ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ៣.៣៤២នាក់ អន្តរាគមន៍របស់លោក Trump បង្កឱ្យមានព្យុះភ្លៀងនៅ World Cup ខណៈ FIFA អនុញ្ញាតឱ្យកីឡាករអាមេរិក Balogun អាចចូលប្រកួតជាមួយបែលហ្ស៊ិក កូនប្រុសបីនាក់ របស់មេដឹកនាំអ៊ីរ៉ង់ Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់...
ភ្នំពេញ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) បានរៀបចំជំនួបពិភាក្សាដើម្បីផ្លាស់ប្តូរយោបល់ និងស្តាប់របាយការណ៍ស្តីពីចំណាប់អារម្មណ៍របស់គណៈប្រតិភូសង្គមស៊ីវិលកម្ពុជា ដែលទើបបញ្ចប់ដំណើរទស្សនកិច្ចសិក្សារយៈពេល២០ថ្ងៃនៅសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើការឈ្វេងយល់ពីបទពិសោធន៍ជោគជ័យក្នុងការស្តារ និងអភិវឌ្ឍជនបទ។ ជំនួបនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង...
នាពេលថ្មីៗនេះ បណ្តាញទូរទស្សន៍អន្តរជាតិ CGTN បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មី នៃសកលវិទ្យាល័យ Ren min ចិន ដើម្បីធ្វើការស្ទង់ប្រជាមតិអំពីរូបភាពជាតិអាមេរិកចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១២៣០២នាក់ នៃប្រទេសចំនួន ៣៩ លើសកលលោក ។ សេចក្តីសន្និដ្ឋានសំខាន់មានដូចខាងក្រោម៖
នាពេលថ្មីៗកន្លងទៅនេះ យុវជន២០នាក់ដែលមកពីរដ្ឋវ៉ាស៊ីនតោនរបស់អាមេរិកបានទៅដល់ខេត្ត Sichuan ប្រទេសចិនដើម្បីចូលរួមសកម្មភាពផ្លាស់ប្តូររវាងយុវជនចិននិងអាមេរិកដែលឈ្មោះថា “ធ្វើទេសចរណ៍នៅប្រទេសចិនតាមតានខ្លាឃ្មុំផេនដា” ។ ពួកគេបានចូលទៅជិតខ្លាឃ្មុំផេនដា ដែលជាទ្រព្យសម្បត្តិជាតិ ដកបទពិសោធពីវប្បធម៌បេតិកភណ្ឌអរូបីនិងទិដ្ឋភាពទីក្រុងនៅតំបន់ Sichuan ដោយជួបប្រទះប្រទេសចិនពិតប្រាកដ ចម្រុះ និងរស់រវើកតាមរយៈការធ្វើដំណើរ និងការផ្លាស់ប្តូររបស់ពួកគេ។ តាមរយ:ការផ្សាយដំណឹងបានឱ្យដឹងថា សកម្មភាពផ្លាស់ប្តូររវាងយុវជនចិននិងអាមេរិកដែលឈ្មោះ “ធ្វើទេសចរណ៍នៅប្រទេសចិនតាមតានខ្លាឃ្មុំផេនដា”(PandaMaxxing)គឺរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសមាគមផ្លាស់ប្តូររវាងសិស្សនិងនិស្សិតវ័យក្មេងអាមេរិក-ចិន ។ កម្មវិធីនេះប្រើប្រាស់យុវជនជាស្ពាន និងវប្បធម៌ជាមធ្យោបាយ ដោយប្រើប្រាស់ទម្រង់នៃការផ្លាស់ប្តូរជាក់ស្តែង អាចមើលឃើញ និងអាចដកបទពិសោធបាន ដើម្បីនាំយុវជនចិន និងអាមេរិកឱ្យកាន់តែជិតស្និទ្ធគ្នា កសាងការឯកភាពគ្នាលើមិត្តភាពរវាងប្រទេសទាំងពីរ និងចាក់បញ្ចូលថាមពលយុវជនដ៏កក់ក្តៅ និងយូរអង្វែងទៅក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-សហរដ្ឋអាមេរិកប្រកបដោយសុខភាពល្អ៕
ថ្ងៃទី៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Milatović ប្រធានាធិបតីម៉ុងតេណេហ្គ្រោ បានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងម៉ុងតេណេហ្គ្រោ។ លោក Xi Jinping បានថ្លែងថា ចិននិងម៉ុងតេណេហ្រ្គោមានមិត្តភាពប្រពៃណីដ៏ជ្រាជ្រៅ បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតរវាងចិននិងម៉ុងតេណេហ្រ្គោងអស់រយៈពេល២០ឆ្នាំកន្លងមក ប្រទេសទាំងពីរតែងតែគោរពគ្នាដោយសើ្មភាព ដែលបានបង្កើតជាគំរូនៃការរួមរស់ដោយចុះសម្រុងគ្នា និងការអភិវឌ្ឍរួមរវាងប្រទេសធំនិងតូច។ ខ្ញុំរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយលោកប្រធានាធិបតី ចាត់ទុកខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាទីចាប់ផ្តើមថ្មី ដើម្បីបន្តស្នងនិងផ្សព្វផ្សយឱ្យបានទូលំទូលាយនូវមិត្តភាពប្រពៃណី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីដឹកនាំឱ្យទំនាក់ទំនងរវាងចិននិងម៉ុងតេណេហ្រ្គោឈានឡើងដល់កម្រិតកាន់តែខ្ពស់ថែមទៀត និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ដោយឡែក លោក Milatović ប្រធានាធិបតីម៉ុងតេណេហ្គ្រោបានលើកឡើងថា ម៉ុងតេណេហ្គ្រោនិងចិនតែងតែអភិវឌ្ឍទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការមេត្រីភាព ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងយោគយល់គ្នាទៅវិញទៅមក។ ភាគីម៉ុងតេណេហ្គ្រោរីករាយយកឱកាសនៃខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងម៉ុងតេណេហ្គ្រោនិងចិន ដើម្បីពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពថែមមួយកម្រិតទៀត ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍនិងសន្តិភាពនៃសកលលោក៕
“សហគ្រាសផលិតម៉ាស៊ីនត្រជាក់របស់ចិនកំពុងប្រញាប់បង្កើនផលិតកម្មដើម្បីបំពេញតម្រូវការដែលកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃនៅប្រទេសអឺរ៉ុបនានា” ”ផលិតផលរបស់ចិនមានតម្លៃថោកនិងមានភាពងាយស្រួលប្រើ” ”ផលិតផលរបស់ចិនអាចដោះស្រាយតម្រូវការបន្ទាន់ទោះស្ថិតនៅឆ្ងាយពីគ្នាក្តី” ។ល។ ប្រធានបទស្តីពី”ការផលិតដោយចិន”បានធ្វើឱ្យសាធារណមតិអន្តរជាតិមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន ។ ក្នុងរយៈពេលកន្លងមកជាយូរមកហើយ នីតិវិធីសម្រាប់ពិនិត្យនិងអនុម័តឱ្យដំឡើងម៉ាស៊ីនត្រជាក់បែបប្រពៃណីរបស់អឺរ៉ុបមានភាពស្មុគស្មាញហើយសេវាកម្មដំឡើងដោយមនុស្សមានតម្លៃខ្ពស់ ។ សហគ្រាសចិនបានរកឃើញយ៉ាងច្បាស់នូវបណ្ហាលំបាក់ទាំងនេះដោយបានរចនាឡើងម៉ាស៊ីនត្រជាក់ចល័តដែលមិនបាច់ការចោះរន្ធនិងដំឡើងដោយជំនាញ ឱ្យតែចំណាយ ១០ នាទី ប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចដំឡើងបានដោយខ្លួនឯង ។ ការឆ្លើយតបដោយចំគោលដៅចំពោះតម្រូវការទីផ្សារ បូកជាមួយនឹងខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញនិងដំណើរការនៃវិស័យឡូជីស្ទិកដ៏មានប្រសិទ្ធភាពខ្ពស់ ផលិតផលរបស់ចិនបានផ្តល់ភាពត្រជាក់ជូនដល់ប្រជាជនអឺរ៉ុបទាន់ពេលវេលា ។ មជ្ឈដ្ឋានខាងក្រៅក៏បានចាប់អារម្មណ៍ថា នៅចុងខែមិថុនា ឆ្នាំនេះ ភាគីទាំងពីរ ចិននិងអឺរ៉ុបបានបង្កើតឡើងជាផ្លូវការនូវយន្តការពិគ្រោះពិភាក្សាស្តីពីពាណិជ្ជកម្មនិងការវិនិយោគ ក្នុងគោលបំណងសំខាន់គឺ បង្កើនកិច្ចសន្ទនាខាងគោលនយោបាយពាណិជ្ជកម្មនិងវិនិយោគថ្នាក់រដ្ឋមន្ត្រីដើម្បីលំនឹងទំនាក់ទំនងទ្វេភាគីនិងកាន់តែមានតុល្យភាព ។ ប្រទេសចិនមិនមែនជាមូលហេតុពីឫសគល់នៃបញ្ហាដែលសហភាពអឺរ៉ុបបាននិងកំពុងប្រឈមនោះទេ តែជាដៃគូសម្រាប់ដោះស្រាយបញ្ហា ។ រឿងរ៉ាវអំពីដៃគូចិនបែបនេះកំពុងកើតឡើងនៅទូទាំងពិភពលោក ។ នៅរដូវក្តៅឆ្នាំនេះ ទំនិញព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលផលិតនៅទីក្រុងយីអ៊ូ ប្រទេសចិនសម្រេចបាននូវការបញ្ជាទិញដ៏ពេញនិយមខ្លាំង ម៉ូតូកង់បីដើរដោយថាមពលអគ្គិសនីរបស់ចិនបានទទួលប្រជាប្រិយភាពនៅក្នុងទីផ្សារបរទេស ផលិតផលរបស់ចិនដូចជាខ្សែអុបទិក ខ្សែកាបនិងម៉ូឌុលអុបទិកជាដើមមានប្រជាប្រិយភាពយ៉ាងខ្លាំង ។ល។ លោកស្រី Pan Yuanyuan អ្នកសិក្សាស្រាវជ្រាវនៃធនាគារគំនិតជាតិអំពីយុទ្ធសាស្ត្រពិភពលោកនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនបានថ្លែងថា ប្រការទាំងនេះគឺស្ថិតនៅត្រង់ថា ជានិច្ចកាល ប្រទេសចិនតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់លើសកលលោកនិងឈ្វេងយល់ពីព័ត៌មានទីផ្សារយ៉ាងច្បាស់ ហើយចិនក៏អាចផ្តល់ផលិតផលដែលមានតម្លៃសមរម្យខ្ពស់និងដំណោះស្រាយឱ្យបានឆាប់រហ័សដោយពឹងផ្អែកលើប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញ ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញនិងបណ្តាញឡូជីស្ទិកដ៏មានប្រសិទ្ធភាពខ្ពស់ ។ ហេតុអ្វីបានជា”ការផលិតដោយចិន”ទទួលប្រជាប្រិយភាពយ៉ាខ្លាំងនៅទូទាំងពិភពលោក ? ទីមួយ គឺដោយសារការរចនាផលិតផលដោយចំគោលដៅនិងប្រកបដោយគុណភាពខ្ពស់ ។ ពីការផលិតជាពិសេសនូវទួរប៊ីនខ្យល់សម្រាប់ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសដែលមានល្បឿនថាមពលខ្យល់ខ្ពស់នៅក្នុងតំបន់កូកាស៊ីសដល់ការពង្រឹងការគ្រប់គ្រងកម្ដៅអាគុយនិងអភិបាលកិច្ចធូលីខ្សាច់សម្រាប់ឆ្លើយតបនឹងសីតុណ្ហភាពខ្ពស់និងអាកាសធាតុមានធូលីខ្សាច់ច្រើននៅមជ្ឈិមបូព៌ារហូតដល់ការទទួលការបញ្ជាទិញតាមតម្រូវការមួយចំនួនតូចៗសម្រាប់ម៉ាកយីហោចាប់ផ្តើមអាជីវកម្មនៅបរទេស វាសុទ្ធតែបង្ហាញពីសមត្ថភាពផ្គត់ផ្គង់ដែលកំណត់តាមលក្ខខណ្ឌរៀងៗខ្លួននិងកម្លាំងជាក់ស្តែងដែលមានភាពស៊ីសង្វាក់គ្នាកម្រិតខ្ពស់ដោយចំគោលដៅនៃ”ការផលិតដោយចិន” ។ មិនត្រឹមតែប៉ុណ្ណោះ ”ការផលិតដោយចិន”ក៏មានគុណភាពខ្ពស់និងតម្លៃសមរម្យដែរ ។ សូមលើកឧស្សាហកម្មមនុស្សយន្តដែលមានភាពសន្ទុះខ្លាំងក្លាធ្វើជាឧទាហរណ៍ ។ នាពេលបច្ចុប្បន្ននេះ មនុស្សយន្តរបស់ចិនមានតម្លៃប្រហែលជាមួយភាគបីនៃផលិតផលប្រភេទដូចគ្នារបស់អឺរ៉ុបនិងសហរដ្ឋអាមេរិក ប៉ុន្តែសមត្ថភាពនិងគុណភាព គឺ អនុវត្តតាមឬលើសពីស្តង់ដារអន្តរជាតិដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងទីផ្សារសកល ។ ពី”ឧបករណ៍សម្រាប់បញ្ចុះកម្តៅ”ដែលបំពេញចន្លោះខ្វះខាតនៃផលិតផលសាធារណៈសម្រាប់ឱ្យអឺរ៉ុបឆ្លើយតបនឹងរលកក្តៅដល់ដ្រូនប្រើប្រាស់ក្នុងវិស័យកសិកម្មដែលអាចផ្តល់ដំណោះស្រាយប្រតិបត្តិការដោយចំគោលដៅ ប្រសិទ្ធភាពខ្ពស់និងជានិរន្តរភាពជូនដល់កសិកររបស់ប្រទេសប្រេស៊ីលរហូតតដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិនៅក្នុងប្រទេសអាហ្វ្រិកជាច្រើនដើម្បីបំពេញបន្ថែមនូវកម្លាំងចលករជាបន្តបន្ទាប់សម្រាប់ការធ្វើបរិវត្តកម្មឌីជីថលក្នុងតំបន់ ប្រទេសចិនកំពុងផ្តល់ផែនការចិនសម្រាប់ដោះស្រាយបញ្ហាលំបាក់របស់ពិភពលោកនិងជំរុញដល់ការអភិវឌ្ឍរួម ៕
ភ្នំពេញ ៖ «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ក្របខ័ណ្ឌគោលនយោបាយជាតិដ៏មានសារៈសំខាន់ថ្មីនេះ បានរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា រដ្ឋសភាកម្ពុជា តំណាងបណ្តាក្រសួង និងស្ថាប័ននានា តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)...
ភ្នំពេញ ៖ កម្ពុជា និងឡាវ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME)។ នេះបើតាមជំនួបសម្តែងការគួរសមរវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Sonexay Vannaxay...
បាត់ដំបង ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:១៥នាទីព្រឹក បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្រុមអ្នកសម្របសម្រួល...
វីយែន ៖ ប្រទេសជាសមាជិតអង្គការនាំចេញប្រេង OPEC+ បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនកម្រិតផលិតកម្មប្រេងនៅក្នុងខែសីហាចំនួន ១៨៨០០០បារ៉ែលក្នុងមួយថ្ងៃ ពីកម្រិតខែកក្កដា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំអនឡាញរបស់អង្គការ OPEC+។ ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំដែលមានការចូលរួមពីប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដែលបានពិនិត្យឡើងវិញនូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យ។ ក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការគាំទ្រស្ថិរភាពទីផ្សារប្រេង ប្រទេសដែលចូលរួមទាំង៧...