ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជា បានកំណត់គោលដៅចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច ២លាននាក់ ត្រឹមឆ្នាំ២០២៨។ នេះជាការលើកឡើងរបស់ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងពិធីអបអរសាទរសមិទ្ធផល នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់។ លោក ហែម...
ភ្នំពេញ ៖ ភូមិហ្រ្វង់កូហ្វូនី ដែលស្ថិតនៅបរិវេណសួនច្បារ មុខវត្តបទុមវតី បានរៀបចំតាំងបង្ហាញ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា ភូមិហ្រ្វង់កូហ្វូនី គឺជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ។...
ភ្នំពេញ ៖ លោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកស្រី Jeannette Kagame បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តជាតិតេជោ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ។ ក្រៅពីការបំពេញទស្សនកិច្ចប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤-១៦...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងលោក Emmanuel Macron មកកាន់កម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ។ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា ស្របពេល នៃការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកទី២០ នៃហ្វ្រង់កូហ្វូនី...
បរទេស៖ រដ្ឋសភាជាតិ នីតិកាលទី ១៦ របស់វៀតណាម គ្រោងនឹងចំណាយពេលពេញមួយថ្ងៃព្រហស្បតិ៍ សម្រាប់វគ្គសួរ និងឆ្លើយសំណួរ ដែលជាផ្នែកមួយនៃសម័យប្រជុំលើកទី ២ របស់ខ្លួន ដោយនាយករដ្ឋមន្ត្រី លោក Lê Minh Hưng នឹងចូលរួមឆ្លើយសំណួររបស់សមាជិកសភាជាលើកដំបូង។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា...
បរទេស៖ ក្រុមហ៊ុន BYD បានបញ្ជាក់ថា រថយន្តម៉ូដែល Da Tang មួយចំនួនត្រូវបានបំពាក់ដោយយ៉ាន់ខុសប្រភេទ ដែលជាកំហុសកើតចេញ ពីខាងអ្នកផ្គត់ផ្គង់ ។ ក្រុមហ៊ុនបានសន្យាថា នឹងធ្វើការផ្លាស់ប្តូរគ្រឿងបន្លាស់ទាំងនោះជូនអតិថិជន ព្រមទាំងផ្តល់សំណងលើការចំណាយ និងបន្តសុពលភាព នៃការធានារថយន្តជូនផងដែរ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា...
ថ្ងៃទី១១ខែវិច្ឆិកា ពិព័រណ៍ស្នាដៃបញ្ញាសិប្បនិម្មិត(AI)របស់និស្សិតសាកលលោកក្រោមប្រធានបទ «សកម្មភាពយុវជនអាស៊ី-ប៉ាស៊ីហ្វកិ៖ រួមគ្នាបង្កើតអនាគតប៉ាស៊ីហ្វិក» ដែលសហការរៀបចំ ដោយបណ្តាញ CGTN សាកលវិទ្យាល័យជីណាននិងវិទ្យាស្ថានចិន សម្រាប់យុទ្ធសាស្ត្រនវានុវត្តន៍ និងអភិវឌ្ឍន៍ (CIIDS) បានបើកធ្វើនៅសាកលវិទ្យាល័យជីណាន។សកម្មភាពនេះធ្វើឡើង គួបផ្សំជាមួយប្រធានបទរបស់APECស្ដីពី«កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម» ពិព័រណ៍នេះបានបង្កើតវេទិកាមួយ សម្រាប់ការផ្លាស់ប្តូរសិល្បៈឆ្លងដែន និងការសន្ទនាខាងគំនិត ក្នុងចំណោមយុវជនតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅមុនពេលបើកកិច្ចប្រជុំ ក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី៣៣។...
លោក អេង ដេវីត ជាសវនករពន្ធដារ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ។ លោកនឹងមកបកស្រាយលើប្រធានបទ៖ “Career Path of Tax Auditor”។ 💼 លោក ឡេង ចន្ទរង្សី ជាអនុប្រធានផ្នែកពន្ធដារ នៅ ALLNISON Auditing & Consulting...
ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ពិនិត្យលើការគោរព...
មហាដំណើររបស់កងទ័ពក្រហម ដែលជាកងទ័ពប្រជាជន ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ពីខែតុលាឆ្នាំ ១៩៣៤ ដល់ខែតុលាឆ្នាំ ១៩៣៦ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យ ដើម្បីសម្រេចឧត្តមគិតនិងជំនឿ។វាមានសារសំខាន់យ៉ាងខ្លាំង ក្នុងប្រវត្តិសាស្ត្ររបស់បក្ស រដ្ឋនិងកងទ័ពចិន និងបានជះឥទ្ធិពល ដ៏វែងឆ្ងាយចំពោះដំណើរការ ស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញ។ មាគ៌ាជោគជ័យ នៃមហាដំណើររបស់កងទ័ពក្រហម គឺសម្រេចក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់បក្ស។ តាមផ្លូវនៃមហាដំណើរ មានរឿងរ៉ាវដ៏ល្បីល្បាញមួយដែលមានឈ្មោះថា សំណួរនៅវាលស្មៅ ពោលគឺ ពេលដើរឆ្លងកាត់វាលស្មៅ ទាហានចុងភៅម្នាក់បានសួរថា តើដើរឆ្ពោះទៅទិសខាងត្បូង ឬទិសខាងជើង។ ធាតុពិតនៃសំណួរនេះ គឺសួរអំពីអនាគតនៃកងទ័ពក្រហម និងគោលដៅនៃការធ្វើបដិវត្តន៍របស់ចិន។ទិសដៅសម្រេចនូវមាគ៌ា ហើយមាគ៌ាសម្រេចនូវជោគវាសនា។ ក្រឡេកមើលពីប្រវត្តិសាស្រ្ត ជាងមួយរយឆ្នាំ របស់បក្សកុម្មុយនីស្តចិន គេអាចមើលឃើញហេតុផលដ៏ជ្រាលជ្រៅមួយ ពោលគឺ ការកសាងបក្សតាមផ្លូវនយោបាយ ជាការធានាដ៏សំខាន់សម្រាប់ឱ្យបក្សកុម្មុយនីស្តចិន វិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងសម្រេចបាននូវជ័យជម្នះម្តងហើយម្តងទៀត។ កាលពីខែតុលាឆ្នាំ ២០១៤ កិច្ចប្រជុំការងារនយោបាយនៃកងទ័ពចិនបានបើកធ្វើនៅស្រុក Gutian ខេត្ត Fujian។ អគ្គលេខាធិការបក្សលោក Xi Jinping បានរៀបរាប់ពីរឿងរ៉ាវនៃកងពលលេខ ៣៤ នៃកងទ័ពក្រហមថា ”ទាហានចំនួនជាង ៦ ពាន់នាក់សុទ្ធតែជាអ្នកខេត្ត Fujian ពួកគេសឹងតែបានពលីជីវិតគ្រប់គ្នាក្នុងការប្រយុទ្ធនៅទន្លេ Xiang “។...