បាត់ដំបង៖ ពិរុទ្ធជនចំនួន ០២នាក់ ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបវេល ធ្វើការចាប់ខ្លួនអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ០០នាទី។ ការចាប់ខ្លួននេះបានធ្វើឡើងនៅចំណុចភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម និងចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍...
បរទេស៖ ប្រទេសដាណឺម៉ាកបានបញ្ជូនកងទ័ពបន្ថែមទៅកាន់កោះហ្គ្រីនឡែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងប្រទេសនៅអឺរ៉ុបជាមួយនឹងពន្ធគយ លុះត្រាតែលោកត្រូវបានអនុញ្ញាតឱ្យទិញកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានស្វែងរកជាយូរមកហើយដើម្បីទិញកោះហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក ដោយលោកបានលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិ និងតម្រូវការក្នុងការទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី និងចិននៅក្នុងតំបន់។ សមាជិកណាតូអឺរ៉ុបបានប្រមូលផ្តុំគ្នាគាំទ្រដាណឺម៉ាក...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំសិក្ខាសាលា បូកសរុបលទ្ធផលការងារគម្រោង “ភូមិគំរូចលនាភូមិថ្មី” សម្រេចបានក្នុងរយៈពេល ០៥ឆ្នាំកន្លងមក (២០២២-២០២៦)។ គម្រោងនេះ បានអនុវត្តនៅក្នុងភូមិចំនួន ៤ នៅក្នុងឃុំព្រៃរំដួល...
ប្រ៊ុចសែល៖ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប បានឲ្យដឹងថា អឺរ៉ុបមិនមានចំណាប់អារម្មណ៍ ក្នុងការជ្រើសរើសការប្រយុទ្ធ ជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែមានឧបករណ៍ជាច្រើនដែលខ្លួនមាន ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ។ នៅក្នុងការបង្ហោះមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ជាមួយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក Troels Lund Poulsen និងរដ្ឋមន្ត្រីការបរទេសហ្គ្រីនឡែន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យអាជីវករមេត្តាស្ងប់ចិត្ត និងទទួលយក នូវជម្រើសសមរម្យណាមួយដែលអាជ្ញាធរ បានព្យាយាមសម្របសម្រួលជូន ក៏ប៉ុន្ដែហាមដាច់ខាត មិនត្រូវលក់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើយ ។ តបតាមសំណូមពររបស់អាជីវករ ដែលបានមកជួបសំណេះសំណាល ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ នៅព្រឹកថ្ងៃទី២០ ខែមករា...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងខិតខំយ៉ាងខ្លាំង ផ្នែកនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដើម្បីសេចក្តីសុខរបស់ប្រទេសជាតិ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែកមរា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពលើ ការងារសិក្សាទីផ្សារ ការផ្សព្វផ្សាយ បរវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។...
ឧត្តរមានជ័យ ៖ ក្នុងស្មារតីខ្មែរតែមួយ ស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពជួរមុខ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំបងប្អូនកងទ័ព ធ្វើដំណើរទៅកាន់សមរភូមិមុខ ជាលើកទី១៣ ដើម្បីចុះសួរសុខទុក្ខ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើជនភៀសសឹកគ្រប់បែបយ៉ាង ទាំងជនភៀសបានត្រឡប់ទៅកាន់លំនៅឋាន និងកំពុងរស់នៅជំរំសុវត្ថិភាព ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា បានលើកឡើងថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្តនីមួយៗ ។ លោកថា “ពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានផ្តល់ជូននូវជម្រក...
ភ្នំពេញ ៖ ភាគីកម្ពុជា និងឥណ្ឌូនេស៊ី បានបន្តកិច្ចសហប្រតិបត្តិការ ពង្រឹងបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ការប្តេជ្ញាបន្តកិច្ចសហការនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា រវាងលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)...