ភ្នំពេញ ៖ តំណាងកម្ពុជា និងតំណាងប្រទេសកេនយ៉ា ប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប.) បានគូសបញ្ជាក់ពីសារៈសំខាន់ នៃប្រព័ន្ធពហុភាគី និងច្បាប់អន្តរជាតិ ។ ការបញ្ជាក់ពីគោលជំហររបស់ភាគីទាំងពីរនេះ ក្នុងជំនួបរវាងលោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងលោក Erastus Ekitela Lokaale ឯកអគ្គរដ្ឋទូត/តំណាងអចិន្រ្តៃយ៍កេនយ៉ា និងលោកស្រី Njoki...
ញូវយ៉ក៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ៣.០ ភាគរយនៅឆ្នាំ ២០២៦ មុនពេលងើបឡើងវិញមកត្រឹម ៣.៤ ភាគរយនៅឆ្នាំ ២០២៧។ នេះធ្លាក់ចុះពីមធ្យមភាគ ៣.៥ ភាគរយ នៃកំណើននៅឆ្នាំ ២០២៥ ហើយក៏ធ្លាក់ចុះបន្តិចពីការព្យាករណ៍ ៣.១ ភាគរយនៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ខែមេសា ឆ្នាំ ២០២៦។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា បទឈប់បាញ់ ដ៏ផុយស្រួយជាមួយអ៊ីរ៉ង់ គឺបានចប់ហើយ បន្ទាប់ពីយោធាអាមេរិក បានធ្វើការវាយប្រហារជាបន្តបន្ទាប់ លើសាធារណរដ្ឋអ៊ីស្លាម ជុំវិញ ការវាយប្រហារលើនាវាដឹកប្រេងចំនួនបី ដែលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz ។ កាលពីថ្ងៃពុធ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក...
ស្ទឹងត្រែង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦៕
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានក្រើនរំលឹកដល់សិស្សមន្ត្រី និងសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ឱ្យយកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាល ទៅអនុវត្តជាក់ស្តែងនៅតាមស្ថាប័នរៀងៗខ្លួន ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក...
កណ្តាល៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ខូហ្ស៊ី នីត ឯ.ក ដែលមានទីតាំងស្ថិត នៅភូមិអន្លង់រមៀត ខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយ កង្វល់របស់ពួកគាត់បានដោយជោគជ័យកាលពីម្សិលមិញ។ លោក ស៊ុន...
ភ្នំពេញ៖ លោក ឈុំ វាសនា ប្រធានសហភាពសហជីព យុវជនកម្មករកម្ពុជា (CYTUC)នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានទាត់ចោលការផ្សព្វផ្សាយ និងការលើកឡើងថា ការបិទផ្លូវជាតិលេខ៣របស់បងប្អូនកម្មករ ដោយសារការបណ្តេញសហជីព ។ សម្រាប់ប្រធានសហជីពដែលមានមូលដ្ឋាននៅក្នុងរោងចក្រខាងលើនេះ ការផ្សាយមានចេតនាបំភ្លៃការពិត និងបានបង្កើតឱ្យមានការយល់ច្រឡំ ព្រោះមិនមានរបៀបវារៈ ស្តីពីការបណ្តេញសហជីព ក្នុងការជជែកឡើយ ដោយសារមិនមានសហជីពណាម្នាក់ត្រូវបានបណ្តេញចេញ...
បរទេស៖យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអូម៉ង់លោកSayyid Badr bin Hamad Al Busaidi បានជួបកាលពីថ្ងៃពុធ ជាមួយសមភាគីអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ដើម្បីពិភាក្សាអំពីសន្តិសុខ ដែនសមុទ្រនៅច្រកសមុទ្រ Hormuz ។ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍន៍ក្នុងតំបន់ទាក់ទង នឹងការរុករកតាមច្រកសមុទ្រ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារប្រឆាំង នឹងគោលដៅ របស់អ៊ីរ៉ង់ចំនួន៨០ ហើយជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានវាយប្រហារ លើគោលដៅចំនួន៨៥ របស់សហរដ្ឋអាមេរិក ដែលក្នុងនោះមានទាំងទីតាំងយោធានៅបារ៉ែន ប្រទេសគុយវ៉ែត ក្នុងជុំថ្មីនៃភាពតានតឹងក្នុងតំបន់ផង។ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានបញ្ចប់ការវាយប្រហារថ្មីមួយប្រឆាំង នឹងប្រទេសអ៊ីរ៉ង់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trumpបានប្រកាសកាលពីថ្ងៃពុធថា ការបញ្ឈប់ជាបន្ទាន់ ចំពោះពាណិជ្ជកម្មទាំងអស់ រួមទាំងដំណើរទស្សនកិច្ចជា មួយប្រទេសអេស្បាញ ដោយរិះគន់ការខ្វះខាតរបស់ទីក្រុងម៉ាឌ្រីដ ក្នុងសម្ព័ន្ធភាពអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងអំឡុងពេលកិច្ច ប្រជុំកំពូលរបស់អង្គការណាតូ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន រួមជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅមុនកិច្ចប្រជុំកំពូលផ្លូវការនោះលោក Trump បាននិយាយថា៖ប្រទេសអេស្ប៉ាញ...