ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីថ្ងៃ១៨ សីហា សម្តេចបានជួបពិភាក្សា ជាមួយមហាសេដ្ឋីអត់លុយ គឺលោក អោក វណ្ណដេ ដែលមានរហស្សនាមថា សាលាសម្រាម (សាលាដូង)។លោក អ៊ុក វណ្ណដេ ត្រូវបានគេផ្សព្វផ្សាយថា ត្រូវបណ្តេញទីតាំងសាលាលោក ចេញពីតំបន់រមណីយដ្ឋានគិរីរម្យ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ឱ្យតែមានការមក ជួបនិងថតរូប ជាមួយសម្តេចតេជោ និងសម្តេចធិបតី ដឹងតែក្រុមប្រឆាំងជេរប្រមាថថា ក្បត់មនសិកា និងលក់ក្បាលឱ្យបក្សកាន់អំណាច ឬរាជរដ្ឋាភិបាល ៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrotបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបារាំងនឹងបណ្តេញ អ្នកការទូតអ៊ីរ៉ង់ពីរនាក់ ពីប្រទេសបារាំងជាការឆ្លើយតបទៅនឹងការឃុំខ្លួន និងការសាកសួរអ្នកការទូតបារាំង ពីរនាក់ ដោយទីភ្នាក់ងារសន្តិសុខជាតិអ៊ីរ៉ង់កន្លងមក។ លោក Barrot បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាអ្នកការទូតបារាំងពីរនាក់ត្រូវបាន វាយប្រហារ ដោយចេតនា កាលពីថ្ងៃទី១៩ខែកក្កដា ដោយបន្ថែមថា អ្នកការទូតអ៊ីរ៉ង់ពីរនាក់ នៅប្រទេសបារាំង...
ភ្នំពេញ ៖ ក្រោយតែងតាំកូនស្រីច្បងលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យាជាប្រេសិតពិសេស របស់នាយករដ្ឋមន្រ្តីនោះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបញ្ជាក់យ៉ាងច្បាស់ៗថា ប្រេសិតពិសេសរបស់កញ្ញា កឹម មនោវិទ្យា គឺមានភារកិច្ចទំនាក់ទំនងផ្នែកធុរកិច្ច និងបញ្ហាព្រំដែន ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បង្ហើបថា នាពេលកន្លងមក ពេលសម្តេចទៅអូស្រ្តាលី មានក្រុមប្រឆាំង បានស្នើមកសុំជួបសម្តេច ប៉ុន្តែសម្តេចថា បើជួបកុំជេរ បើជេរកុំជួប ខណៈមានក្រុមតវ៉ាប្រឆាំង សម្តេចនៅក្រៅ នៃកន្លែងស្នាក់នៅ របស់សម្តេចនាពេលនោះ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី ព្រោះគាត់មានទំនាក់ទំនងល្អនៅខាងក្រៅច្រើន ខណៈកម្ពុជាកំពុងមានបញ្ហាព្រំដែន ជាមួយភាគីថៃ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា បើមានអ្នកជេររិះគន់សម្តេច នឹងមិនទទួលយកឡើយ តែសម្តេចទទួលយក តែផ្តល់អនុសាសន៍ ក្នុងន័យស្ថាបនា ព្រោះកាលណា ឱ្យស្តាប់អ្នកជេរ នាំឱ្យតែមានការបញ្ឆេះកំហឹងតែប៉ុណ្ណោះ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ណែនាំទៅក្រុមអាចារ្យថា បើសិនជាចង់កាត់ពិធីសាសនា ឬពិធីនៅក្នុងមង្គលការណាមួយ គឺត្រូវមានការឯកភាពគ្នាឱ្យបានត្រឹមត្រូវ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា ពិធីរៀបចំមង្គលការខ្មែរ មានការប្រែប្រួលទៅ តាមស្ថានភាពសង្គមជាក់ស្តែង។ ដូច្នេះត្រូវតែទទួលស្គាល់ទៅ តាមការប្រែប្រួលពេលវេលា តាមសម័យកាលនីមួយ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា អាចារ្យ អាចារិនី មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទំនៀមទំលាប់ប្រពៃណី ព្រោះម្ចាស់កម្មវិធីអ្វីមួយរៀបចំមានការជឿជាក់លើអាចារ្យជានិច្ច ៕