ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក គ្រីស្ទៀន ដេរ៉ូហ្ស (Christian DesRoches) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងលោកវរសេនីយ៍ទោ នៅ ម៉ានីន បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)ក្មេងទំនើង...
ខេត្តព្រះវិហារ៖ គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក្តិ ព.ស.២៥៧០ គ.ស.២០២៦ កិច្ចប្រជុំនេះត្រូវបានបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ ក្នុងកិច្ចប្រជុំខាងលើនេះ អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធបានពិភាក្សាលើផែនការរៀបចំកម្មវិធីសំខាន់ៗ ដើម្បីធានាឲ្យពិធីបុណ្យប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព...
អូក្លិន-នូវែលហ្សេឡង់ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Erik Ly ប្រធានក្រុមហ៊ុន Ecly Ltd នៅទីក្រុងអូក្លិន...
I’m តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍នៅព្រឹកថ្ងៃពុធថា ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានបញ្ជាក់ថា លេខាធិការរបស់ខ្លួនលោក Ali Larijani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាបានឧ្យដឹងថា លោក Larijani បានស្លាប់នៅព្រឹកថ្ងៃអង្គារ រួមជាមួយកូនប្រុសរបស់លោក គឺលោក Morteza Larijani អនុប្រធានទទួលបន្ទុកកិច្ចការសន្តិសុខនៅលេខាធិការដ្ឋានក្រុមប្រឹក្សា Alireza Bayat...
ភ្នំពេញ ៖ កម្ពុជាឈនមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈផែនការ NDC 3.0 ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥៥% នៅឆ្នាំ២០៣៥។ ការបញ្ជាក់ពីការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយកញ្ញា Tzeporah Berman ស្ថាបនិក និងជាប្រធានសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ ដោយកាត់បន្ថយការកើនឡើងខ្លាំងកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់ និងអាជ្ញាធរឃឺដ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តការនាំចេញប្រេងតាមរយៈកំពង់ផែ Ceyhan របស់ប្រទេសតួកគី ដែលផ្តល់នូវការធូរស្រាលបន្តិចបន្តួចចំពោះការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា ទោះជាយ៉ាងណាក៏ដោយ ដោយគ្មានសញ្ញានៃការថយចុះនៃជម្លោះអ៊ីរ៉ង់ ដែលបានធ្វើឱ្យការនាំចេញប្រេងពីមជ្ឈិមបូព៌ាត្រូវបានផ្អាកជាចម្បង តម្លៃប្រេង Brent បានឡើងដល់ជាង ១០០...
ភ្នំពេញ៖ ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ជេ ស្តារ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខណៈកម្មករនិយោជិតនឹងចូលធ្វើការជាធម្មតាវិញនៅព្រឹកថ្ងៃទី១៩ ខែមីនា។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកនាំពាក្យរូបនេះបានអះអាងថា៖«ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងដោយសម្ព័ន្ធមិត្តណាតូភាគច្រើនរបស់ខ្លួនថា ពួកគេ «មិនចង់ចូលរួម» ក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ដោយបន្ថែមថា សហរដ្ឋអាមេរិកមិនត្រូវការជំនួយពីសម្ព័ន្ធមិត្តណាតូ ឬប្រទេសដទៃទៀតនោះដែរ។ លោក ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា «យើងលែងត្រូវការ ឬចង់បានជំនួយពីប្រទេសណាតូទៀតហើយ យើងមិនដែលធ្វើដូច្នេះទេ!...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Spare Part Relay Siemens & Relay GE ចំនួន 05មុខ...