ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូតែល លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងទារកដ្ឋាន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ ៖ ប្រធានរដ្ឋសភា សម្តេចធិបតី ឃួន សុដារី មានប្រសាសន៍ថា ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ។ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា» នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋភៀសសឹកចំនួន ៣៧.៥៦៤នាក់ទៀត (ស្ត្រី១៩.៥១០នាក់ និង កុមារ១៣.០១៥នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO) បានគូសបញ្ជាក់រួមគ្នា នូវគោលជំហរបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាបន្តសេវាសុខាភិបាលចាំបាច់ និងការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ។ការបញ្ជាក់ពីគោលជំហររួមគ្នា រវាងភាគីទាំងពីរនេះ បានធ្វើឡើងក្នុងពិធីប្រគល់-ទទួល ឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ត ដែលជាអំណោយរបស់អង្គការ សុខភាពពិភពលោក(WHO) ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រការឆ្លើយតបចំពោះវិស័យសុខាភិបាល ទៅដល់សហគមន៍ ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១២ ខែមីនា...
ភ្នំពេញ៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំ ចំពោះការកសាងសង់សំណង់ ដែលបម្រើដល់វិស័យ ព្រះពុទ្ធសាសនា ត្រូវគោរពតាមក្បួនខ្នាតឱ្យបានត្រឹមត្រូវ ចៀសវាងការស្ថាបនាឡើង ដោយពុំមានមូលដ្ឋានរចនាបទខ្មែរ ។ ការណែនាំរបស់លោកបណ្ឌិត ចាយ បូរិន ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួង ស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យសមិទ្ធផលផ្សេងៗ មានកុដិ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការធ្វើឱ្យដំណើរការរបស់មន្ទីរពេទ្យមួយបានប្រសើរឡើង គឺអាស្រ័យលើភាពជាអ្នកដឹកនាំរឹងមាំ បុគ្គលិកមានសមត្ថភាពខ្ពស់ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តក្នុងការបម្រើសេវាថែទាំព្យាបាលប្រកបដោយគុណភាព និងគោរពសេចក្តីថ្លៃថ្នូរជូនប្រជាជន។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធផលឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ និងលើកទិសដៅផែនការ ប្រតិបត្តិឆ្នាំ២០២៦ របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចំនួន៥០,០០០ រៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ ព្រមទាំងដំណាល់គ្នា ជាមួយនឹងការបើកប្រាក់បៀវត្សខែមេសា។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានចុងក្រោយ បន្ទាប់ពីកើតមានសង្គ្រាម នៅមជ្ឈិមបូព៌ា ប៉ះពាល់ដល់ប្រេងនៅទូទាំងពិភពលោកនោះ ក្រសួងបានរកឃើញស្ថានីយ៍ប្រេង ដេប៉ូ និងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង ត្រូវបិទទ្វារបណ្ដោះអាសន្ន ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន ។ បើតាមលោកស្រី ការបិទបណ្តោះអាសន្ននេះ ក្រោមហេតុផលអស់ស្តុក ។...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ព្រមជាមួយអ្នកចូលរួមប្រមាណ ១៧០០នាក់...
ភ្នំពេញ ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ត្រូវតាមដានជាប់ជានិច្ចសុខភាពសត្វ និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងនានា។ ការស្នើរបស់រដ្ឋបាលព្រៃឈើនេះ បន្ទាប់ពីសង្កេតឃើញថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬអគារថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះម្ចាស់ទីតាំងដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារត្រូវដឹងថា ការថែរក្សាសត្វត្រចៀកកាំអាចមានហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោង...