ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានផ្តល់អនុសាសន៍ដល់មន្រ្តីក្រោមឱវាទក្រសួងទាំងអស់ថា ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឱ្យឆ្នាំ២០២៦នេះ ក្លាយជាឆ្នាំប្រមូលផល ស្របតាមទស្សនទាន “មានហូប មានប្រើ មានបាន និងមានរហូត”។នេះជាប្រសាសន៍របស់លោក ឌិត ទីណាក្នុងសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នៅថ្ងៃទី១៩...
ខេត្តសៀមរាប៖ មួយរយៈចុងក្រោយនេះកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចំណុះផែនការងារសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះធ្វើការងាររឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប រួមទាំងធ្វើការផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជូនទៅដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរនៅតាមដងផ្លូវ។ គួររំលឹកផងដែរថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប តែងតែចុះអនុវត្តជារឿយៗ តាមបណ្ដាលគោលដៅសំខាន់ៗ និងទីតាំងភូមិសាស្ត្រដែលតែងតែកើតមានឡើងគ្រោះថ្នាក់ជាជាញឹកញាប់។ បើតាមការឲ្យដឹងពីលោក វរៈសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ តាមបទសម្ភាសន៍ខ្លីបានប្រាប់ភ្នាក់ងារដើមអម្ពិលថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សព្វថ្ងៃនេះកម្លាំងរបស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កិច្ចសង្រ្គោះជនរងគ្រោះ មិនត្រូវផ្តោតលើតែការឧបត្ថម្ភគាំទ្រប៉ុណ្ណោះទេ ត្រូវគិតគូរដល់ការស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ ការផ្តល់ឱកាស និងក្តីសង្ឃឹម។ ការថ្លែងបែបនេះ ក្នុងឱកាសដែល លោកទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Humanity &...
ភ្នំពេញ ៖ ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ នាស.វ.ទី១០នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។ មុនអំឡុងផ្គុំរូបរាងឡើងវិញ បដិមាព្រះសិវៈរាំនេះ ស្ថិតក្នុងស្ថានភាពដួលបែកបាក់ច្រើនជាង ១០០០០បំណែក...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា សកម្មភាពតវ៉ាផ្នែកការទូតរបស់ក្រសួងស្ថានពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ពីការរំលោភបំពានឥតឈប់ឈរមកលើបូរណភាពទឹកដីកម្ពុជា ពីសំណាក់យោធាថៃ គឺជាសារព្រមានភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកប៉ែន បូណា មានប្រសាសន៍ថា ការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា មានសារសំខាន់ក្នុងដំណើរការការពារអធិបតេយ្យភាព...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ទៅលើមុខព្រួញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាមួយភាគីស្លូវ៉ាគី ។ ការមានប្រសាសន៍សង្កត់ធ្ងន់របស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ក្នុងឱកាសនៃការអនុញ្ញាតឱ្យលោកអេឡិចសិនដឺ មីខូវស៊ិន ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង នៅថ្ងៃទី១៩ មីនា។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ២៨៨នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅមានពលរដ្ឋភៀសសឹកចំនួន ៣៦.៤០៨នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា ជប៉ុនគួរតែទាញយកមេរៀនពីប្រវត្តិសាស្ត្រ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិសន្តិភាពនិយមនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ប្រសិនបើខ្លួនមិនចង់ធ្វើកំហុសអតីតកាលម្តងទៀតទេ នោះ។ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Zakharova បានឧ្យដឹងថា ជប៉ុនបានអនុវត្តជំហានជាបន្តបន្ទាប់ឆ្ពោះទៅរកការធ្វើយោធាឡើងវិញ រួមទាំងការទិញអាវុធវាយប្រហារដូចជាមីស៊ីលផ្លោង ដែលមិនអាចចាត់ថ្នាក់ជាអាវុធការពារបាន។ លោកស្រីបានលេីកឡេីងថា រុស្ស៊ីបានព្រមានជប៉ុនម្តងហើយម្តងទៀតអំពីផលវិបាកបំផ្លិចបំផ្លាញនៃការកើនឡើងយ៉ាងខ្លាំងនៃការចំណាយយោធា ជាពិសេសនៅពេលដែលវាពាក់ព័ន្ធនឹងការទិញអាវុធ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសជិតខាង រួមទាំងរុស្ស៊ីផងដែរ។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា ប្រទេសរុស្ស៊ី ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីលលើរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ក្នុងប្រទេសអ៊ីរ៉ង់។ លោកស្រី Zakharova បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីលដោយមិនប្រុងប្រយ័ត្ន និងមិនអាចទទួលយកបានទាំងស្រុង ដែលបានធ្វើឡើងនៅក្នុងបរិវេណខាងក្នុងនៃរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ដែលមានចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រពីអង្គភាពថាមពលប្រតិបត្តិការ”។ លោកស្រីបានលេីកឡេីងថា ប្រទេសរុស្ស៊ីបានព្រមានម្តងហើយម្តងទៀតដល់អ៊ីស្រាអែល...