ភ្នំពេញ៖ នាថ្ងៃទ១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់...
លោក Jensen Huang បានលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ជាមួយបុគ្គលម្នាក់ដែលត្រូវបានចោទប្រកាន់ថាជាចារកម្មចិន និងជាមួយបុគ្គលិកម្នាក់ទៀតនៅក្នុងក្រុមហ៊ុន។ លោកស្រី Colette Kress ដែលជានាយកផ្នែកហិរញ្ញវត្ថុរបស់ Nvidia នឹងចូលកាន់តំណែងជំនួសជាបណ្តោះអាសន្ន រហូតទាល់តែមានការតែងតាំងអ្នកស្នងតំណែងពេញសិទ្ធិ។ សេចក្តីថ្លែងការណ៍ពីក្រុមប្រឹក្សាភិបាលរបស់ Nvidia ដែលបញ្ជាក់ពីការចាកចេញរបស់លោក Huang មិនបានលើកឡើងអំពីករណីអាស្រូវចារកម្ម ឬការលាតត្រដាងអំពីឥរិយាបថផ្ទាល់ខ្លួនដែលកំពុងជះឥទ្ធិពលអាក្រក់ដល់ក្រុមហ៊ុននោះទេ ប៉ុន្តែផ្ទុយទៅវិញ ក្រុមប្រឹក្សាភិបាលបានថ្លែងកោតសរសើរចំពោះការរួមចំណែកដ៏ធំធេងរបស់លោក...
ភ្នំពេញ ៖ កម្ពុជា ប្រកាសស្វាគមន៍គណៈប្រតិភូទាំងអស់ ដែលអញ្ជើញចូលរូមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។ សូមរំលឹកថា កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
កំពង់ស្ពឺ÷ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តចំនួន៣ (កំពង់ស្ពឺ ព្រះសីហនុ និងកោះកុង) បានបើកប្រតិបត្តិការស្រាវជ្រាវ យ៉ាងក្តៅគគុក រហូតឈានដល់ការបំបែកសំណុំរឿង ឃាតកម្មបាញ់ប្រហារ លើបុរសជាជនជាតិចិនម្នាក់ ដោយឃាត់ខ្លួន ជនដៃដល់ និងបក្ខពួកពាក់ព័ន្ធចំនួន៩នាក់ និងដកហូតអាវុធខ្លីម៉ាក K54មួយដើម ក្រោយរត់គេចបាន៣ថ្ងៃ ។ លោក សម...
តាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលតាកែវ អញ្ជើញពិនិត្យវឌ្ឍនភាព ការងារសាងសង់មជ្ឈមណ្ឌល អភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កម្ពុជា អាចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានបង្ហាញប្រាប់ពិភពលោកយ៉ាងច្បាស់ថា ប្រទេសកម្ពុជា អាចផ្តល់កត្តាសុខសុវត្ថិភាព ដល់អ្នកវិនិយោគិន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់ទីកន្លែង និងពេលវេលា ។ ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន...
ព្រឹកថ្ងៃទី ១២ខែវិចិ្ឆកា ពិធីរំលឹកខួបលើកទី ១៦០ នៃថ្ងៃខួបកំណើតរបស់លោក ស៊ុន យ៉ាតសេន បានបើកធ្វើយ៉ាងឱឡារិក នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់ថា កុលបុត្រកុលធីតាចិន គ្រប់រូបទាំងក្នុងនិងក្រៅប្រទេសត្រូវរួបរួមគ្នាឱ្យបានកាន់តែជិតស្និទ្ធ បន្តវេនឆន្ទៈរបស់លោក ស៊ុន យ៉ាតសេន រួមចិត្តរួមកម្លាំងដើម្បីស្តារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ និងប្រែក្លាយសុបិនដ៏អស្ចារ្យដែលប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ប្រាថ្នាចង់បានតាំងពីចូលសម័យទំនើប មកឱ្យទៅជាការពិតជាក់ស្តែងដ៏ល្អបវរ ។ សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន មានដូចជា លោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Ding Xuexiang និងលោក Li Xi ក៏បានអញ្ជើញចូលរួមពិធីនេះផងដែរ ។ លោក Xi Jinping បានលើកឡើងថា លោក ស៊ុន យ៉ាតសេន ជាវីរជនដ៏អស្ចារ្យ ជាអ្នកស្នេហាជាតិដ៏អស្ចារ្យ និងជាអ្នកត្រួសត្រាយផ្លូវដ៏អស្ចារ្យ នៃបដិវត្តន៍ប្រជាធិបតេយ្យចិន ដែលបានរួមចំណែក ដ៏អស្ចារ្យ ដល់ប្រជាជនចិននិងប្រជាជាតិចិន ហើយទទួលបានការគោរពសរសើរ យ៉ាងស្មោះពីកុលបុត្រកុលធីតាចិនគ្រប់រូប ទាំងក្នុងនិងក្រៅប្រទេស ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា លោក ស៊ុន យ៉ាតសេន តែងតែគាំទ្រជានិច្ចនូវឯកភាពជាតិ...
នៅថ្ងៃទី១០ ខែវិច្ឆិកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៩ បានបិទបញ្ចប់។ គិតដល់ថ្ងៃនោះ មានសហគ្រាស និងស្ថាប័នចំនួន១៤៣ បានចុះហត្ថលេខាសម្រាប់ ចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី១០ ។ ក្នុងដំណាក់កាលអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ការទទួលយក “ឱកាសចិន ២.០” និងចែករំលែកភាគលាភ នៃការបើកចំហរ របស់ពីពិព័រណ៍នាំចូលចិនអន្តរជាតិ បានក្លាយជាមតិឯកភាពរួមរបស់សហគ្រាសបរទេសជាច្រើន ។ ទិន្នន័យបានបង្ហាញថា...
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមវេទិកាសាធារណៈ នៅខណ្ឌជ្រោយចង្វារ លើកឡើងអំពីវឌ្ឍនភាពថ្មីៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំបំពាក់អំពូលភ្លើងតាមដងផ្លូវសាធារណៈ ជាបន្តបន្តាប់ បង្កើតបានភូមិដ្ឋានមានសុវត្ថិភាព ។ ការអរគុណរបស់ប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពលោក ជួប ខុន...
បរទេស៖ យោងតាមក្រសួងពន្លត់អគ្គិភ័យនៃទីក្រុង New York បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់ និង ១៧ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលអគារមួយកម្ពស់ ៣ ជាន់បានរលំចូលទៅក្នុងទីតាំងសាងសង់មួយនៅជាប់នោះ ក្នុងតំបន់ Brooklyn ទីក្រុង New York កាលពីថ្ងៃពុធ។ មនុស្ស ៤...