ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឧ្យដឹងថា ការគោរពអធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការដែលមិនស្ថិតនៅក្រោមការត្រួតត្រារបស់ភាគីម្ខាងទៀត គឺជាគោលការណ៍គ្រឹះដែល “មិនអាចចរចាផ្លាស់ប្តូរបាន” នៅក្នុងទំនាក់ទំនងរបស់ម៉ិកស៊ិក ជាមួយសហរដ្ឋអាមេរិក ដោយមិនគិតថា អ្នកណាជាអ្នកដឹកនាំនៅទីក្រុងវ៉ាស៊ីនតោននោះទេ។ លោកស្រី Sheinbaum បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯវិមានជាតិ ថា មិនមានសញ្ញាណណាមួយដែលបង្ហាញពីការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ហើយកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់រវាងរដ្ឋាភិបាលទាំងពីរ នៅតែបន្តមានសុពលភាព។ លោកស្រីបានបញ្ជាក់ថា...
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នាវាដឹកប្រេងចំនួន ២ គ្រឿងដែលបំពានផ្លូវហាមឃាត់ បានផ្ទុះឡើងបន្ទាប់ពីបុកត្រូវមីនសមុទ្រ ខណៈដែលនាវាទាំងនោះព្យាយាមចាកចេញពីច្រកសមុទ្រហ័រមូស តាមរយៈផ្លូវមួយដែល «មិនមានការអនុញ្ញាត និងមានហានិភ័យខ្ពស់»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយលើគេហទំព័រព័ត៌មានផ្លូវការរបស់ IRGC ឈ្មោះថា Sepah News កងទ័ពជើងទឹកបានឱ្យដឹងថា នាវាទាំងនោះបានឆេះឡើងបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំង ហើយភ្លើងនៅតែបន្តឆាបឆេះ ទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់ «បក្ខពួក»...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានអំពាវនាវឱ្យបណ្តាប្រទេសនៅអឺរ៉ុប សម្រេចចិត្តនៅក្នុងខែនេះថា តើអ្នកណាជាអ្នកតំណាងឱ្យពួកគេនៅក្នុងកិច្ចចរចាជុំវិញជម្លោះនៅអ៊ុយក្រែន ដោយលោកបានបញ្ជាក់ថា នឹងមានកិច្ចចរចាបន្ថែមទៀត។ លោក ហ្សេឡិនស្គី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin នៅឯអគាររដ្ឋាភិបាលក្នុងទីក្រុងឌុបលីន ដែលជារដ្ឋធានីរបស់ប្រទេសអៀរឡង់ថា៖ «យើងចាំបាច់ត្រូវជ្រើសរើសអ្នក ដែលនឹងតំណាងឱ្យអឺរ៉ុប ហើយនេះជារឿងសំខាន់»។ លោកបានបន្ថែមថា៖...
បរទេស ៖ យន្តហោះចម្បាំងរបស់អង្គការណាតូ បានព្យាយាមបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើកមួយគ្រឿងចំនួនពីរដង នៅលើភាគខាងជើងប្រទេសលីទុយអានី ខណៈដែលវត្ថុមិនស្គាល់អត្តសញ្ញាណ បានបង្កឱ្យមានការព្រមានវាយប្រហារ តាមអាកាសនៅទូទាំងរដ្ឋបាល់ទិក និងបានជំរុញឱ្យមានការរឹតបន្តឹងការប្រុងប្រយ័ត្ននៅក្នុងប្រទេសហ្វាំងឡង់។ ដំបូងឡើយ គេបានរកឃើញយន្តហោះ គ្មានមនុស្សបើកចំនួន ៣ គ្រឿង កំពុងហោះហើរនៅក្នុងដែនអាកាស នៃប្រទេសបេឡារុស្សដោយធ្វើដំណើរឆ្ពោះទៅទិសខាងជើងឆ្ពោះទៅកាន់ប្រទេសឡាតវី។ បន្ទាប់មក កងកម្លាំងប្រដាប់អាវុធនៃប្រទេសឡាតវី បានរាយការណ៍ថា មានវត្ថុហោះហើរចំនួន ២...
បរទេស៖ យោងតាមការរាយការណ៍របស់ Euronews ពីប្រទេសអារ៉ាប់រួម អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀង ជាគោលការណ៍លើការផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំមួយ បន្ទាប់ពីមានការចរចាសន្តិភាព រយៈពេលពីរថ្ងៃនៅទីក្រុងអាប៊ុយដាប៊ី ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការចរចានេះបានបញ្ចប់ទៅដោយគ្មានវឌ្ឍនភាពលើបញ្ហាស្នូលដែលជាចំណុចខ្វែងគំនិតគ្នារវាងភាគីទាំងពីរនោះទេ។ លោក Jared Kushner បេសกជនសហរដ្ឋអាមេរិក បានប្រកាសអំពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃពុធ នៅទីក្រុងអាប៊ុយដាប៊ី ដោយបញ្ជាក់ថា ចំនួនអ្នកទោសចុងក្រោយ ដែលនឹងត្រូវដោះដូរនោះ...
បរទេស៖ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃពុធថា ទីក្រុងតេអេរ៉ង់បានចាត់ទុកកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ប្រទេសអាហ្សង់ទីនថាជា «អង្គការភេរវកម្ម»។ នេះគឺជាវិធានការតបត បន្ទាប់ពីទីក្រុងប៊ូអេណូស អៃរ៉េស (Buenos Aires) បានចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ថាជាអង្គការភេរវកម្មកាល ពីខែមេសាកន្លងទៅ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប្រទេសអាហ្សង់ទីនបានចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ថាជាអង្គការភេរវកម្ម...
បរទេស៖ គេសង្កេតឃើញថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានទូរស័ព្ទទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជារៀងរាល់ថ្ងៃ ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំអាមេរិករូបនេះ ឱ្យចាប់ផ្តើមប្រតិបត្តិការ វាយប្រហារលើអ៊ីរ៉ង់ឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ បើតាមកាសែត Financial Times...
បរទេស៖ ប្រទេសអ៊ីរ៉ង់ហាក់ដូចជាមានមីស៊ីលផ្លោង (ballistic missiles) យ៉ាងហោចណាស់ ១.៧០០ គ្រាប់ ហើយអាចផលិតបានប្រហែល ៥០ គ្រាប់ក្នុងមួយខែ ទោះបីជាបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងជម្លោះក៏ដោយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី ១១ ខែវិច្ឆិកា...
ក្រុមហ៊ុនមិត្តហ្វូន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី MetHealth ដែលជាសេវាគាំទ្រផ្នែកសុខភាព តភ្ជាប់ពលរដ្ឋកម្ពុជាទៅកាន់មណ្ឌលវេជ្ជសាស្ត្រ ដែលមានគុណភាពខ្ពស់ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ បន្ថែមពីលើការជួយអ្នកជំងឺស្វែងរកមន្ទីរពេទ្យ និងកក់កាលវិភាគណាត់ជួប MetHealth ក៏បានជួយដោះស្រាយបញ្ហាប្រឈម ទាក់ទងនឹងព័ត៌មាន នីតិវិធីរដ្ឋបាល និងឧបសគ្គភាសា ជាពិសេសសម្រាប់អ្នកដែលស្វែងរក ការព្យាបាលវេជ្ជសាស្ត្រនៅប្រទេសវៀតណាម។ ការធ្វើឱ្យសេវាថែទាំសុខភាពនៅកម្ពុជា កាន់តែងាយស្រួលទទួលបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសុខភាពរបស់កម្ពុជាបានរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ លើហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវអនុសាសន៍ ៨ចំណុច ដើម្បីបន្តពង្រឹងការអនុវត្ត ការលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចបាន នូវគោលដៅដែលបានកំណត់ និងប្រកបដោយនិរន្តរភាព ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យ ជនបទលើកទី១៧។ អនុសាសន៍ទាំង៨ចំណុចនោះរួមមាន៖ ទី១- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ...