បណ្ឌិត យង់ ពៅ ៖ កម្ពុជា-អន្តរជាតិ មិនទទួលស្គាល់ការ ផ្លាស់ប្តូរបន្ទាត់ព្រំដែន លោកប៉ែន បូណា ៖ កម្ពុជាបន្តដោះស្រាយព្រំដែន តាមរយៈការចរចា ការទូត-ច្បាប់អន្តរជាតិ សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរខេត្តស្ទឹងត្រែង និងក្រចេះ រក្សាធនធានសត្វផ្សោតទន្លេមេគង្គ សម្តេចតេជោ ៖ មរណភាពម្តាយលោក...
រដ្ឋមន្ត្រីអូម៉ង់ និងអារ៉ាប៊ីសាអូឌីត ជួបពិភាក្សាគ្នាអំពី បញ្ហាសន្តិសុខ នៅច្រកសមុទ្រ Hormuz កងកម្លាំងអាមេរិក វាយប្រហារអ៊ីរ៉ង់ ជាថ្ងៃទី២ ជាប់ៗគ្នាប្រឆាំងនឹងអ៊ីរ៉ង់ អ៊ីរ៉ង់ អាចនឹងដកខ្លួនចេញពី សន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ ហើយផ្លាស់ប្តូរគោលលទ្ធិ នុយក្លេអ៊ែររបស់ខ្លួន ប្រេងឡើងថ្លៃ ជាងមួយដុល្លារ ក្នុងមួយបារ៉ែល ខណៈអាមេរិក បើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ អ៊ុយក្រែន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានបញ្ជាក់ពីទស្សនៈជាយុទ្ធសាស្ត្រថា រាជរដ្ឋាភិបាល មិនបានមើលឃើញភាពមិនប្រាកដប្រជា របស់សកលលោកជាឧបសគ្គនោះទេ។ ការបញ្ជាក់ពីទស្សនៈជាយុទ្ធសាស្ត្ររបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក សួង ហេង រដ្ឋលេខាធិការលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានចុះពិនិត្យតាមដានការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ សម្រេចបាន ៧៩ % ហើយ។ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)...
ព្រឹកថ្ងៃទី ៨ ខែកក្កដា សន្និបាតជាតិស្តីពីការផ្តល់ពានរង្វាន់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សន្និបាតសមាជិកបណ្ឌិត្យសភាវិទ្យាសាស្ត្រចិននិងបណ្ឌិត្យសភាវិស្វកម្មចិន និងសមាជ លើកទី ១១ នៃសមាគមអ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រគល់ពានរង្វាន់ជូនម្ចាស់ជីយលាភីនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពូលបស់ចិន ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។ លោកXi Jinping បានគូសបញ្ជាក់ថា រយៈពេល “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” គឺជាដំណាក់កាលសំខាន់នៃការកសាងប្រទេសខ្លាំងខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ត្រូវក្តាប់ជាប់កាលានុវត្តភាពប្រវត្តិសាស្រ្ត ប្រឈមមុខនឹងការសាកល្បងនៃយុគសម័យ ពន្លឿនការជំរុញភាពឯករាជ្យម្ចាស់ការខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅកាន់គោលដៅកសាងប្រទេសខ្លាំងខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅឆ្នាំ២០៣៥ និងផ្តល់ការគាំទ្រនិងដឹកនាំការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាយ៉ាងប្រាកដប្រជា៕
“ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការវិនិយោគរបស់ចិនក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៤,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយទំហំនាំចេញផលិតផលឧស្សាហកម្មកម្មន្តសាលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់បានកើនឡើងជិត ៣១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន”។ «របាយការណ៍សង្ខេបអំពីសេដ្ឋកិច្ចចិន»ដែលចេញផ្សាយដោយធនាគារពិភពលោកកាលពីថ្ងៃទី ៧ ខែកក្កដាបានផ្តល់ទិន្នន័យមួយក្រុមដូចការលើកឡើងខាងលើ ។ ក្រោមការដឹកនាំរបស់ឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ការវិនិយោគពាក់ព័ន្ធនឹងបច្ចេកវិទ្យារបស់ចិនសម្រេចបាននូវកំណើនលើសពីការប៉ាន់ប្រមាណទុកជាមុន ។ មូលហេតុនៅពីក្រោយនេះគឺតម្រូវការយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងនិងក្រៅប្រទេសចិនចំពោះផលិតផលនិងសេវាកម្មពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ។ ទន្ទឹមនឹងនេះ ការនាំចេញផលិតផលរបស់ចិនដែលបូករួមទាំងរថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលប្រព័ន្ធPVដែលជាតំណាងនៃ“ផលិតផលថ្មីទាំងបី”កំពុងជំនួសផលិតផលប្រភេទពលកម្មជាប្រពៃណីបន្តិចម្តងៗ ដែលក្លាយជាក្បាលម៉ាស៊ីនថ្មីក្នុងការជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិរបស់ចិន ។ នេះក៏ជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃការកើនឡើងជាបន្តបន្ទាប់នៃ “អត្រាប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា” នៃសេដ្ឋកិច្ចចិនផងដែរ ។ ភាពធន់នៃការផ្តល់កម្លាំងចលករដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបែបនេះ មិនមែនកើតឡើងដោយគ្មានមូលដ្ឋានគ្រឹះនោះទេ វាគឺចាក់ឬសគល់យ៉ាងជ្រាលជ្រៅក្នុងការជ្រើសរើសដោយម្ចាស់ការនិងការប្រតិបត្តិយ៉ាងសកម្មនៃទីផ្សារ ។ មុនដំបូង ក្រោមសម្ពាធ”ការផ្គត់ផ្គង់ខ្លាំង តែតម្រូវការខ្សោយ” ប្រាក់ទុនមិនជ្រើសរើសរលកនិន្នាការដោយងងឹតងងល់ទេ ប៉ុន្តែបានរៀបចំផែនការដោយចំគោដៅទៅលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ដែលអាចកសាងរបាំងប្រកួតប្រជែងរយៈពេលវែង ។មិនថាបន្ទះឈីបនិងម៉ាស៊ីនមេកម្រិតខ្ពស់(High-end Server)ដែលគាំទ្រការហ្វឹកហ្វឺនគំរូធំនៃបញ្ញាសិប្បនិម្មិតក៏ដោយ ឬសម្ភារៈកម្រិតខ្ពស់និងឧបករណ៍ផលិតកម្មទំនើបសម្រាប់ការលើកកម្ពស់លំដាប់ថ្នាក់ប្រកបដោយភាពឆ្លាតវៃនៃវិស័យឧស្សាហកម្មកម្មន្តសាល វាសុទ្ធតែបានក្លាយជាចំណុចក្តៅនៃការវិនិយោគ។ការជំរុញឱ្យរចនាសម្ព័ន្ធវិនិយោគបែបនេះមានភាពកាន់តែល្អប្រសើរនិងលំដាប់កាន់តែខ្ពស់គឺជាការបង្ហាញដោយផ្ទាល់បំផុតនៃសេដ្ឋកិច្ចចិនក្នុង”ការលុបបំបាត់ចោលរបស់ចាស់ៗ និងពូនជ្រំរបស់ថ្មីៗ”និងការកើនឡើងជាបន្តបន្ទាប់នៃអត្រាប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ ទីពីរ រចនាសម្ព័ន្ធនាំចេញត្រូវបានកែលម្អ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ឧត្តមភាពក្នុងការនាំចេញផលិតផលបែបប្រពៃណីដែលពឹងផ្អែកលើកម្លាំងពលកម្មរបស់ចិនត្រូវបានកាត់បន្ថយ ហើយធនធានដែលត្រូវបានបញ្ចេញ កំពុងហូរចូលទៅកាន់ឧស្សាហកម្មដែលពឹងផ្អែកលើបច្ចេកវិទ្យា ។ បច្ចុប្បន្ននេះ ផលិតផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិនអាចប្រកួតប្រជែងជាមួយប្រទេសខ្លាំងក្លាខាងឧស្សាហកម្មតាំងពីមុនមក ដូចជាអាមេរិកនិងអឺរ៉ុបជាដើម ។ នេះមិនត្រឹមតែជាការប្រសើរឡើងនៃរចនាសម្ព័ន្ធពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកើនឡើងទាំងមូលនៃខ្សែសង្វាក់គុណតម្លៃឧស្សាហកម្មរបស់ចិនផងដែរ វាបានបញ្ជាក់យ៉ាងខ្លាំងថា សេដ្ឋកិច្ចចិនមានលក្ខណៈពិសេសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែលេចធ្លោ ។ ឆ្នាំចាប់ផ្តើមនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”បានកន្លងផុតទៅពាក់កណ្តាលហើយ។ ប្រឈមមុខនឹងបរិយាកាសចិននិងអន្តរជាតិដ៏ស្មុគស្មាញ តើសេដ្ឋកិច្ចចិននឹងមានសភាពយ៉ាងណា? ចម្លើយមិនមែននៅក្នុងពាក្យស្លោកដែលគ្មានអត្ថន័យនោះទេ ប៉ុន្តែគឺនៅក្នុងទិន្នន័យដ៏រស់រវើកវិញ ។ បើនិយាយជារួម របាយការណ៍នៃធនាគារពិភពលោកនេះ ប្រៀបដូចជាកញ្ចក់មួយដែលបានឆ្លុះបញ្ចាំងពីរូបភាពនៃការធ្វើបរិវត្តកម្មនៃអង្គភាពសេដ្ឋកិច្ចធំនេះ ដែលកំពុងឆ្ពោះទៅមុខក្រោមសម្ពាធ ដោយប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវ “ការផ្តល់កម្លាំងចលករដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការលើកកម្ពស់គុណភាព” ។ រីឯការបន្តលើកកម្ពស់”អត្រាប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”នៃការអភិវឌ្ឍសេដ្ឋកិច្ច ប្រកាន់ខ្ជាប់ការជំរុញដោយការច្នៃប្រឌិតថ្មី និងតម្កល់ទុកគុណភាពជាអាទិភាពចម្បង គឺជាជម្រើសរយៈពេលវែងរបស់ចិនក្នុងការដើរឆ្ពោះទៅរកអនាគតកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ហើយក៏ជាលេខសម្ងាត់គន្លឹះក្នុងការសម្រាចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចចិនផងដែរ ៕
ភ្នំពេញ ៖ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសន្ទនាសង្គម លើកកម្ពស់ភាពជាដៃគូ និងពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែកក្កដា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នៅទីស្តីការក្រសួង ដើម្បីក្តាប់ស្ថានភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។...
ភ្នំពេញ ៖ នៅវេលាម៉ោង១៤:២០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចអាគារ WEALTH MANSION ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារហេតុការណ៍នេះ បណ្តាលមកពីជាងកាត់ដែកខ្ទាតកំទេចផ្កាភ្លើង បង្កជាអគ្គិភ័យ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៩ កក្កដា នេះ ថា «អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតនៅជាន់ទី៤៣...
នៅថ្ងៃទី 10 ខែកក្កដា ម៉ារ៉ុក និងបារាំង នឹងត្រូវប៉ះគ្នាក្នុងការប្រកួតវគ្គប្រាំបីក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។ អត្ថបទវិភាគរបស់ 1xBet នឹងមកពិនិត្យមើលទម្រង់លេង របស់ក្រុមទាំងពីរមុនការប្រកួតមកដល់ និងកត្តាផ្សេងៗ ដែលអាចជះឥទ្ធិពលដល់លទ្ធផល នៃការប្រកួតនេះ ។ បារាំងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងក្រុមបារាំងបានឈរនៅកំពូលតារាងពូល I ដោយមិនរបូតសូម្បីតែមួយពិន្ទុ ។ កូនក្រុមរបស់លោក Didier Deschamps...
បរទេស៖ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារនាវាដឹកប្រេងពីរគ្រឿងក្នុងការវាយប្រហារដ៏ធំមួយកាលពីយប់លើតំបន់ Rostov ប្រទេសរុស្ស៊ី នេះបើយោងតាមអភិបាល Yury Slyusar កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ថា នាវាទាំងនោះត្រូវបានវាយប្រហារនៅឈូងសមុទ្រ Taganrog ខណៈពេលកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងកើតឆ្ពោះទៅ Rostov-on-Don នេះបើយោងតាមអភិបាលខេត្ត។ មនុស្សពីរនាក់បានរងរបួសស្រាល ហើយក្រុមនាវិកនៃនាវាដឹកប្រេងមួយគ្រឿងត្រូវបានជម្លៀសចេញ។ លោក...