ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel ក្នុងក្រុងព្រះសីហនុនៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិប្រមាណជាង ២០០នាក់ ដែលមកពីកម្ពុជា ចិន ម៉ាលេស៊ី...
ខេត្តព្រះវិហារ ៖ពិធីបើកកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌មួយ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីរាជការ ក្រុមតារាបាល់ទាត់កម្ពុជា និងមហាជនយ៉ាងច្រើនកុះករ ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព និងកៀរគរធនធានគាំទ្រដល់កងកម្លាំងការពារជាតិ។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅនៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ។ក្រោមអធិបតីភាពរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការប្រកួតរវាងក្រុមកីឡាករបាល់ទាត់មន្ត្រីរាជការ...
ភ្នំពេញ ៖ ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជា ក្នុងការកែលម្អគោលនយោបាយ និងសមត្ថភាពស្ថាប័ន និងគាំទ្រដល់កម្ពុជា។ នេះជាការលើកឡើងរបស់ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងជំនួបពិភាក្សាការជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន...
បរទេស៖ រូបភាពផ្កាយរណបកំពុងចាប់ផ្តើមចេញផ្សាយ ដែលបង្ហាញពីផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់ ដោយកប៉ាល់ត្រូវបានដុតបំផ្លាញនៅកំពង់ផែអ៊ីរ៉ង់ និងការបំផ្លាញអគារនៅមូលដ្ឋានអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា រហូតមកដល់ពេលនេះ ព័ត៌មានអំពីការខូចខាតដែលកំពុងកើតឡើងនៅទូទាំងមជ្ឈិមបូព៌ា មានតិចតួចណាស់ ជាពិសេសនៅពេលដែលវាស្ថិតនៅក្នុងមូលដ្ឋានយោធាដែលបិទជិត ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ។ រូបភាពទាំងនេះបានមកពី Planet Labs PBC ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មិនទាន់ត្រៀមខ្លួន ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ ដែលឥឡូវនេះកំពុងចូលដល់សប្តាហ៍ទីបីរបស់ខ្លួននៅឡេីយទេ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «យើងមិនទាន់ត្រៀមខ្លួនចាកចេញនៅឡើយទេ ប៉ុន្តែយើងនឹងចាកចេញនៅពេលអនាគតដ៏ខ្លីខាងមុខនេះ»។ នៅពេលសួរថាតើសេតវិមានមានផែនការ “day-after” សម្រាប់ជម្លោះជាមួយអ៊ីរ៉ង់ដែរឬទេ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ដោយនិយាយឡើងវិញនូវការអះអាងរបស់លោកថា...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញក្នុងបរិបទបច្ចុប្បន្ន នោះឡើយ។ លោក ម៉ាក្រុង បានឧ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិស្តីពីអ៊ីរ៉ង់ និងមជ្ឈិមបូព៌ាថា «យើងមិនមែនជាភាគីនៃជម្លោះនោះទេ ដូច្នេះហើយ បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការ ដើម្បីបើក ឬរំដោះច្រកសមុទ្រហ័រមូស ក្នុងបរិបទបច្ចុប្បន្ននោះទេ»។ លោកបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ...
បរទេស៖ អ៊ីរ៉ង់បានកំណត់គោលដៅទីក្រុង Tel Aviv ដោយមីស៊ីលដែលផ្ទុកក្បាលគ្រាប់ចង្កោម ដែលជាអ្វីដែលអ៊ីរ៉ង់និយាយថា ជាការសងសឹកចំពោះការធ្វើឃាតលើប្រធានសន្តិសុខអ៊ីរ៉ង់ Ali Larijani, នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា ការវាយប្រហារកាលពីយប់មិញនៅថ្ងៃអង្គារបានសម្លាប់មនុស្សពីរនាក់នៅក្នុងសង្កាត់មួយក្បែរទីក្រុង Tel Aviv ដែលមានប្រជាជនរស់នៅច្រើន ជាកន្លែងដែលក៏មានមូលដ្ឋានយោធាសំខាន់ៗផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលពីសង្គ្រាមកើនឡើងដល់យ៉ាងហោចណាស់ ១៤...
កំពង់ស្ពឺ៖ក្រោមការយកចិត្តទុកដាក់ គិតគូរបំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋានស្រុកសំរោងទង ថាមានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាកក្នុងគ្រួសារមានកូន៤នាក់ តែអកុសលពិការចំនួន០៣នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ...
ភ្នំពេញ ៖ សូមជម្រាប ជូនដល់សាធារណជនមេត្តាជ្រាបថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនតែមួយគត់ដែលត្រូវបានទទួលស្គាល់ ដោយក្រសួងពាណិជ្ជកម្ម ទៅលើសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងម៉ាក “DEEPAL” និង “CHANGAN” មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ។ អាស្រ័យហេតុនេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណា បានថ្លែងថា សមរភូមិការទូតដ៏សកម្មរបស់រាជរដ្ឋាភិបាលទាំងក្នុងនិងក្រៅប្រទេសកំពុងត្រូវបានឡើង ដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ។ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែតម្កល់សន្តិភាពជាស្នូលនៃការអភិវឌ្ឍន៍ប្រទេស។ លោកថា រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញពីភាពសកម្មលើសមរភូមិការទូតទាំងក្នុងនិងក្រៅប្រទេស...