ក្វាងចូវ៖ អ្នកនាំពាក្យយោធាចិន បានព្រមានភាគីហ្វីលីពីន ឱ្យបញ្ឈប់ការរំលោភបំពាន និងការញុះញង់ជាបន្ទាន់ បន្ទាប់ពីយន្តហោះ C-208 របស់ហ្វីលីពីន បានឈ្លានពានដោយខុសច្បាប់ចូលទៅក្នុងដែនអាកាសលើដែនទឹកដែលនៅជាប់នឹងនាវា Meiji Jiao នៃកោះ Nansha Qundao របស់ប្រទេសចិន ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលចិន។ លោក Zhai Shichen អ្នកនាំពាក្យនៃបញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានឧ្យដឹងថា កងទ័ពជើងទឹក...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រទេសរបស់លោកមិនស្វែងរកសង្គ្រាមជាមួយរដ្ឋមូស្លីមនោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសារមួយដើម្បីអបអរសាទរចំពោះការមកដល់នៃពិធីបុណ្យ Eid al-Fitr ដែលជាថ្ងៃបញ្ចប់នៃខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន និង Nowruz ដែលជាការចាប់ផ្តើមនៃឆ្នាំថ្មីអ៊ីរ៉ង់ដែលនឹងចាប់នៅថ្ងៃទី២១ ខែមីនា។ ដោយធ្វើអត្ថាធិប្បាយលើភាពតានតឹងថ្មីៗនេះរវាងអ៊ីរ៉ង់ និងរដ្ឋអារ៉ាប់មួយចំនួនបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លោក Pezeshkian...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសរបស់លោក មានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែលក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងគ្មានបង្ហាញការអត់ធ្មត់នោះទេ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនត្រូវបានវាយប្រហារ។ លោក Araghchi បានលេីកឡេីងថា “យើងជាបុរស និងស្ត្រីដែលមានគោលការណ៍។ ជនជាតិអ៊ីរ៉ង់មិនលួចវាយប្រហារសត្រូវ ខណៈពេលដែលកំពុងចូលរួមក្នុងការសន្ទនានោះទេ។ មានតែនៅពេលដែលត្រូវបានវាយប្រហារទេ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិក «ខិតជិតដល់» គោលដៅរបស់ខ្លួនក្នុងការវាយប្រហារយោធាលើអ៊ីរ៉ង់។ លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅលើបណ្ដាញសង្គម Truth Social របស់លោកថា ប្រទេសរបស់លោក កំពុងពិចារណាកាត់បន្ថយការវាយប្រហារយោធារបស់ខ្លួននៅមជ្ឈិមបូព៌ាទាក់ទងនឹងអ៊ីរ៉ង់។ លោកក៏បានឧ្យដឹងផងដែរថា ច្រកសមុទ្រហ័រមូស គួរតែត្រូវបានការពារ និងត្រួតពិនិត្យតាមការចាំបាច់...
ភ្នំពេញ ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ មានអ្នកចូលរួម ៤,២៣៨នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ...
ពោធិ៍សាត់៖ ស្ថិតក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដោយមានការចូលរួម របស់ លោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីក្រុងពាលី ដើម្បីចាប់ផ្តើមជួសជុលនិងអភិរក្សឡើងវិញអាគារមួយខ្នង នៅក្នុងសាលាខេត្តពោធិ៍សាត់ ដែលបន្សល់ទុកក្នុងសម័យអាណានិគមបារាំង ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦...
កំពង់ធំ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានលើកឡើងថា “ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា” ការលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២០ខែមីនា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា គ្មានការរុះរើ ឬកាត់ឆ្វៀលថ្មីៗទៀតឡើយដើម្បីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសគឺ ត្រូវគោរពនិងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត...
ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែងក្នុងគោលដៅពង្រឹងសន្តិសុខ និងបង្កើនភាពសប្បាយរីករាយជូនពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញឱ្យអស់ពីមូលដ្ឋាន ស្របពេលដែលខេត្តកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ «ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៦»។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត លោកអភិបាលបានសង្កត់ធ្ងន់ថា ការលុបបំបាត់បទល្មើសអនឡាញគឺជា «អាទិភាពខ្ពស់បំផុត»។ លោកអភិបាលខេត្ត បានជំរុញឱ្យកងកម្លាំងចុះត្រួតពិនិត្យទីតាំងសង្ស័យឱ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម និងមិនត្រូវឱ្យមានការងើបឡើងវិញជាដាច់ខាត ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។...
ពោធិ៍សាត់៖ លោក ទីវ រ៉ាវុឌ្ឍ ជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំក្បាលត្រាច ឃុំអូរសណ្តាន់ និងកំពុងពោធិ៍ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីសំណេះសំណាលបងប្អូនប្រជាការពារភូមិ អនុភូមិ និងប៉ូលិសប៉ុស្តិ៍ ស្ថិតនៅ ឃុំក្បាលត្រាច ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនោះដែរ លោក...
ភ្នំពេញ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្នុងការដោះស្រាយករណីកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងនោះដែរមានការចូលរួមដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រោមអធិបតីភាព លោក...