ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីសម្តេច បានបំពេញរួចហើយ នូវកាតព្វកិច្ចសំខាន់មួយ ក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី នាថ្ងៃនេះ។ តាមរយៈបណ្តាញសង្គម...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងដាក់របាំងបិទខ្ទប់ផ្លូវទឹកឡើងវិញប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ ហើយនឹងទទួលបានការទូទាត់សងវិញចំនួន ២០% លើរាល់ទំនិញទាំងអស់ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងតេហេរ៉ង់បានអះអាងថា ខ្លួនបានបិទផ្លូវទឹកដ៏សំខាន់មួយនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth...
ភ្នំពេញ ៖ អ្នកទេសចរ និងពលរដ្ឋ ចំនួន ៣នាក់ចុងក្រោយ បានជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំ ដល់ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយសុវត្ថិភាពទាំងអស់ហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ និងជួយសង្គ្រោះយ៉ាងសកម្មពីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។ គិតត្រឹមម៉ោង ២ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានអំពាវនាវដល់អតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងមានជំនាញស្រាប់ ឱ្យមកទទួលការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ បង្កើនឱកាសការងារ និងទាក់ទាញការវិនិយោគ។ លោក ប៉ាវ ស៊ីណា បានលើកឡើងថា កម្មវិធី RPL គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយលោក ហានស៍ លេអូ ជេ ខាដាក (Hans Leo J. Cacdac) រដ្ឋមន្ត្រីក្រសួងជនទេសន្តរប្រវេសន៍នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍...
បរទេស ៖ កងនាវាចម្បាំង របស់ប្រទេសរុស្ស៊ី និងប្រទេសចិន បានរួមគ្នាធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងសមុទ្រលឿង (Yellow Sea) ដែលជាផ្នែកមួយ នៃសមយុទ្ធកងទ័ពជើងទឹករួមប្រចាំឆ្នាំ «Joint Sea»។ នេះបើយោងតាមការប្រកាសរបស់កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ី កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា ដំណាក់កាលធ្វើសមយុទ្ធនៅលើផ្ទៃសមុទ្រនេះ មានការចូលរួមពីនាវាចរ នៃកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ី...
ភ្នំពេញ៖ លោក ហួត ហាក់ ចាត់ទុកការរៀបចំព្រឹត្តិការណ៍ ទេសចរណ៍កីឡាយានយន្ត នៅកម្ពុជា (Overland) លើកទី៣ គឺជាជាសកម្មភាព ដ៏មានសក្តានុពលមួយ ក្នុងការជំរុញទេសចរណ៍កីឡាយានយន្ត និងទេសចរណ៍ផ្សងព្រេង ។ ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារ CPG Overland ដឹកនាំដោយលោក...
យូណាន៖ ពីទីក្រុងគុនមីន លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការប្រាប់រឿងរ៉ាវជាតិឱ្យបានល្អ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការកសាងសណ្តាប់ធ្នាប់ទំនាក់ទំនងអន្តរជាតិ ដែលមានភាពយុត្តិធម៌ តុល្យភាព និងបរិយាបន្ន ។ ការថ្លែងរបស់លោកអនុរដ្ឋលេខាធិការបែបនេះ ធ្វើឡើង នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃបណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន២៧៦ ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Accessories & Spare Parts ចំនួន ៣៣ មុខ ក្នុងគម្រោងវិនិយោគផ្គត់ផ្គង់សម្ភារ និងសេវាពលកម្មសាងសង់...