ឈ្លានពានរដ្ឋអធិបតេយ្យដទៃយ៉ាងកម្រោល ហើយចាប់ខ្លួនប្រធានាធិបតីរបស់ប្រទេសដទៃដោយបង្ខំ នៅដើមឆ្នាំថ្មី “អនុត្តរភាពបែបអាមេរិក” បានព្យាយាមនាំសហគមន៍អន្តរជាតិឱ្យត្រឡប់ទៅរកច្បាប់ព្រៃ ដែលចាត់ទុកកម្លាំងខ្លាំងជាសច្ចធម៌ ខណៈពេលវាបានក្លាយទៅជានយោបាយគំរាមកំហែងទាំងស្រុង ដែលបង្ហាញពីមុខមាត់ពិតនៃការធ្វើអាណានិគម ដោយការសញ្ជ័យយោធានិងការប្លន់យកធនធាន។ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន93% បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ “អនុត្តរភាពបែបអាមេរិក” ដែលបានជាន់ឈ្លីយ៉ាងគឃ្លើនលើអធិបតេយ្យភាពជាតិរបស់វ៉េណេស៊ុយអេឡា ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន91.7% បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលេចចេញជាថ្មីនៃ”ភេរវនិយម” របស់អាមេរិក។ នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន93.9% សម្គាល់ឃើញថា...
នវានុវត្តន៍ គឺជាកម្លាំងចលករអាទិភាពចម្បងសម្រាប់ការអភិវឌ្ឍ។ នៅឆ្នាំ ២០២៥ ប្រធានរដ្ឋចិនលោក Xi Jinping បានបំពេញទស្សនាកិច្ចនៅក្រុមហ៊ុននិងរោងច្រកជាច្រើននៅតាមតំបន់នានានៃប្រទេសចិន ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្ម ។ លោកបានផ្តល់អនុសាសន៍សំខាន់ៗមានដូចជា ៖“ ឧស្សាហកម្មផលិតកម្មគួរតែប្រកាន់ខ្ជាប់នូវទិសដៅនៃការអភិវឌ្ឍកម្រិតខ្ពស់ ឆ្លាតវៃ និងបៃតង ហើយបន្តលើកកម្ពស់កម្រិតបច្ចេកវិទ្យា និងតម្លៃបន្ថែមនៃផលិតផលរបស់ខ្លួន។ ““បញ្ញាសិប្បនិម្មិតគឺជាបុព្វហេតុងើបឡើងថ្មី និងជាបុព្វហេតុនៃយុវជន។” “ឧស្សាហកម្មផលិតកម្មគឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ហើយការជំរុញទំនើបកម្មតាមបែបផែនចិនចាំបាច់ត្រូវរក្សាសមាមាត្រយ៉ាងសមហេតុផលនៃឧស្សាហកម្មផលិតកម្ម។ ឧស្សាហកម្មផលិតកម្មទំនើបមិនអាចឃ្លាតឆ្ងាយពីកម្លាំងចលករនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទេ...
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា ។ អាមេរិកបានអះអាងថា នេះជា«អន្តរាគមន៍យោធា»ដើម្បីបង្ក្រាប«មេខ្លោងគ្រឿងញៀន» ។ តើការបើកការវាយប្រហារដោយទ្រង់ទ្រាយធំនិងចាប់ខ្លួនមេដឹកនាំកំពុងកាន់អំណាចរបស់ប្រទេសមួយបែបនេះគ្រាន់តែជា«អន្តរាគមន៍យោធា»ដូចការលើកឡើងរបស់អាមេរិកឬ? តើការធ្វើវិទ្ធង្សនារដ្ឋអំណាចស្របច្បាប់នៃរដ្ឋអធិបតេយ្យមួយវាជា«រឿងប្រក្រតី»ឬយ៉ាងណា?ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា គ្រប់រដ្ឋអធិបតេយ្យទាំងអស់សុទ្ធតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់អន្តរជាតិដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដូច្នេះ គ្មានប្រទេសណាមួយដែលមានសិទ្ធិទៅផ្តួលរំលំរដ្ឋអំណាចស្របច្បាប់និងគ្រប់គ្រងប្រទេសដទៃជាដាច់ខាតទោះតាមទម្រង់ណាក្តី លើកលែងតែមានការសម្រេចចិត្តពីអង្គការសហប្រជាជាតិ ។ ប៉ុន្តែ និយាយចំពោះអាមេរិកវិញ ការ«ឈឺឆ្អាល»ចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃវាបានក្លាយទៅជាទម្លាប់ធម្មតារបស់ប្រទេសមហាអំណាចមួយនេះទៅហើយ...
ដោយសារតម្រូវការធនធានផ្នែកបច្ចេកវិទ្យានៅលើសកលលោកចេះតែកើនឡើង អង្គការយូនីសេហ្វ (UNICEF) បានចាប់ដៃគូជាមួយក្រុមហ៊ុន Bitget និងដៃគូឧស្សាហកម្មបច្ចេកវិទ្យាសកល ដើម្បីពង្រីកលទ្ធភាព ទទួលបានជំនាញក្នុងសតវត្សទី២១ ដល់យុវជនចំនួន ៨ប្រទេស។ ភ្នំពេញ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ – ក្មេងស្រីវ័យជំទង់នៅកម្ពុជា ត្រៀមខ្លួនដុះដាលក្នុងវិស័យ សេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីចាប់ផ្តើមដែលមិននឹកស្មានដល់គឺ កម្មវិធីអភិវឌ្ឍវីដេអូហ្គេម។ វីដេអូហ្គេម Game...
ប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បានលើកឡើង ក្នុងតុលាការអាមេរិកថា លោកមិនមានទោសអ្វីនោះទេ កងកម្លាំងសន្តិសុខ បើកការបាញ់ប្រហារ ដ្រូនមិនស្គាល់អត្តសញ្ញាណ ហោះពីលើវិមានប្រធានាធិបតី វេណេស៊ុយអេឡា នាយករដ្ឋមន្ត្រីដាណឺម៉ាក ព្រមានថា ប្រសិនបើអាមេរិកវាយប្រហារប្រទេសសមាជិកណាតូផ្សេងទៀត គឺអ្វីគ្រប់យ៉ាងនឹងត្រូវបញ្ឈប់ ផ្ទះរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅរដ្ឋ...
ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅសាលាស្រុកកែវសីមា បានបើកសិក្ខាសាលាផ្សព្វផ្សាយ ការត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្ត ដល់បណ្តាអាជីវករទទួលទិញដំឡូងមី ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក វ៉ាន់ ចាន់រ៉ាត់ អនុប្រធាននាយកដ្ឋាននីត្យានុកូលមាត្រាសាស្ត្រនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី...
អង្គការសហប្រជាជាតិ ៖ បេសកជនចិនម្នាក់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេស វេណេស៊ុយអេឡា នៅក្នុងកិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Sun Lei ភារធារី នៃបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានឧ្យដឹងថា “ប្រទេសចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើឯកតោភាគី ខុសច្បាប់ និងគំរាមកំហែងរបស់សហរដ្ឋអាមេរិក”។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីការវាយប្រហារ...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានបដិសេធលទ្ធភាពនៃការអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅម៉ិកស៊ិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាអធិបតេយ្យភាពជាតិ និងពង្រឹងឯកភាពជាតិ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃធម្មតារបស់លោកស្រី Sheinbaum បានច្រានចោលតម្រូវការសម្រាប់ការ ចរចាជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានស្នើម្តងហើយម្តងទៀតឱ្យបញ្ជូនកងទ័ពអាមេរិកទៅកាន់ម៉ិកស៊ិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការ ជួញដូរគ្រឿងញៀន។ លោកស្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខណាមួយត្រូវតែផ្អែកលើការគោរពគ្នាទៅវិញទៅមក អធិបតេយ្យភាពជាតិ...
ប៉េកាំង ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធ Manhattan កាលពីថ្ងៃចន្ទ បន្ទាប់ពីការចាប់ខ្លួនដោយបង្ខំរបស់លោក ដោយកងកម្លាំងពិសេសអាមេរិកនៅលើដីវេណេស៊ុយអេឡា នៅចុងសប្តាហ៍នេះ ដែលជាការវិវត្តចុងក្រោយបំផុត នៅក្នុងការវាយប្រហារជាសាធារណៈ របស់ទីក្រុងវ៉ាស៊ីនតោន លើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។ ការចាប់ពង្រត់ប្រមុខរដ្ឋ នៃប្រទេសអធិបតេយ្យមួយ ហើយដាក់លោកនៅក្នុងតុលាការបរទេស សម្រាប់ការកាត់ក្តី ដែលហៅថាមិនមានអ្វីទាក់ទង...
ព្រះវិហារ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងចុះសួរសុខទុក្ខវីរកងទ័ពជួរមុខដែលបានរងរបួស ក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពគូលែន និងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...