ថ្ងៃទី១០ ខែកុម្ភៈ កិច្ចសន្ទនាក្រៅផ្លូវការចិន-កម្ពុជា-ថៃបានបើកធ្វើនៅក្រុងប៉េកាំង។ អ្នកជំនាញផ្នែកបញ្ហាអន្តរជាតិ និងវិស័យយោធា ដែលមកពីប្រទេសចិន កម្ពុជា និងថៃបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាថា តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួម Fuxian ក៏ដូចជាជំរុញសន្តិភាពនិងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកបន្ថែមទៀត។ ភ្ញៀវកិត្តិយសបានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាថា តើត្រូវធ្វើយ៉ាងណាដើម្បីប្រែក្លាគំនិតឯកភាពរួមឱ្យទៅជាកិច្ចសហប្រតិបត្តិជាក់ស្តែង។ ជាមួយគ្នានេះដែរ ក៏បានលើកសំណើមានលក្ខណៈស្ថាបនាជាច្រើនបានសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងការអនុវត្តជាក់ស្តែងផងដែរ។ តាមរយៈការបញ្ចេញមតិរបស់ភ្ញៀវកិត្តិយស គេអាចកត់សម្គាល់ថា ភាគីទាំងពីរកម្ពុជា-ថៃមានឆន្ទៈ និងគំនិតឯកភាពរួមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន...
ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញត្រួតពិនិត្យ និងស្វែងយល់ការងារនៅសួនច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាព័ត៌មានជាតិ សហគមន៍សេវាថែទាំមនុស្សចាស់ និងផ្សាណាត់លក់ដូរទំនិញសម្រាប់របុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅក្រុងប៉េកាំង ដើម្បីសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនចំពោះកម្មាភិបាលនិងប្រជាជន។ លោក Xi Jinping បានសួរនាំយ៉ាងលម្អិតអំពីសេវាកម្មផ្គត់ផ្គង់អាហារសម្រាប់មនុស្សចាស់ ព្រមទាំងបានកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការរួមចំណែករបស់អ្នកដឹកជញ្ជូនទំនិញដល់ផ្ទះ។ លោកបានលើកឡើងថា “ខ្ញុំធ្វើដំណើរជាពិសេសមកចូលរួមអបអរសាទរថ្ងៃបុណ្យ Xiaonian និងស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិនជាមួយអ្នកទាំងអស់គ្នា។ពេលមើលឃើញមានមនុស្សច្រើនអ៊ូអរ បរិយាកាសរីករាយនិងទំនិញសម្បូរបែប ធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ការគោរពនិងការថែទាំមនុស្សចាស់ គឺជាគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិន។ គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យប្រជាជនឆ្លងថ្ងៃបុណ្យឆ្នាំថ្មីដ៏សប្បាយរីករាយ។ ក្នុងអំឡុងពេលត្រួតពិនិត្យនិងស្វែងយល់ការងារ លោក Xi Jinping បានស្តាប់របាយការណ៍ការងាររបស់រដ្ឋបាលក្រុងប៉េកាំង។ លោកបានលើកឡើងថា ក្រុងប៉េកាំងត្រូវតែអនុវត្តការកំណត់ជាយុទ្ធសាស្ត្រចំពោះទីក្រុងប៉េកាំងរបស់គណៈកម្មាធិការមជ្ឈិមបក្ស ក្តាប់ទិសដៅអភិវឌ្ឍន៍ប្រកបដោយគុណភាពថែមទៀត ដើម្បីដើរតួនាទីជាគំរូនៅទូទាំងប្រទេស៕
តេអេរ៉ង់៖ អ៊ីរ៉ង់បានព្រមានថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទៅកាន់សហរដ្ឋអាមេរិក គឺជាការប៉ុនប៉ងធ្វើឱ្យខូចដល់កិច្ចចរចានុយក្លេអ៊ែរ ដែលទើបចាប់ផ្តើមថ្មីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោក ណេតាន់យ៉ាហ៊ូ បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធលើលោកឱ្យចាត់វិធានការតឹងរ៉ឹងលើសមត្ថភាពមីស៊ីលផ្លោងរបស់អ៊ីរ៉ង់នៅក្នុងការចរចានាពេលខាងមុខ។ នេះជាកិច្ចប្រជុំលើកទី៧ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាមួយលោក ត្រាំ...
បរទេស៖ ការបាញ់ប្រហារមួយត្រូវបានរាយការណ៍នៅសាលារៀន Patong Prathan Khiriwat ក្នុងខេត្ត សុងក្លា ជាកន្លែងដែលខ្មាន់កាំភ្លើងម្នាក់ត្រូវបានអះអាងថា បានបើកការបាញ់ប្រហារលើគ្រូបង្រៀន និងសិស្ស។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ប៉ូលីសថៃបាននិយាយថា សិស្សថ្នាក់ទី ១១ ម្នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងក្នុងអំឡុងពេលកើតហេតុ។ មន្ត្រីប៉ូលីសបានឡោមព័ទ្ធសាលា និងឡោមព័ទ្ធជនសង្ស័យ។...
ភ្នំពេញ កម្ពុជា — ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ — ធនាគារ ជីប ម៉ុង ដែលជាធនាគារខ្មែរបង្កើតឡើងដោយសហគ្រិនខ្មែរ១០០%បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុន IHH Healthcare Singapore ដើម្បីដាក់ចេញនូវអត្ថប្រយោជន៍ពិសេសសម្រាប់សេវាផ្នែកសុខភាពនៅមន្ទីរពេទ្យរបស់ក្រុមហ៊ុន IHH Healthcare Singapore ជូនអតិថិជនរបស់ធនាគារ ជីប ម៉ុង។ ស្របតាមទស្សនវិស័យឆ្នាំ ២០២៦ របស់ធនាគារ ជីប...
(ភ្នំពេញ)៖ ពិធីសំណះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រលងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវកម្រិត ៣ បានធ្វើឡើងនាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ផងដែរ។ ក្រោយការប្រកាសលទ្ធផលបាក់ឌុបឆ្នាំ ២០២៥ ជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០២៥ កន្លងមក ក្រុមហ៊ុន ជីប ម៉ុង ដែលមានលោកអ្នកឧកញ៉ា លាង ឃុន ជាសហស្ថាបនិកផ្ទាល់ បានប្រកាសឧបត្ថម្ភ SAMSUNG GALAXY TAB A11 PLUS ចំនួន ៣០២០ គ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទូទាំងប្រទេស ដោយប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី ៥ ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សនិទ្ទេស A ចាប់តាំងពីឆ្នាំ ២០១៨ ដល់ ឆ្នាំ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១១ ខែគុម្ភៈ ឆ្នាំ២០២៦ បានប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រើប្រាស់ AI ដោយសុវត្ថិភាព និងការទទួលខុសត្រូវ” ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផៃ្ទ ។ អភិបាលខេត្តកំពង់ចាម លោក...
ព្រះវិហារ៖ លោក ចន ណារិទ្ធ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពី ស្ថានភាព និងវាយតម្លៃផលប៉ះពាល់នានា ពីជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងចុះពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យសម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍ ស្តារជីវភាពគ្រួសារភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ លោក ចន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.២៤០នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន៤ម៉ឺននាក់ មានជាង ៥សែន៦ម៉ឺននាក់ ឬជាង ៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ប្រជាពលរដ្ឋភៀសសឹកកំពុងបន្តស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព មិនទាន់អាចវិល ត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយសារយោធាថៃព័ទ្ធរបងលួស ឬទូរកុងតឺន័រ ដើម្បីរារាំងឃាំងដំណើរ របស់ពួកគេនោះ មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈនិងស្មារតី...