ភ្នំពេញ ៖ រដ្ឋសភា នៅព្រឹកថ្ងៃ១៤ កក្កដា បានបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័ត បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១រូប គឺលោក ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៕
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-សហរដ្ឋអាមេរិក កើនក្នុងទឹកប្រាក់ជាង ៧.៤ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែ ដំបូងឆ្នាំ២០២៦ កើនឡើង ៣១.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានឱ្យដឹងថា សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំបំផុត របស់កម្ពុជា ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា...
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គាំទ្រការអភិវឌ្ឍឧស្សាហកម្ម សម្រួលពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល និងការការពារអ្នកប្រើប្រាស់។ កិច្ចប្រជុំលើកទី៣៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារអន្តរជាតិ និងស្តង់ដារតំបន់ថ្មីចំនួន ៤៣ស្តង់ដារ និងវិសោធនកម្មចំនួន ២ស្តង់ដារ...
ភ្នំពេញ៖ កម្មវិធីធ្វើតេស្តវាយតម្លៃ ទទួលស្គាល់ជំនាញ ដែលមានពីមុន (RPL) គឺជា ជាយុទ្ធសាស្ត្រ «ព្រួញមួយបាញ់ បានសត្វ៣» ព្រោះបានផ្តល់ផលប្រយោជន៍ ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋ វិស័យឯកជន និងអតីតពលករ ដែលមានជំនាញស្រាប់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រ ទទួលស្គាល់ជាផ្លូវការ ។ នេះបើតាម លោក ស៊ុន មេសា...
ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពីលោក ទៀ ស្យាម និងលោក ទៀ សុខា ប្រធានក្លឹបមហាគ្រួសាររថយន្ត Offroad កម្ពុជា ក្រុមការងារ នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះពិនិត្យទីតាំងរងគ្រោះដោយទឹកជំនន់ផ្ទាល់ នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីចូលរួមកិច្ចការមនុស្សធម៌។ ជាមួយគ្នានោះក្រុមការងារ ក៏បានត្រៀមខ្លួនរួចជាស្រេច...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា របាយការណ៍ដែល បានចេញផ្សាយកាលពីថ្ងៃចន្ទដោយអង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថាOPECបានឱ្យដឹងថា តម្រូវការប្រេងសកលត្រូវបានព្យាករណ៍ថានឹងកើនឡើង៨០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងឆ្នាំ២០២៦ ពោលគឺធ្លាក់ចុះពីការវាយតម្លៃកាលពីខែមុន ។ OPEC បានធ្វើការព្យាករណ៍នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួន។ នៅក្នុងរបាយការណ៍ខែមិថុនារបស់ខ្លួន អង្គការបានព្យាករណ៍កំណើនតម្រូវការប្រេងពិភពលោកចំនួន១លាន bpd សម្រាប់ឆ្នាំ២០២៦ ។ ដោយឡែកនៅឆ្នាំ២០២៧តម្រូវការប្រេងពិភពលោកត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងប្រហែល១,៩លាន bpdគឺតំណាងឱ្យការកែប្រែកើនឡើងប្រហែល២០ម៉ឺន bpd...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macronបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា កងកម្លាំងពហុជាតិសាសន៍សម្រាប់អ៊ុយក្រែន (MNFU) នឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសជិតខាងអ៊ុយក្រែននៅក្នុងប៉ុន្មានខែខាងមុខនេះ ។ លោក Macron បានបង្ហាញផែនការនេះ នៅក្នុងសន្និសិទសារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃសម្ព័ន្ធនៃឆន្ទៈនៅទីក្រុងប៉ារីស។ យោងតាមលោក Macronបានឲ្យដឹងទៀតថា MNFU នឹងមានភារកិច្ចផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែនបន្ទាប់ពីការបញ្ឈប់អរិភាពនាពេលអនាគតជាមួយរុស្ស៊ី។ លោកបានបន្ថែមថា កម្លាំងនឹងត្រូវបានដាក់ពង្រាយនៅសមុទ្រលើអាកាស និងនៅលើដីអ៊ុយក្រែន នៅពេលដែលបទឈប់បាញ់ត្រូវបានឈានដល់...
បរទេស៖ ក្រុមពន្លត់អគ្គិភ័យបារាំង ជាង ៤០០ នាក់ បានបំពេញការងារពេញមួយយប់ ដើម្បីគ្រប់គ្រងគ្រោះអគ្គិភ័យ ឆេះព្រៃនៅក្នុងព្រៃជាប្រវត្តិសាស្ត្រ ហ្វុងតែនប្លូ (Fontainebleau) ដែលស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីស។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានបញ្ជូនយន្តហោះពន្លត់អគ្គិភ័យចំនួនពីរគ្រឿងកាលពីថ្ងៃច័ន្ទ ដើម្បីជួយបង្ក្រាបអណ្តាតភ្លើង ខណៈដែលរលកកំដៅកំពុងគ្របដណ្តប់លើតំបន់អឺរ៉ុបខាងលិច។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា អគ្គិភ័យនេះបានឆាបឆេះឡើង...
គុនមីង៖ ប្រតិភូកម្ពុជា ដែលមានមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន មន្រ្តីរដ្ឋបាលខេត្តនិងមន្ទីវប្បធម៍ខេត្តសៀមរាប មន្រ្តីសាលាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងDAP News នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានចូលរួម ហាត់ប្រាណកម្សាន្ត នៅបឹងនាគស គុនមីង ខេត្តយូណាន ប្រទេសចិន។ ដំណើរកម្សាន្តហាត់ប្រាណនេះ ធ្វើឡើងក្នុងឱកាស ចូលរួមក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងកិច្ចប្រជុំប្រចាំឆ្នាំ នៃសហព័ន្ធសារព័ត៌មាន អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍...
ខេត្តព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះបានជួយឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅមកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ព្រៃវែង ។ តាមរយៈអំណោយដ៏ថ្លៃថ្លានេះ សោម ខុន មេឃុំជាច និងលោក ថាច សុខ...