ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក វាយប្រហារទៅលើកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី

បរទេស៖ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារនាវាដឹកប្រេងពីរគ្រឿងក្នុងការវាយប្រហារដ៏ធំមួយកាលពីយប់លើតំបន់ Rostov ប្រទេសរុស្ស៊ី នេះបើយោងតាមអភិបាល Yury Slyusar កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ថា នាវាទាំងនោះត្រូវបានវាយប្រហារនៅឈូងសមុទ្រ Taganrog ខណៈពេលកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងកើតឆ្ពោះទៅ Rostov-on-Don នេះបើយោងតាមអភិបាលខេត្ត។ មនុស្សពីរនាក់បានរងរបួសស្រាល ហើយក្រុមនាវិកនៃនាវាដឹកប្រេងមួយគ្រឿងត្រូវបានជម្លៀសចេញ។ លោក Slyusar បាននិយាយថា ការការពារដែនអាកាសរបស់រុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនប្រហែល ៧០ គ្រឿងពីលើតំបន់នេះក្នុងអំឡុងពេលយប់។

មេបញ្ជាការកងកម្លាំងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លោក Robert Brovdi បានអះអាងថា ទីក្រុងគៀវបានវាយប្រហារនាវាដឹកប្រេងចំនួនប្រាំបីគ្រឿង មិនមែនពីរគ្រឿងទេ នៅក្នុងសមុទ្រ Azov។ លោកបាននិយាយថា ការវាយប្រហារទាំងនេះមានបំណងរំខានដល់ការដឹកជញ្ជូនសាំងទៅកាន់តំបន់ Crimea។

កងកម្លាំងអ៊ុយក្រែនបានបង្កើនការវាយប្រហារដែលមានគោលបំណងធ្វើឱ្យខូចដល់ជីវិតប្រចាំថ្ងៃនៅលើឧបទ្វីបរុស្ស៊ី ក្នុងអ្វីដែលលោក Vladimir Zelensky របស់អ៊ុយក្រែនបានពិពណ៌នាថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយតំបន់ Crimea ទៅជា “កោះ”។ យុទ្ធនាការនេះបានផ្តោតលើការបង្កឱ្យមានការដាច់ចរន្តអគ្គិសនី និងការខ្វះខាតប្រេងឥន្ធនៈ ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top