បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ហៅកាត់ថាIRGCបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាដែលមានទង់ជាតិកោះ Marshall ដែលភ្ជាប់ទៅនឹងសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារនៅឈូងសមុទ្រហ្គ្លោហ្វ Gulf បន្ទាប់ពីមិនអើពើនឹងការព្រមាន ពីកងកម្លាំងជើងទឹកអ៊ីរ៉ង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយសារព័ត៌មានផ្លូវការរដ្ឋ Sepah Newsកងឆ្មាំIRGC បានព្រមានថា នាវាដឹកប្រេង និងនាវាផ្សេងទៀតដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវតែគោរពតាមបទប្បញ្ញត្តិឆ្លងកាត់របស់អ៊ីរ៉ង់ ដោយនិយាយថាការឈ្លានពាន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបន្តសម្របសម្រួលដោះស្រាយកា រកកស្ទះកសិផល ដែលបណ្តាលមកពីការ មិនអាចស្រូបចូលទៅទីផ្សារ បានទាន់ពេលវេលា ជាពិសេសក្នុងអំឡុងរដូវកាលប្រមូលផលនេះ សំដៅធានាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍ ជូនដល់ប្រជាកសិករ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ មីនា ថា ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមការងារមន្ទីរពាណិជ្ជកម្ម បានចុះសម្របសម្រួលការទិញ-លក់ និងស្វែងរកទីផ្សារ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពល បានឯកភាពគ្នានៅថ្ងៃទី១៣ មីនានេះ ក្នុងការដាក់វិធានការតាមដាន និងឆ្លើយតបបន្ថែមនៅកម្រិតមូលដ្ឋាន ចំពោះការចែកចាយនិងថ្លៃលក់ប្រេង និងឧស្ម័នឥន្ធនៈ។ ការអះអាងបែបនេះ របស់លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើងនៅតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនលោកដែលបានដាក់អមនូវរូបភាពមួយសន្លឹកជាមួយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម...
បរទេស៖ មេដឹកនាំកំពូលថ្មីដ៏សម្ងាត់របស់អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដោយប្តេជ្ញាបន្តប្រយុទ្ធជាមួយការសន្យាថា នឹងបង្កការឈឺចាប់បន្ថែមទៀតដល់រដ្ឋអារ៉ាប់ឈូងសមុទ្រ និងគំរាមកំហែងបើក “រណសិរ្សផ្សេងទៀត” នៅក្នុងសង្គ្រាមដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក សេដ្ឋកិច្ចពិភពលោក និងការធ្វើដំណើរអន្តរជាតិរួចទៅហើយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ថា ជំហរដ៏ម៉ឺងម៉ាត់ដែលបានបង្ហាញដោយមេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ Ayatollah Mojtaba Khamenei បានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាការវាយប្រហាររបស់ប្រទេសលោកកំពុងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល។...
បរទេស៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួសនៅក្នុងការវាយប្រហារដែលបានសម្លាប់ឪពុករបស់គាត់ គឺលោក Ali Khamenei កាលពីថ្ងៃទី ២៨ ខែកុម្ភៈ , នេះបើយោងតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីប បានប្រាប់កាសែត The Guardian កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកបានពិភាក្សាអំពីវិបត្តិបច្ចុប្បន្ននៅក្នុងទីផ្សារថាមពលពិភពលោក និងគម្រោងសេដ្ឋកិច្ចដែលមានសក្តានុពលជាមួយភាគីសហរដ្ឋអាមេរិក។ លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងជាប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថា កិច្ចប្រជុំមួយត្រូវបានធ្វើឡើងរវាងគណៈប្រតិភូរុស្ស៊ី និងមន្ត្រីសហរដ្ឋអាមេរិក ស្តីពីគម្រោងសម្រាប់ការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ លោកបាននិយាយថា ប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក បានចាប់ផ្តើមយល់កាន់តែច្បាស់អំពីតួនាទីសំខាន់នៃប្រេង និងឧស្ម័នរបស់រុស្ស៊ី...
ប្រ៊ុចសែល៖ ក្រុមប្រទេសនៅអឺរ៉ុប បានប្រកាសពីផែនការបញ្ចេញប្រេងបម្រុងបន្ទាន់ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានណែនាំឲ្យកាត់បន្ថយប្រេងបម្រុងយ៉ាងច្រើន ដើម្បីជួយបន្ធូរបន្ថយតម្លៃថាមពលដែលកំពុងកើនឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ លោក Fatih Birol នាយកប្រតិបត្តិ IEA បានឧ្យដឹងថា ប្រទេសសមាជិកចំនួន ៣២ របស់ទីភ្នាក់ងារនេះបានឯកភាពគ្នាក្នុងការផ្តល់ប្រេងចំនួន ៤០០ លានបារ៉ែលដល់ទីផ្សារពីប្រេងបម្រុងបន្ទាន់របស់ពួកគេ។ ចលនានេះមានគោលបំណងដោះស្រាយការរំខាននៅក្នុងទីផ្សារប្រេងសកល ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសការបិទច្រកសមុទ្រ...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ដែលជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់សកម្មភាពយោធារបស់ពួកគេជាបន្ទាន់ និងចៀសវាងការកើនឡើងបន្ថែមទៀតនៅមជ្ឈិមបូព៌ា និងលើសពីនេះ ព្រមទាំងថ្កោលទោសការវាយប្រហារទាំងអស់ប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលផងដែរ។ ក្រុមប្រឹក្សាបានបដិសេធសេចក្តីព្រាងសេចក្តីសម្រេច ដែលឧបត្ថម្ភដោយប្រទេសរុស្ស៊ី ដោយមានសំឡេងគាំទ្រចំនួន៤ ប្រឆាំង២ និងអនុប្បវាទចំនួន ៩ ក្នុងនោះ រុស្ស៊ី ចិន ប៉ាគីស្ថាន និងសូម៉ាលី បានបោះឆ្នោតគាំទ្រសេចក្តីព្រាងសេចក្តីសម្រេច ខណៈដែលសហរដ្ឋអាមេរិក និងឡាតវីបានបោះឆ្នោតប្រឆាំង។...
យេរូសាឡឹម៖ យោធាអ៊ីស្រាអែលបានឧ្យដឹងថា ខ្លួនបានចាប់ផ្តើម “រលកវាយប្រហារទ្រង់ទ្រាយធំ” ថ្មីលើអ៊ីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ប៉ុន្មាននាទីបន្ទាប់ពីសំឡេងរោទិ៍ត្រូវបានធ្វើឱ្យសកម្មនៅទូទាំងអ៊ីស្រាអែល ដោយព្រមានអំពីការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់។ អ្នកស្រុកនៅទីក្រុង Tel Aviv បានរាយការណ៍ពីសំឡេងផ្ទុះខ្លាំងៗ ខណៈដែលទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានចុះផ្សាយថា កម្ទេចកម្ទីបានវាយប្រហារទីតាំងជាច្រើននៅក្នុងតំបន់នោះ។ សេវាជួយសង្គ្រោះរបស់ប្រទេស Magen David Adom បានឧ្យដឹងថា...
វ៉ាស៊ីនតោន៖ មន្ត្រីមន្ទីរបញ្ចកោណបានប្រាប់អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកថា យុទ្ធនាការយោធារយៈពេល ៦ថ្ងៃដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ មានតម្លៃជាង ១១,៣ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times។ របាយការណ៍នេះ ដោយដកស្រង់សម្តីមនុស្សបីនាក់ ដែលស្គាល់ពីកិច្ចប្រជុំបិទទ្វាររវាងមន្ទីរបញ្ចកោណ និងសភា បានឧ្យដឹងថា តួលេខនេះ ដែលត្រូវបានគេគិតថាជាការប៉ាន់ស្មានបឋមដ៏ទូលំទូលាយបំផុត ដែលសភាទទួលបានរហូតមកដល់ពេលនេះ មិនរាប់បញ្ចូលការចំណាយពាក់ព័ន្ធជាច្រើនដូចជា ការសាងសង់សម្ភារៈយោធា និងបុគ្គលិកមុនពេលការវាយប្រហារលើកដំបូងនោះទេ។...