ឡុងដ៍៖ យោងតាមការជូនដំណឹងរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ រដ្ឋាភិបាលអង់គ្លេស បានចេញអាជ្ញាប័ណ្ណពាណិជ្ជកម្មទូទៅ ដែលអនុញ្ញាតឱ្យនាំចូលប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះកែច្នៃនៅក្នុងប្រទេសទី៣ ពីប្រេងឆៅរបស់រុស្ស៊ី។ អាជ្ញាប័ណ្ណនេះ ដែលចេញដោយក្រសួងពាណិជ្ជកម្ម និងពាណិជ្ជកម្ម គ្របដណ្តប់លើផលិតផលប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះជាក់លាក់ ដែលកែច្នៃនៅខាងក្រៅប្រទេសរុស្ស៊ីពីប្រេងឆៅរបស់រុស្ស៊ី។ វាក៏អនុញ្ញាតឱ្យមានសេវាកម្ម និងសកម្មភាពមួយចំនួនទាក់ទងនឹងការនាំចូលផលិតផលទាំងនោះផងដែរ។ ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ី ចាប់តាំងពីវិបត្តិអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង រួមទាំងការរឹតបន្តឹងលើប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី។ អាជ្ញាប័ណ្ណចុងក្រោយបំផុតបានកំណត់ពីការលើកលែងមានកំណត់ សម្រាប់ផលិតផលប្រេងម៉ាស៊ូត...
ព្រះវិហារ៖ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីមីទ្ទីងគោរពវិញ្ញាណក្ខន្ធ និងរំលឹកវិញ្ញាណក្ខន្ធ ក្នុងឱកាស «ទិវាជាតិនៃការចងចាំ ២០ ឧសភា» យ៉ាងសមឡោឡា និងក្រៀមក្រំបំផុត នៅបរិវេណតំបន់ឧក្រិដ្ឋកម្ម១០៣ ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត...
ភ្នំពេញ៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយវឌ្ឍនភាពការងារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ការងារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ហេង សួរ បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់...
ភ្នំពេញ៖ តាមរយៈកិច្ចសហការ រវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរខេត្ត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងចុះអនុវត្តយុទ្ធនាការផ្សព្វផ្សាយដល់ទីតាំងសហគ្រាស និងក្រុមហ៊ុន ស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដោយផ្តោតសំខាន់លើច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។...
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អ៉ី សូដា អនុប្រធានការិយាល័យ អធិការកិច្ចការងារ និងវិវាទការងារ នៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់...
រតនគិរី ៖ លោកបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល, លោក សាយ សាមាន អនុប្រធានគណបក្សខេត្ត និងជាអនុប្រធានប្រចាំការយុវជនគណបក្សខេត្តរតគិរី និងជាតំណាង លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត...
ថ្ងៃទី២០ ខែឧសភា លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីភាពក្នុងសន្និសីទសារព័ត៌មាន។មានអ្នកសារព័ត៌មានបានសួរសំណួរពាក់ព័ន្ធនឹងពាក្យសម្តីរបស់បុគ្គលLai Qingde។ លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចបំបែកចេញពីទឹកដីចិន ហើយមិនធ្លាប់មានឋានៈជាប្រទេសមួយឡើយ។មុខមាត់ពិតរបស់អាជ្ញាធរLai Qingdeដែលជាអ្នក “ការបង្ករឿង”និងជា “អ្នកបំផ្លាញសន្តិភាព”បានត្រូវលាតត្រដាងម្តងហើយម្តងទៀត កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺផ្ទុយស្រឡះពីសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ “ការស្វែងរកឯករាជ្យដោយពឹងផ្អែកកម្លាំងខាងក្រៅ”និង “ការស្វែងរកឯករាជ្យតាមរយៈកម្លាំងអាវុធ” វាគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ”៕
ថ្ងៃទី ១៩ ខែឧសភា ជា“ទិវាទេសចរណ៍ចិន”លើកទី១៦ ។ សកម្មភាពប្រចាំឆ្នាំនេះ បានផ្តោតសំខាន់ទៅលើខ្លឹមសារ ដូចជាការធ្វើទេសចរណ៍ក្នុងដែនចិន ការធ្វើទេសចរណ៍ប្រកបដោយសុវត្ថិភាព ការប្រើប្រាស់ដោយមានទំនុកចិត្តជាដើម ហើយបានដាក់ចេញវិធានការផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន៩ ។ តំបន់នានានៃប្រទេសចិនគ្រោង នឹងដាក់ចេញវិធានការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនចំនួន៩ពាន់ ហើយគ្រោងទម្លាក់ប្រាក់ទុនចំនួន ១ពាន់លានយាន់ប្រាក់ចិនសម្រាប់ ផ្តល់ឧបត្ថម្ភកធនដល់ប្រជាជន ។ តាំងពីសមាជបក្ស លើកទី១៨មក ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់ចិនបានឈានចូលគន្លងល្បឿនលឿន...
បន្ទាប់ពីសម្រេចបាននូវសមិទ្ធផល សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបាន និងកំពុងផ្លាស់ប្តូរពីគំរូ អភិវឌ្ឍន៍ដែលផ្តោតលើ “កំណើនល្បឿនលឿន” ទៅជា “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” សំដៅឆ្ពោះទៅសម្រេច ឱ្យបាននូវគោលដៅសតវត្សរ៍ទី២ នៃការកសាងប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ នៅត្រឹមឆ្នាំ២០៤៩។ ក្នុងបរិបទនេះ វិស័យសេវាកម្មបានដើរ តួនាទីជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងស្រុករបស់ចិន។ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមាន ចីរភាព ភាពធន់ និងបរិយាបន្ន រដ្ឋាភិបាលចិន បាននិងកំពុងដាក់ចេញ នូវរបៀបវារៈធ្វើទំនើបកម្មលើអនុវិស័យគន្លឹះសំខាន់ៗ រួមមាន៖...
ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រយៈពេលតែកន្លះឆ្នាំប៉ុណ្ណោះ ក៏មានមេដឹកនាំនៃរដ្ឋជាសមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិចំនួន៤ ផ្សេងទៀត បានបំពេញទស្សនកិច្ច នៅប្រទេសចិនជាបន្តបន្ទាប់ ដែលជាទិដ្ឋភាពដ៏កម្រមួយ ក្នុងកិច្ចការទូត នៃប្រទេសមហាអំណាច ។ ផ្តើមពីដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ប្រធានាធិបតីបារាំងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥...