មូស្គូ៖ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Steve Witkoff បានឲ្យដឹងថា កិច្ចចរចាត្រីភាគីរវាងសហរដ្ឋអាមេរិក-រុស្ស៊ី-អ៊ុយក្រែន នឹងបន្តនៅសប្តាហ៍ក្រោយនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម (UAE) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន TASS។ លោក Witkoff បានឲ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាសង្គម X ថា “នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍មុន...
ហ្សឺណែវ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានពណ៌នាអំពីហេតុផលដែលសហរដ្ឋអាមេរិក បានផ្តល់ឱ្យសម្រាប់ការដកខ្លួនចេញពីអង្គការឃ្លាំមើលសុខភាពពិភពលោកថា «មិនមែនជាការពិត»។ នៅលើវេទិកាសង្គម X ប្រធានអង្គការសុខភាពពិភពលោកបានកត់សម្គាល់ថា ចលនានេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកខ្លួនឯង និងពិភពលោក «មានសុវត្ថិភាពតិចជាងមុន»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃទី ២០ ខែមករា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្ត បន្តសកម្មភាពការងារមនុស្សធម៌ឲ្យបានច្រើនថែមទៀត ដូចជាស្រ្តីមានផ្ទៃពោះ ស្រ្តីមេម៉ាយ ចាស់ជរា ក្មេងកំព្រា ជនពិការ ជាដើម ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២៦...
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ១.៣០១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១១៣.៩៧៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៦...
ប្រការដែលមានគោលគំនិតចង់គ្រប់គ្រងត្រួតត្រាមកលើកោះទឹកកក Greenland មិនមែនទើបតែមានកាលជំនាន់លោក Trump នោះទេ តែនេះគឺជាមហិច្ឆិតាក្នុងភូមិសាស្ត្រនយោបាយដែលមានយូរមកហើយរបស់អ្នកកាន់អំណាច អាមេរិកសម្រាប់ប៉ូលខាងជើងនោះ។ Greenland គឺជាកោះទឹកកកមួយដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទីតាំងនៅជិតអាមេរិកខាជើង ស្ថិតនៅពាក់កណ្ដាលនៃសមុទ្រ Atlantic និងសមុទ្រ Arctic។ Greenland គឺជាដែនដីស្វ័យភាពរបស់ Denmark ដែលមានប្រជាជនប្រមាណ ៥៧,០០០នាក់ និងមានវិសាលភាពទឹកដី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។ ការលេីកឡេីងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាកាសអនុញ្ញាតឱ្យ លោក នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក...
ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ខណៈកម្ពុជា-ឡាវ បានឯកភាពគ្នា លើកិច្ចសហប្រតិបត្តិការ ក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ...
ភ្នំពេញ៖ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ – Vietjet កំពុងបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% សម្រាប់សំបុត្រ Deluxe ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ហើយអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាឱ្យចាប់ផ្តើមដំណើរកម្សាន្តនៅប្រទេសវៀតណាមឆ្នាំ ២០២៦ នេះ។ តាមរយៈជើងហោះហើរត្រង់រវាងសៀមរាប និងហាណូយ និងបណ្តាញជើងហោះហើរដែលកំពុងពង្រីកខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក Vietjet ការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសដែលរយៈពេលកំណត់នេះ ផ្តល់នូវឱកាសឱ្យអ្នកដំណើរអាចរៀបចំផែនការធ្វើដំណើរបានទុកជាមុន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Insulation, Accessories and Spart part ចំនួន 12មុខ (កញ្ចប់ទី២២)...