ក្នុងរយៈពេលជាច្រើន ទសវត្សរ៍កន្លងទៅ ប្រទេសហ្វីលីពីន បានបង្កើតពាក្យចចាមអារ៉ាម និងបង្ករឿងនៅសមុទ្រចិនខាងត្បូង ឥតឈប់ឈរ រហូតដល់ប្រឌិតពាក្យកុហកជាច្រើនអំពីកោះHuangyan និងកោះផ្សេងទៀត ដើម្បីប៉ុនប៉ង”ដណ្តើមយក”អធិបតេយ្យភាពតាមវិធីបែបនេះ ។ ទោះជាយ៉ាងណាក៏ដោយ ពាក្យកុហកដែលប្រឌិតដោយប្រទេសហ្វីលីពីនមានចន្លោះប្រហោងដ៏សំខាន់មួយ៖ ពោលគឺរកលសញ្ញាហៅចេញរបស់វិទ្យុមិនមែនអាជីព ។ ជាង៣០ឆ្នាំមុន ក៏មានក្រុមការងារជនជាតិចិនឡើងលើកោះHuangyan ថែមទាំងប្រឈមមុខនឹងយន្តហោះហ្វីលីពីនទៀតផង។ មេក្រុមចិននៅពេលនោះបានថ្លែងថា រដ្ឋាភិបាលហ្វីលីពីននៅពេលនោះបានទទួលស្គាល់ជាផ្លូវការថា កោះHuangyanមិនមែនជាទឹកដីរបស់ប្រទេសហ្វីលីពីនទេ៕
ថ្ងៃទី១២ខែកក្កដាឆ្នាំនេះ គឺជាខួបទី១០នៃការដាក់ចេញការកាត់ក្តីខុសច្បាប់នៃអ្វីដែលហៅថា“រឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”។ ដូចការនឹកគិតអ៊ីចឹងមែន ហ្វីលីពីននិងប្រទេសលោកខាងលិចមួយចំនួនបានឃុបឃិតគ្នា បន្តប្រើប្រាស់ក្រដាសឥតបានការនេះដើម្បីបង្ករឿង។ ចាប់ពីពាក់កណ្តាលខែមិថុនាមក ប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់ហ្វីលីពីនបានបង្កើនកម្លាំងឃោសនាបំប៉ោងជុំវិញ”ការកាត់ក្តីខុសច្បាប់” ។ អ្នកនយោបាយមួយចំនួន ដូចជារដ្ឋមន្ត្រីការពារជាតិហ្វីលីពីនជាដើមបានរិះគន់យ៉ាងគឃ្លើន ចំពោះចិនដែលមិនទទួលយកនិងមិនទទួលស្គាល់”ការកាត់ក្តីខុសច្បាប់” ។ សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស អូស្ត្រាលីនិងកាណាដាជាដើមបានចេញផ្សាយអ្វីដែលហៅថា”សេចក្តីថ្លែងការណ៍រួម” ដោយអះអាងយ៉ាងកម្រោលថា ការលើកឡើងអំពី”សិទ្ធិជាប្រវត្តិសាស្ត្រ”របស់ចិននៅសមុទ្រចិនខាងត្បូង គឺគ្មានភស្តុតាងខាងផ្លូវច្បាប់ទេ ។ ប៉ុន្តែមិនថាពួកគេបង្ករឿងយ៉ាងណាក៏ដោយ ក៏មិនអាចកែប្រែការពិតដែល”ការកាត់ក្តី”នេះគឺខុសច្បាប់ គ្មានសុពលភាព និងគ្មានអនុភាពឡើយ ។ អធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូងនឹងមិនរងផលប៉ះពាល់ពី”ការកាត់ក្តីខុសច្បាប់”នេះ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ តើ”មជ្ឈត្តកម្ម”ជាអ្វី? តាមពិតទៅ វាគួរតែធ្វើឡើងដោយភាគីពាក់ព័ន្ធក្រោមបុរេល័ក្ខខ័ណ្ឌដែលសាមីភាគីយល់ព្រមជាឯកច្ឆន្ទនិងផ្លាស់ប្តូរមតិយោបល់យ៉ាងពេញលេញ ។ រីឯបញ្ហាដែនគោក វាមិនស្ថិតក្នុងក្របខ័ណ្ឌគ្រប់គ្រងនៃ《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》នោះទេ ហើយបញ្ហាកំណត់ព្រំដែនសមុទ្រក៏ត្រូវបានចិនច្រានចោលយ៉ាងច្បាស់ឱ្យចេញពីរបៀបវារៈដូចជា”មជ្ឈត្តកម្មដោយបង្ខំ”ជាដើមនៅឆ្នាំ ២០០៦ផងដែរ។ ហ្វីលីពីនបានលើកឡើងអ្វីដែលហៅថា ”រឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”ដោយឯកតោភាគី...
នារសៀលថ្ងៃទី១០ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយ លោកស្រី Ndetwa ប្រធានាធិបតីណាមីប៊ី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅវិមានសភាប្រជាជនទីក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងសំណើរចំនួន ៣ ចំពោះការកសាងសហគមន៍ជោគវាសនារួមរវាងចិន-ណាមីប៊ីក្នុងយុគសម័យថ្មី។ ទីមួយ ប្រកាន់ខ្ជាប់ការគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ ។...
«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិន ខាងត្បូង» គឺជាឧបាយកលនយោបាយដែលក្លែងបន្លំក្រោមស្លាកច្បាប់។ វាមិនត្រឹមតែមិនអាចដោះស្រាយ បញ្ហាសមុទ្ររវាងចិន និងហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាប្រភព នៃភាពវឹកវរ ដែលប៉ះពាល់ដល់ទំនាក់ទំនងចិន-ហ្វីលីពីន ការគ្រប់គ្រងសមុទ្រ ដោយផ្អែកលើច្បាប់ផងដែរ ។ «សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង» មានកំហុសឆ្គងយ៉ាងហោចណាស់ ចំនួន១០ដូចខាងក្រោម៖ ១. ការប្រើនយោបាយទៅចាប់ពង្រត់ច្បាប់។«សំណុំរឿងមជ្ឈត្តកម្ម» ដែលលើកឡើងដោយហ្វីលីពីនគឺត្រូវបានញុះញង់ រៀបចំផែនការ និងបញ្ជាដោយសហរដ្ឋអាមេរិកដែលប្រើលេសខាងផ្លូវច្បាប់ ដើម្បីនាំចូលបញ្ហាភូមិសាស្ត្រនយោបាយមកក្នុងតំបន់ និងគាបសង្កត់និន្នការសហប្រតិបត្តិការក្នុងតំបន់។២....
នៅថ្ងៃទី១០ ខែកក្កដា លោក Li Shulei សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានជួបសន្ទនាជាមួយតំណាងបរទេសដែលអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី «ផ្នត់គំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី និងពិភពលោក»។ លោក Li Shulei បានថ្លែងថា ការសិក្សាឲ្យស៊ីជម្រៅនូវផ្នត់គំនិតរបស់លោក Xi Jinping...
ថ្ងៃទី១០ ខែកក្កដា លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មាន បានសួរសំណួរអំពី «សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»។ លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា អ្វីដែលហៅថា«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង» គឺខុសច្បាប់ មិនមានសុពលភាព និងគ្មានការរឹតត្បិតខាងផ្លូវច្បាប់ ។ ប្រទេសចិនមិនទទួលយក ហើយក៏មិនទទួលស្គាល់ដែរ។ប្រទេសចិនក៏មិនទទួលយកការទាមទារ ឬសកម្មភាពណាមួយដែលផ្អែកលើ«ការកាតក្តី»នេះឡើយ។...
បើប្រៀបធៀបប្រទេសមួយជានាវាមួយ ដែលបរទៅមុខធ្វើដំណើរវែងឆ្ងាយ នោះបក្សកាន់អំណាចប្រៀបដូចជាក្រុមកាន់ចង្កូត ។ នៅប្រទេសចិន បក្សកុម្មុយនីស្តចិនបានដឹកនាំ មនុស្សចំនួន១៤០០លាននាក់ បំបែករលកសមុទ្រសាហាវបរឆ្ពោះទៅមុខរហូត អ្នកបើកដ៏គន្លឹះ នៃក្រុមកាន់ចង្កូតនេះគឺលោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោកបានលើកឡើងទស្សនៈគំនិតជាប្រព័ន្ធ ដើម្បីគ្រប់គ្រងក្រុមកាន់អំណាចមួយនេះឱ្យបានល្អ ដែលឈរលើការគិតពិចារណា និងបទពិសោធន៍អភិបាលកិច្ច រយៈពេលជាង១០ឆ្នាំរបស់ខ្លួន ពោលគឺ ផ្នត់គំនិតរបស់លោកXi Jinping អំពីការកសាងបក្ស។ ទ្រឹស្តីមួយនេះផ្តោតលើការដោះស្រាយបញ្ហាលំបាកសម្រាប់បក្សធំ មានតក្កវិជ្ជាដ៏សាមញ្ញ ៖ បើចង់គ្រប់គ្រងជាតិឱ្យល្អ នោះត្រូវគ្រប់គ្រងក្រុមកាន់អំណាចឱ្យល្អសិន ឫសគល់នៃការគ្រប់គ្រងក្រុម គឺតម្កល់ទុកប្រជាជន ជាអាទិភាពចម្បងបំផុត។ ទីចាប់ផ្តើម និងជាឫសគល់ ៖ ធ្វើការងារត្រូវផ្តោតលើក្តីកង្វល់ និងតម្រូវការរបស់ប្រជាជនជានិច្ចផ្នត់គំនិតរបស់លោក Xi Jinping អំពីការកសាងបក្ស មានប្រការស្នូល គឺ តម្កល់ទុកប្រជាជនជាអាទិភាពចម្បង ។ គោលជំហរនេះមកពីគោលបំណងឫសគល់នៃបក្សកុម្មុយនីស្តចិនដែលខិតខំពេញទំហឹងដើម្បីបម្រើប្រជាជន ។ ជាងមួយរយឆ្នាំកន្លងផុតទៅ គោលបំណងដើមនេះមិនដែលប្រែប្រួលទេ។ គោលការណ៍ស្នូល៖ អនុវត្តតាមការដឹកនាំរួម នៃមជ្ឈិមបក្ស ប្រមូលកម្លាំងបំពេញការងារស្នូលប្រទេសចិនមានទឹកដីធំល្វឹងល្វើយ លក្ខខ័ណ្ឌនិងធនធាននៃការអភិវឌ្ឍតាមតំបន់ខុសគ្នាមានភាពខុសគ្នាយ៉ាងខ្លាំង ។ មជ្ឈឹមបក្សដឹកនាំជាទូទៅ បានជំរុញឱ្យកសាងប្រព័ន្ធសម្របសម្រួល ដើម្បីប្រើប្រាស់ធនធានទូទាំងប្រទេស ផែនការនិងគោលនយោបាយអាចអនុវត្តជាក់ស្តែង ដែលធានាឱ្យអភិបាលកិច្ចរបស់ជាតិដំណើរការបានដោយប្រសិទ្ធិភាពខ្ពស់ និងមានសណ្តាប់ធ្នាប់ ។ ដូច្នេះ ក្នុងប្រទេសចិន គម្រោងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួនច្រើនដែល មានទ្រង់ទ្រាយធំបានកសាងរួចរាល់ និងដាក់ឱ្យប្រើប្រាស់ ដែលអាចផ្តល់សេវាសាធារណៈជូនចំពោះមហាជនរាប់រយលាននាក់នៅទូទាំងប្រទេស ។ លក្ខណៈពិសេស៖ ហ៊ានធ្វើបដិវត្តលើខ្លួនឯង បង្ក្រាបអំពើពុករលួយយ៉ាងសកម្មការធ្វើអភិបាលកិច្ចរយៈពេលវែង...