ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ថវិកាដែលសប្បុរសជន បានបរិច្ចាគចូល ក្នុងកាកបាទក្រហមកម្ពុជា នឹងប្រែក្លាយទៅជា អង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់បន្ទាន់ផ្សេងៗ សម្រាប់ប្រជាពលរដ្ឋជួបទុក្ខលំបាក ។ ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣...
បរទេស៖ យោងតាមមន្ត្រីមូលដ្ឋាន និងអ្នកពន្លត់អគ្គីភ័យ បានឱ្យដឹងថា យន្តហោះ Embraer 721C ធុនតូចមួយគ្រឿង ដែលមានម៉ាស៊ីនតែមួយ បានហោះបុកអគារលំនៅដ្ឋានមួយក្នុងទីក្រុង Belo Horizonte ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងពីរនាក់បានរួចផុត ពីគ្រោះថ្នាក់ដោយអព្ភូតហេតុ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាកប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន ដើម្បីអមដំណើរកប៉ាល់ ឆ្លងកាត់ច្រកសមុទ្រហ័រមូស ប៉ុន្តែបាននិយាយថា ការបិទច្រកកំពង់ផែអ៊ីរ៉ង់នឹង «នៅតែមានសុពលភាពពេញលេញ» រហូតដល់កិច្ចព្រមព្រៀង ចុងក្រោយជាមួយទីក្រុង តេហេរ៉ង់ត្រូវបានសម្រេចឡើង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា ប្រតិបត្តិការ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះមានការចូលរួមពី លោក ប៉េង ពោធិ៍នា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងសុខាភិបាល អេស្បាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារថា ប្រទេសអេស្បាញនឹងទទួលយកនាវា MV Hondius ដែលកំពុងមានផ្ទុកប្រភេទមេរោគ hantavirus នៅលើកោះ Canary ស្របតាមច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌។ យោងតាមសេចក្តីថ្លែងការណ៍ អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ក្នុងការសម្របសម្រួល...
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា អ្នកជំនាញ វិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចនឹងប្រើប្រាស់ យន្តការផ្សះផ្សារ ដោយចាប់បង្ខំ ក្រោយថៃ សម្រេចដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈ នៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 គឺមានលក្ខណៈជាស្តង់ដារអន្តរជាតិ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញ ក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងដឹកដៃគ្នា ទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ បន្ទាប់ពីពេលភាគីថៃ លុបចោល MOU 2001។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន...
បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបានរាយការណ៍ នៅព្រឹកថ្ងៃអង្គារថា យន្តហោះគ្មានមនុស្សបើក អ៊ុយក្រែនសរុបចំនួន ២៨៩ គ្រឿងត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែន អាកាសលើទឹកដី រុស្ស៊ីក្នុងពេលពេញមួយយប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា យន្តហោះគ្មានមនុស្សបើកដែលចូលមក គឺត្រូវបានស្ទាក់ចាប់ និងបំផ្លាញនៅទូទាំងតំបន់ចំនួន ១៩ នៅភាគខាងលិច និងភាគខាងត្បូងនៃប្រទេសរុស្ស៊ី...
ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦ ដោយផ្ដល់ដល់អ្នកដំណើរទាំងចេញ និងចូលប្រទេសកម្ពុជា នូវការ បញ្ចុះតម្លៃរហូតដល់ ១០០% លើ សំបុត្រយន្តហោះ ចំនួន ១១លានសន្លឹក ។ តម្លៃប្រូម៉ូសិននេះ មានផ្ដល់ជូនសម្រាប់ការកក់សំបុត្រចាប់ពីពេលនេះ រហូតដល់ម៉ោង...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិស្វាគមន៍បទ ឈប់បាញ់ឯកតោភាគី ដែលប្រកាសរៀងៗខ្លួនដោយអ៊ុយក្រែន និងរុស្ស៊ី។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖យើងស្វាគមន៍បទឈប់បាញ់ឯកតោភាគីដែលប្រកាសដោយអ៊ុយក្រែនដែលនឹងចាប់ផ្តើមនៅយប់ថ្ងៃទី៥ដល់ថ្ងៃទី៦ខែឧសភា ក៏ដូចជាមួយដោយសហព័ន្ធរុស្ស៊ីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨និង ៩ខែឧសភា។ លោក Dujarric បានប្រាប់សន្និសីទ សារព័ត៌មាន ប្រចាំថ្ងៃទៀតដែរថា...