ក្រុមជម្រើសជាតិ បារាំ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយយកឈ្នះ អ៊ីរ៉ាក់ ក្នុងលទ្ធផល ៣-០ នៅព្រឹត្តិការណ៍ 2026 FIFA World Cup។ បារាំងគ្រប់គ្រងការប្រកួតបានល្អទាំងការកាន់បាល់ និងការវាយសម្រុក ខណៈអ៊ីរ៉ាក់បានព្យាយាមការពារយ៉ាងខ្លាំង ប៉ុន្តែមិនអាចទប់ទល់នឹងសម្ពាធ របស់ក្រុមជើងខ្លាំង មួយនេះបានឡើយ។ ជ័យជម្នះនេះបានជួយឱ្យបារាំងបង្កើនឱកាសឡើងទៅវគ្គបន្ទាប់ និងបញ្ជាក់ពីសក្តានុពលក្នុងការប្រជែងពានរង្វាន់ World Cup...
បរទេស៖ ប្រភពព័ត៌មានឥណ្ឌា ចំនួនបួនបាននិយាយថា រដ្ឋាភិបាលឥណ្ឌាកំពុងចរចាជាមួយ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីលក់ប្រព័ន្ធការពារជាតិសំខាន់ៗមួយចំនួនរបស់ខ្លួន រួមទាំងមីស៊ីលបញ្ជាល្បឿនលឿនជាងសំឡេង BrahMos ខណៈដែលប្រទេសឈូងសមុទ្រពែក្ស មួយនេះបង្កើនការទិញ អាវុធបន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា ប្រភពពីរដែលដឹងអំពីបញ្ហានេះបានប្រាប់ រ៉យទ័រថា ការពិភាក្សាដែលមិនធ្លាប់មានរបាយការណ៍ពីមុនមក រួមមានការលក់ប្រព័ន្ធការពារដែនអាកាស Akashteer របស់ឥណ្ឌា។...
បរទេស៖ ប្រទេសចិនបានដាក់ចេញ នូវការគ្រប់គ្រងការនាំ ចេញប្រឆាំងនឹងក្រុមហ៊ុនផលិតរ៉ែកម្ររបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំង ដោយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ជំនួស សម្រាប់រ៉ែសំខាន់ៗ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន MP Materials និង USA...
អាហ្សង់ទីន បានបង្ហាញភាពខ្លាំងដោយយកឈ្នះ អូទ្រីស ក្នុងលទ្ធផល 2-0 នៅព្រឹត្តិការណ៍ FIFA World Cup 2026 វគ្គចែកពូល J។ Lionel Messi ជាវីរបុរសប ដោយស៊ុតបញ្ចូលទីទាំងពីរគ្រាប់ និងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ World Cup ជាមួយ 18...
ជារៀងរាល់ឆ្នាំ នៅពេលដែលប្រតិទិនចន្ទគតិឈានចូលដល់ថ្ងៃទី៥ ខែទី៥ ប្រជាជនចិន និងបងប្អូនកាត់សែស្រឡាយចិននៅទូទាំងពិភពលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យប្រពៃណីដ៏សំខាន់មួយដែលត្រូវបានស្គាល់ថា “ពិធីបុណ្យសែននំចាំង” ឬ “Duanwu Jie” ជាភាសាចិន។ នៅឆ្នាំ២០២៦ ពិធីបុណ្យនេះបានប្រព្រឹត្តទៅ ចំថ្ងៃសុក្រ ទី១៩ ខែមិថុនា ដែលក្នុងឱកាសដ៏ឱឡារិកនេះ ប្រជាជនចិន បានចូលរួមសកម្មភាពប្រពៃណីសំខាន់ៗដូចជា ការវេចនំចាំង ការប្រណាំងទូកនាគ និងការព្យួរស្មៅ Pu...
នៅក្នុងកិច្ចប្រជុំកំពូលក្រុង Qingdao នៃថ្នាក់ដឹកនាំក្រុមហ៊ុនពហុជាតិលើកទី៧ ដែលបានបិទបញ្ចប់នៅពេលថ្មីៗកន្លងទៅនេះ សហគ្រាសពហុជាតិបាននាំគ្នាប្រើពាក្យ “មិនអាចជំនួសបាន”មកពិពណ៌នាប្រទេសចិន ដោយសម្គាល់ឃើញថា មិនថាការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅចិន ការពង្រីកការវិនិយោគឬក៏ការឆ្ពោះទៅកាន់ពិភពលោក វាសុទ្ធតែមិនអាចឃ្លាតពីដៃគូចិនបានឡើយ ។ កិច្ចប្រជុំកំពូលលើកនេះបានទាក់ទាញមន្រ្តីជាន់ខ្ពស់នៃសហគ្រាសពហុជាតិចំនួន៣២២រូបមកពីប្រទេសនិងតំបន់ចំនួន៤៤នៅទូទាំងពិភពលោកទៅចូលរួម ដោយបានចុះហត្ថលេខាលើគម្រោងសំខាន់ៗចំនួន៥៧ ដែលក្នុងនោះ គម្រោងវិនិយោគបរទេសចំនួន ២០ មានទំហំវិនិយោគសរុប ២,៥៦ ពាន់លានដុល្លារអាមេរិក ។ ក្រៅពីនេះ កិច្ចប្រជុំកំពូលលើកនេះក៏បានបង្កើត”លើកដំបូង”ជាច្រើនផងដែរ ដូចជា៖បានរៀបចំសកម្មភាពពិសេសជាលើកដំបូងអំពីរថយន្តថាមពលថ្មី ការផ្ទុកថាមពលបែបថ្មី និងកសិកម្មឆ្លាតវៃជាដើម និងរៀបចំជាលើកដំបូងនូវកិច្ចប្រជុំបិទទ្វារអំពីគោលនយោបាយជុំវិញការពង្រីកការបើកទូលាយខាងវិស័យឧស្សាហកម្មសេវាកម្មជាដើម ។ ក្នុងកិច្ចប្រជុំលើកនេះ ពាក្យដែលមន្រ្តីជាន់ខ្ពស់នៃសហគ្រាសពហុជាតិបានលើកឡើងញឹកញាប់បំផុតគឺ”ត្រួសត្រាយជាមួយគ្នា” ដែលមានន័យថា ការផ្លាស់ប្តូរពីការលក់និងផលិតកម្មក្នុងគ្រាដំបូងឆ្ពោះទៅរកដំណាក់កាលថ្មីនៃការសហការគ្នាច្នៃប្រឌិតថ្មីនិងការកសាងប្រព័ន្ធអេកូឡូស៊ីរួមគ្នា ។ ឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន សហគ្រាសពហុជាតិបានកំណត់ទម្រង់របស់ខ្លួនថាជា ”អ្នកកសាងជាមួយគ្នានិងជាដៃគូសហប្រតិបត្តិការ” ដោយបង្ហាញថា ពួកគេនឹងពឹងផ្អែកលើទីផ្សារដ៏ធំធេង ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញនិងបរិយាកាសសហប្រតិបត្តិការប្រកបដោយភាពបើកទូលាយរបស់ចិន ដើម្បីបង្កើនប្រសិទ្ធភាពនៃការចាត់ចែងធនធានសកលនិងសម្រេចយ៉ាងពិតប្រាកដនូវអ្វីដែលថា “នៅប្រទេសចិនដើម្បីពិភពលោក” ។ បើនិយាយចំពោះ”ការត្រួសត្រាយជាមួយគ្នា” ជាបឋមត្រូវរកឃើញឱកាសថ្មី ។ ទីផ្សារដ៏ធំធេងរបស់ចិនដែលកំពុងលើកកម្ពស់លំដាប់ថ្នាក់ជាបន្តបន្ទាប់បានផ្តល់លំហដ៏ទូលំទូលាយសម្រាប់ការស្វែងរកឱកាសថ្មីរបស់ទុនបរទេស ។ ទន្ទឹមនឹងនេះ ការលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មីរបស់ចិនបានបំពេញបន្ថែមកម្លាំងចលករសម្រាប់ការរួមគ្នាត្រួសត្រាយយ៉ាងស៊ីជម្រៅ ។ របាយការណ៍ដែលចេញផ្សាយក្នុងកិច្ចប្រជុំកំពូលនេះបានលើកឡើងថា ចិនបានបង្កើតទីផ្សារប្រើប្រាស់ធំបំផុតលើពិភពលោក អេកូឡូស៊ីឧស្សាហកម្មដ៏ពេញលេញបំផុត និងឈុតឆាកច្នៃប្រឌិតថ្មីដ៏សម្បូរបែបបំផុតលើទូទាំងពិភពលោក ដែលធ្វើឱ្យកម្លាំងទាក់ទាញសកលកំពុងកើនឡើងជាលំដាប់ ។ កម្លាំងទាក់ទាញបែបនេះត្រូវបានឆ្លុះបញ្ចាំងក្នុងរចនាសម្ព័ន្ធនៃការកៀរគរទុនបរទេសរបស់ចិន៖ នៅឆ្នាំ២០២៥ ការប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងសេវាកម្មបច្ចេកវិទ្យារបស់ចិនត្រូវជាជិត១ភាគ៥នៃទំហំសរុប ដែលស្មើនឹង៣,៨ដងបើប្រៀបធៀបនឹងឆ្នាំ២០១៨ ។ បើសម្លឹងមើលឱ្យវែងឆ្ងាយ ទ្វារបើកទូលាយរបស់ចិនរឹតតែធំឡើងៗ ដែលផ្តល់ការរំពឹងទុកខាងគោលនយោបាយដ៏នឹងនរសម្រាប់ការវិនិយោគទុនបរទេសចាក់គ្រឹះនៅប្រទេសចិន។ ពីខែមករាដល់ខែមេសាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសវិនិយោគបរទេសថ្មីជាង ២ ម៉ឺន ដែលកើនឡើង ៦,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្រុមហ៊ុន Revvity របស់សហរដ្ឋអាមេរិកបានវិនិយោគលើការច្នៃប្រឌិតថ្មីក្នុងប្រទេសចិនក្នុងរយៈពេលជិត៣ឆ្នាំចុងក្រោយនេះ គឺលើសពីទំហំសរុបក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ។ ក្រុមហ៊ុនNovo Nordisk របស់ដាណឺម៉ាកបានប្រកាសពង្រីកការសាងសង់មូលដ្ឋានផលិតកម្មនៅក្រុង Guangzhou ។ ក្រុមហ៊ុន Schneider Electric របស់បារាំងបានប្រកាសសាងសង់រោងចក្រថ្មីចំនួនពីរនៅប្រទេសចិននិងលើកកម្ពស់លំដាប់ថ្នាក់ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្រុងប៉េកាំង…ពី “ការចូលវិនិយោគនៅប្រទេសចិន” ដល់ “ការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន” រហូតដល់ “ការត្រួសត្រាយរួមគ្នាជាមួយប្រទេសចិន” ជំហាននីមួយៗនៃការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅរបស់សហគ្រាសពហុជាតិក្នុងប្រទេសចិន សុទ្ធតែមានភាពស៊ីសង្វាក់គ្នាជាមួយការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ។ ឆ្លៀតឱកាសនៃការជំរុញការអនុវត្ត”ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន សហគ្រាសពហុជាតិមុខជានឹងទទួលអារម្មណ៍កាន់តែជ្រាលជ្រៅថា “ជឿជាក់ប្រទេសចិន គឺជឿជាក់អនាគត ហើយវិនិយោគលើប្រទេសចិន គឺវិនិយោគចំពោះអនាគត” ៕
គ្រាដ៏ភ្លឺស្វាង នៃការទូតរបស់ប្រទេស ដែលមានមហាអំណាចបង្ហាញ ពីអំណាចដ៏ជ្រាលជ្រៅ នៃអរិយធម៌បុរាណ ។នៅថ្ងៃទី ១៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Trump ប្រធានាធិបតីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនបានទៅទស្សនាប្រាសាទឋានសួគ៌ ដែលត្រូវបានទទួលស្គាល់ជាតំបន់ បេតិកភណ្ឌវប្បធម៌ពិភពលោក ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៨ ។ ឆ្នាំ ២០២៤ អ័ក្សកណ្តាលរបស់ទីក្រុងប៉េកាំង ត្រូវបានចុះបញ្ជីក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយប្រាសាទឋានសួគ៌ គឺជាទីតាំងមួយក្នុងចំណោម ទីតាំងទាំង...