ថ្ងៃទី ១៨ ខែឧសភា លោក Han Zheng អនុប្រធានរដ្ឋចិនបានចូលរួមពិធីបើកកិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៦នៅក្រុងប៉េកាំង ។ លោក Han Zheng បានថ្លែងថា បច្ចុប្បន្នសភាពការណ៍អន្តរជាតិមានភាពរង្គោះរង្គើ សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈម គ្មានប្រទេសណាដែលអាចនៅបានសុខតែឯងនោះទេ មានតែប្រកាន់ខ្ជាប់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការបើកទូលាយនិងបរិយាបន្ន ទើបជាមាគ៌ាដ៏ត្រឹមត្រូវ។ យើងគួរពង្រឹងជំនឿ ពួតដៃគ្នាឆ្ពោះទៅមុខ ក្តាប់ជាប់ឱកាសថ្មីនិងឆ្លើយតបបញ្ហាប្រឈមថ្មីដោយមានប្រសិទ្ធភាព ដើម្បីសម្រេចការអភិវឌ្ឍរួមដោយឈរលើមូលដ្ឋាន ដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។ សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលបានរៀបចំដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានរៀបចំអស់រយៈពេល ៥ ឆ្នាំជាប់គ្នាហើយ ។ កិច្ចប្រជុំប្រចាំឆ្នាំនេះធ្វើក្រោមប្រធានបទ «ឆ្ពោះទៅរកភាពថ្មី តភ្ជាប់អនាគត» តំណាងប្រហែល ៨០០ នាក់ដែលមកពីស្ថាប័នរដ្ឋាភិបាលបរទេស អង្គការអន្តរជាតិ ស្ថាប័នសេដ្ឋកិច្ចអន្តរជាតិ សភាពាណិជ្ជកម្មបរទេស ស្ថាប័នជំរុញពាណិជ្ជកម្មសកលនិងសហគ្រាសជាតិនិងអន្តរជាតិបានចូលរួមកិច្ចប្រជុំនេះ ៕
អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងអំពីករណី ដែលមហាសន្និបាត សុខភាពពិភពលោកលើកទី ៧៩ បានបដិសេធសេចក្តីស្នើ ច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ។ គណៈកម្មាធិការកិច្ចការទូទៅនិងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៩ បានធ្វើសេចក្តីសម្រេចចិត្តដោយឡែកពីគ្នានៅថ្ងៃទី ១៨ ខែឧសភា ដោយបដិសេធចំពោះសំណើ នៃប្រទេសមួយចំនួនតូច ដែលចង់ដាក់បញ្ចូលការ « អញ្ជើញតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត សុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍ »...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...