ព័ត៌មានអន្តរជាតិ
កិច្ចប្រជុំកំពូលកូរ៉េខាងជើង-សហរដ្ឋអាមេរិក៖ ការជំនះសម្រាប់ដំណាក់កាលថ្មីនៃសន្តិភាពនៅឧបទ្វីបកូរ៉េ
ជិត៧ឆ្នាំបន្ទាប់ពីកិច្ចប្រជុំកំពូលហាណូយឆ្នាំ២០១៩បានបញ្ចប់ដោយគ្មានលទ្ធផល បច្ចុប្បន្នមានសញ្ញាថា កិច្ចចរចាផ្ទាល់រវាងអ្នកដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងត្រៀមចាប់ផ្តើមឡើងវិញ។ ចាប់តាំងពីដើមអាណត្តិទី២របស់លោក ប្រធានាធិបតី Trump បានថ្លែងសុន្ទរកថាសាធារណៈជាច្រើនអំពីលោកប្រធាន Kim Jong-un ដូចជា “គាត់ជាមនុស្សឆ្លាត ហើយគាត់ចូលចិត្តខ្ញុំ” និង “ខ្ញុំគិតថាយើងនឹងជួបគ្នាម្តងទៀត” ដោយមិនលាក់បាំងនូវឆន្ទៈក្នុងការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ។ ជាពិសេស លោកប្រធានាធិបតី Trump នាពេលថ្មីៗនេះបានបង្ហាញពី ‘កិច្ចសន្ទនាដោយគ្មានលក្ខខណ្ឌ’...