាណិជ្ជកម្ម ដោយហាមឃាត់ការស្តុកទុកដោយខុសច្បាប់...
បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបរនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់...
ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្រ្តីជំនាញតាមគោលដៅចុះតំបន់ជុំវិញបឹងទន្លេសាប ចូលរួមប្រជុំស្តីពី ការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដឹកនាំ ដោយលោក ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងលោក លឹម សុខតូ អភិបាលរង តំណាងលោកអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ថែមទាំងមានការចូលរួមមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងដណ្តើមយកច្រកសមុទ្រហ័រមូស ដែលជាច្រកសមុទ្រដ៏សំខាន់ជាយុទ្ធសាស្ត្រ ប្រសិនបើអ៊ីរ៉ង់ព្យាយាមធ្វើអ្វីមួយដែល «ហួងហែង» ហើយវាយប្រហារគោលដៅអាមេរិក និងអ៊ីស្រាអែលបន្ថែមទៀតនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ការព្រមាននេះបានកើតឡើង បន្ទាប់ពីតម្លៃប្រេងបានកើនឡើង ដល់កម្រិតខ្ពស់បំផុតមួយ រយៈពេលខ្លីចាប់តាំងពីឆ្នាំ ២០២២...
ពោធិ៍សាត់៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានសាខាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ។ សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់មានអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៥,៦១៦នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៤,៧១១នាក់...
បរទេស៖ យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសឥណ្ឌា នឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់ប្រទេសបង់ក្លាដែស ចំពេលមានការខ្វះខាតការ ផ្គត់ផ្គង់ដែលជំរុញ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ប្រទេសបង់ក្លាដែស ត្រូវងាកទៅរកការកំណត់កម្រិតប្រេងឥន្ធនៈចាប់តាំងពីថ្ងៃអាទិត្យ បន្ទាប់ពីប្រឈមមុខនឹងវិបត្តិថាមពល។ ចំណែកទីភ្នាក់ងារសារព័ត៌មាន ANI...
ព្រះសីហនុ ៖ សមត្ថកិច្ច បានបង្ក្រាបករណី Scam Online និងជនបរទេសស្នាក់នៅខុសច្បាប់ នៅលើទីតាំងបឹងហ្គាឡូ គីម ឈី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសចំនួន ១៣នាក់។ ប្រតិតបត្តិការនេះ អនុវត្តន៍តាមបទបញ្ជារបស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពខេត្ត...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា អំណានដោយប្រើមធ្យោបាយ បច្ចេកវិទ្យាទំនើប បានចំណាយពេលវេលាតិច ងាយស្រួលអាន និងជួយដល់បរិស្ថានផងដែរ ។ ក្នុងទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងថា...
ភ្នំពេញ៖ សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា (CPSF) មានសេចក្តីរីករាយប្រកាសអំពីភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយ សហគ្រិនខ្មែរ (KE) ដើម្បីពង្រឹងវិស័យម្រេច និងគ្រឿងទេសកម្ពុជា តាមរយៈការពង្រីកទីផ្សារអន្តរជាតិ និងការផ្សព្វផ្សាយពាណិជ្ជកម្មលើឆាកសកល។ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ តាមរយៈភាពជាដៃគូនេះ សហគ្រិនខ្មែរ នឹងគាំទ្រ សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា ក្នុងការដឹកនាំ សមាជិករបស់សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានយកចិត្តទុកដាក់ និងមានក្តីបារម្ភបំផុតចំពោះការវិវត្តនៃសភាពការណ៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសលើសុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងសិក្សានៅទីនោះជាប់ជាប្រចាំ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦លោកប៉ែន បូណា មានប្រសាសន៍ថា ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា បានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ...