បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយមីស៊ីលចម្ងាយតែប៉ុន្មានម៉ែត្រ ពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលកំពុងដំណើរការបង្ហាញពីការមិនយកចិត្តទុកដាក់ ចំពោះគោលការណ៍សុវត្ថិភាពអន្តរជាតិ និងចំពោះសាជីវកម្មនុយក្លេអ៊ែររបស់រុស្ស៊ី Rosatom ដែលបានជួយសាងសង់រោងចក្រ និងបុគ្គលិកដែលនៅតែធ្វើការនៅរោងចក្រនោះផងដែរ។ អាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ថា អាវុធរបស់អាមេរិក ឬអ៊ីស្រាអែល បានវាយប្រហារលើទឹកដីដែលនៅជាប់នឹងតំបន់ Bushehr NPP កាលពីថ្ងៃអង្គារ។ អគ្គនាយកក្រុមហ៊ុន Rosatom លោក...
ឡុងដ៍៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងនៅទីក្រុងឡុងដ៍ថា ទីក្រុងគៀវបានដាក់ពង្រាយអ្នកជំនាញយោធាប្រឆាំងយន្តហោះគ្មានមនុស្សបើកចំនួន ២០១នាក់ទៅកាន់មជ្ឈិមបូព៌ា ដើម្បីជួយទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក Shahed របស់អ៊ីរ៉ង់។ លោក ហ្សេឡិនស្គី បានប្រាប់សមាជិកសភាអង់គ្លេសថា “ទាំងនេះគឺជាអ្នកជំនាញយោធាដែលដឹងពីរបៀបជួយ និងការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក Shahed។ ក្រុមរបស់យើងមានរួចហើយនៅអារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសគុយវ៉ែត”។ លោកបានបន្ថែមថា...
«សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ» ហើយក៏មិនអាចនាំមក នូវសន្តិភាពឬសន្តិសុខនោះដែរ នេះជាឡូហ្ស៊ីកដែលគេទទួលស្គាល់ជាទូទៅ។ ក៏ប៉ុន្តែ សម្រាប់«ឡូហ្ស៊ីកទំនើង»ដែលមានតែអញជាធំរបស់អាមេរិកវិញ ការគំរាមកំហែងឬវាយប្រហារប្រទេសដទៃ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនវាជារឿង«ត្រឹមត្រូវ»។តាំងពីដើមមក មិនថាវិស័យពាណិជ្ជកម្មឬវិស័យអ្វីក៏ដោយ ក៏អាមេរិកតែងផ្សារភ្ជាប់ វាជាមួយនឹងអ្វីដែលហៅថា«សន្តិសុខជាតិ» ហើយសម្លុតកំហែងឬដាក់ទណ្ឌកម្មប្រទេសដទៃ ក្រោមលេស«បង្កផលប៉ះពាល់ ដល់សន្តិសុខជាតិរបស់អាមេរិក»។ តើក្នុងនាមជាប្រទេសមហាអំណាចធំទីមួយលើពិភពលោក សន្តិសុខជាតិរបស់អាមេរិកមានភាពផុយស្រួយរហូត ដល់ប្រទេសណាក៏អាចបង្កការ គំរាមកំហែងបានឬ?ពីការចាប់ខ្លួនប្រធានាធិបតីស្របច្បាប់ នៃប្រទេសវ៉េណេស៊ុយអេឡាដែលជារដ្ឋអធិបតេយ្យ រហូតដល់ការបំផុសសង្គ្រាមលើអ៊ីរ៉ង់ អាមេរិកបានប្រើពាក្យថា «ដើម្បីការពារសន្តិសុខជាតិ...
នៅថ្ងៃទី ១៧ ខែមីនា នៅក្រុង ហាណូយ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានចិន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូង នៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ”៣+៣”ស្តីពីការទូត ការពារជាតិនិងសន្តិសុខ សាធារណៈរវាងចិន និងវៀតណាមនិងអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការណែនាំកិច្ច សហប្រតិបត្តិការទ្វេភាគីលើកទី ១៧...
យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី ១៦ ខែមីនាបានបង្ហាញថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ កំណើននៃការផ្គត់ផ្គង់ផ្នែកផលិតកម្មបានបង្កើនល្បឿនថែមទៀត តម្រូវការក្នុងទីផ្សារបានកើនឡើងដោយនឹងនរ ឱកាសការងារនិងតម្លៃទំនិញបានរក្សាភាពនឹងនរជាទូទៅ កម្លាំងផលិតកម្មគុណភាពថ្មីទទួលបានការរីកចម្រើន សេដ្ឋកិច្ចបានដំណើរការដោយរឹងមាំដែលសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ ។ ប្រការនេះមិនត្រឹមតែបានធ្វើឱ្យប្រជាជនចិនអាចទទួលអារម្មណ៍ពីភាពកក់ក្ដៅនៃការអភិវឌ្ឍនិងបង្កើតមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ការសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំងត្រូវប្រព័ន្ធសរព័ត៌មានបរទេសវាយតម្លៃថា ”លើសពីព្យាករណ៍”ដែលបានបំពេញបន្ថែមនូវកម្លាំងចលករសម្រាប់សេដ្ឋកិច្ចពិភពលោក ។ ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត”ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ”របស់ចិន ។ ក្នុងបរិបទដែលហានិភ័យភូមិសាស្ត្រនយោបាយបានកើនឡើងនិងការកើនឡើងយ៉ាងខ្លាំងនៃកត្តាមិនប្រាកដប្រជាគ្រប់បែបយ៉ាង តើកត្តាអ្វីបានធ្វើឱ្យសេដ្ឋកិច្ចចិនសម្រេចបាននូវ”ការចាប់ផ្តើមដ៏ល្អ” ? សូមក្រឡេកមើលស្ថិរភាពនៃនិន្នាការជាទូទៅ ។ ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ការផលិតផ្នែកឧស្សាហកម្មត្រូវបានពន្លឿន តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង ៦,៣ ភាគរយ ឧស្សាហកម្មសេវាកម្មបានកើនឡើងលឿនបង្គួរហើយល្បឿនកំណើននៃការលក់ដូរក្នុងទីផ្សារបានស្តារឡើងវិញ ដោយឡែកក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ទំហំលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង ២,៨ ភាគរយ ការប្រើប្រាស់ខាងសេវាកម្មបានកើនឡើង ៥,៦ ភាគរយ ហើយសក្តានុពលនៃការប្រើប្រាស់ក្នុងទីផ្សារដ៏ធំធេងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ល។ នៅពីក្រោយទិន្នន័យជាក់ស្តែងទាំងនេះគឺជាកម្លាំងជាក់ស្តែងរបស់សេដ្ឋកិច្ចចិនដែលមានមូលដ្ឋានគ្រឹះរឹងមាំនិងទីផ្សារធំ ។ បើសង្កេតមើលសេដ្ឋកិច្ចនៃប្រទេសមួយ ក៏គួរមើលពីកម្លាំងចលករថ្មីសម្រាប់ជំរុញការអភិវឌ្ឍផងដែរ ។ ក្នុងកម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី ២០២៦ មនុស្សយន្តរបស់ចិនបាននាំឱ្យពិភពលោកមើលឃើញការអភិវឌ្ឍនិងការវិវឌ្ឍរីកចម្រើននៃកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន ។ ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ តម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកវិទ្យាខ្ពស់របស់ចិនបានកើនឡើង ១៣,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលលឿនជាងទ្វេដងបើប្រៀបធៀបនឹងឧស្សាហកម្មធម្មតា ។ ជាមួយគ្នានេះដែរ ភាពធន់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានធ្វើឱ្យពិភពលោកចែករំលែកកាលានុវត្តភាពនៃការបើកទូលាយ ។ ទោះបីជាគាំពារនិយមផ្នែកពាណិជ្ជកម្មបានងើបឡើងវិញជាបន្តបន្ទាប់ក៏ដោយ ក៏ការនាំចេញនាំចូលទំនិញរបស់ចិនក្នុងរយៈពេលពីរខែដើមឆ្នាំនេះនៅតែបានកើនឡើងដោយផ្ទុយពីនិន្នាការណ៍ចំនួន១៨,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការនាំចូលបានកើនឡើង ១៧,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ប្រការនេះមិនត្រឹមតែបានបង្ហាញថា តម្រូវការក្នុងស្រុករបស់ចិនត្រូវបានកែលម្អប៉ុណ្ណោះទេ ថែមទាំងមានន័យថា ប្រទេសចិនកំពុងផ្តល់កាលានុវត្តភាពពាណិជ្ជកម្មដល់សហគ្រាសនៃប្រទេសនានាតាមរយៈលំហទីផ្សារជាក់ស្តែងរបស់ប្រទេសចិន ។ លើសពីនេះទៅទៀត ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ចិនជាមួយប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានកើនឡើង ២០ ភាគរយដែលមានន័យថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសសកលខាងត្បូងនិងទីផ្សារងើបឡើងថ្មីមានភាពកាន់តែស៊ីជម្រៅ ហើយរចនាសម្ព័ន្ធនៃដៃគូពាណិជ្ជកម្មកាន់តែមានតុល្យភាព ។ ចាប់តាំងពីឆ្នាំនេះមក អ្នកនយោបាយសំខាន់ៗនៃប្រទេសជាច្រើននិងមន្រ្តីជាន់ខ្ពស់នៃសហគ្រាសបរទេសជាច្រើនបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនយ៉ាងមមាញឹក ហើយមូលធនអន្តរជាតិបាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ពីព្រោះអ្នកផងទាំងពួងបានឃើញច្បាស់ថា ការធ្វើដំណើររួមជាមួយប្រទេសចិន គឺហាក់ដូចជាការធ្វើដំណើរស្របជាមួយកាលានុវត្តភាព រីឯការវិនិយោគនៅប្រទេសចិនគឺជាការវិនិយោគដើម្បីថ្ងៃអនាគត ។ នៅពេលអនាគត ស្របពេលដែលភារកិច្ចគ្រប់ផ្នែកសម្រាប់ការរៀបចំចាត់ចែងនៃ”ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ”របស់ចិនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ខ្លឹមសារនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិននឹងមានភាពកាន់តែស៊ីជម្រៅ ដែលនឹងនាំមកនូវ”ភាគលាភចិន”កាន់តែច្រើនដល់ពិភពលោក ៕
យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី ១៦ ខែមីនាបានបង្ហាញថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ កំណើននៃការផ្គត់ផ្គង់ផ្នែកផលិតកម្មបានពន្លឿនថែមទៀត តម្រូវការក្នុងទីផ្សារបានកើនឡើងដោយនឹងនរ ឱកាសការងារនិងតម្លៃទំនិញបានរក្សាភាពនឹងនរជាទូទៅ កម្លាំងផលិតកម្មគុណភាពថ្មីទទួលបានការរីកចម្រើន សេដ្ឋកិច្ចបានដំណើរការដោយរឹងមាំ ដែលសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ ។ ការផលិតផ្នែកឧស្សាហកម្មត្រូវបានពន្លឿន សេវាកម្មបានកើនឡើងលឿនបង្គួរ ល្បឿនកំណើននៃការលក់ដូរក្នុងទីផ្សារបានស្តារឡើងវិញ ការវិនិយោគខាងអចលនទ្រព្យបានប្រែពីការធ្លាក់ចុះទៅជាការកើនឡើង ការនាំចេញនាំចូលទំនិញបានកើនឡើងយ៉ាងឆាប់រហ័ស ឱកាសការងារមានភាពនឹងនរ អត្រាកំណើននៃថ្លៃអ្នកប្រើប្រាស់បានកើនឡើង ។ ក្នុងសន្និសីទសារព័ត៌មាន របស់ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបើកធ្វើនៅថ្ងៃទី...
លោក Xi Jinping មេដឹកនាំកំពូលចិន យកចិត្តទុកដាក់យ៉ាងខ្លាំងលើផែនការជាតិ ៥ ឆ្នាំទី១៥ ។ ក្រោមការអនុម័តនៃមហាសន្និបាត សភាទាំងពីររបស់ប្រទេសចិនឆ្នាំ២០២៦ ចិននឹងចាប់ដំណើរការនូវគម្រោងទ្រង់ទ្រាយធំជាច្រើន សូចនាករភារកិច្ចចំនួនលើសពី ១/៣ ផ្តោតលើការធ្វើឱ្យជីវភាព របស់ប្រជាជនកាន់តែល្អប្រសើរ ។ ប្រជាជនត្រូវការអ្វី យើងផលិតអ្វី ពាក្យស្លោក នៃសហគ្រាសផលិតឡានរបស់ប្រទេសចិន ជាការបង្ហាញម្យ៉ាង នៃការគិតពិចារណាស្នូល...
អត្ថបទពេញលេញ នៃគម្រោងផែនការប្រាំឆ្នាំទី ១៥ ស្តីពីសេដ្ឋកិច្ចនិងជាតិនិងការអភិវឌ្ឍសង្គមរបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានចេញផ្សាយ នៅថ្ងៃទី ១៣ ខែមីនា ។ គម្រោងនេះមាន ១៨ ជំពូក រួមមាន “ការខិតខំត្រួសត្រាយស្ថានការណ៍ថ្មី នៃការកសាងទំនើបកម្ម តាមបែបផែនចិន” ” ការកសាងប្រព័ន្ធឧស្សាហកម្មទំនើប និងពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចពិត” “ការពន្លឿនការពឹងផ្អែកលើខ្លួនឯងនិងបង្កើនសមត្ថភាពខ្លួនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ និងដឹកនាំការអភិវឌ្ឍផលិតកម្មគុណភាពថ្មី”...
នៅក្រុងសៀងសៀង ខេត្តហ៊ូណាន លោកChen Junqingអាយុ៨២ឆ្នាំ មានការព្រួយបារម្ភថា ចៅប្រុសរបស់គាត់ទទួលទានអាហារ តាមតាមដងផ្លូវជាញឹកញាប់ នេះនឹង បណ្តាលឱ្យមានបញ្ហាក្រពះពោះវៀន ដូច្នេះលោកបានសរសេរសំណើច្បាប់ជាង១២០ពាក្យនៅខាងក្រោយប្រអប់បារី ដែលបានដាក់ជូនពេលផុត កាលបរិច្ឆេទសម្រាប់ការស្នើសុំយោបល់លើ «បទប្បញ្ញត្តិស្តីពីការគ្រប់គ្រង សហគ្រាសផលិតអាហារខ្នាតតូច និងតូបលក់អាហារខ្នាតតូចនៅក្នុងខេត្តហ៊ូណាន(សេចក្តីព្រាង)»នាខែកញ្ញា ឆ្នាំ២០២៤ ។ស្នូលនៃការផ្ដល់យោបល់ គឺបន្ថែមការពិន័យ ចំពោះការប្រតិបត្តិករអាហារ ដែលអាហាររបស់ពួកគេមិនបានបំពេញ តាមស្តង់ដារអនាម័យ ។...
ក្រចេះ ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការ ផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង» នៅក្នុងទីតាំងចម្ការកៅស៊ូ នៃក្រុមហ៊ុន ស្វីហ្វ រីសសស៍ (ខេមបូឌា) ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។ យុទ្ធនាការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី...