វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឧ្យដឹងថា កងទ័ពអាមេរិកប្រហែល ១៤០នាក់បានរងរបួស រួមទាំង ៨នាក់រងរបួសធ្ងន់ធ្ងរចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារយោធារួមគ្នាលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បាន្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាគច្រើននៃរបួសទាំងនេះគឺស្រាល ហើយសមាជិកយោធាចំនួន ១០៨នាក់បានវិលត្រឡប់មកបំពេញកាតព្វកិច្ចវិញហើយ។ សមាជិកយោធាចំនួន ៨នាក់នៅតែត្រូវបានចុះបញ្ជីថារងរបួសធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំសុខភាពកម្រិតខ្ពស់បំផុត”។ រហូតមកដល់ពេលនេះ សមាជិកយោធាអាមេរិកចំនួន ៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសគុយវ៉ែត និងអារ៉ាប៊ីសាអូឌីត...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ ។ ក្រោយការឧបត្ថម្ភ របស់អ្នកឧកញ៉ា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូសិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្សនៃអនុវិទ្យាល័យសម្តេចឪ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ...
ស្វាយរៀង៖ លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអប់រំនយោបាយ ស្ដីពីការពង្រឹងសមត្ថភាពមន្រ្តីគណបក្ស និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមាជិកគណបក្សស្រុករមាសហែក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៦ ក្រុមការងារគាំទ្រទាំង៩ ព្រមទាំងគណៈកម្មាធិការគណបក្សស្រុករមាសហែក នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក។ ក្នុងឱកាសនោះ...
នៅវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី១១ ខែមីនា កិច្ចប្រជុំបិទសម័យប្រជុំលើកទីបួននៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ (CPPCC)ត្រូវបានធ្វើឡើងនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ព្រមទាំងថ្នាក់ដឹកនាំបក្ស និងរដ្ឋដទៃទៀតបានអញ្ជើញចូលរួមកិច្ចប្រជុំបិទសម័យប្រជុំ។ កិច្ចប្រជុំនេះបានអំពាវនាវដល់អង្គភាព និងសមាជិកទាំងអស់នៃ CPPCC ឱ្យរួបរួមគ្នាកាន់តែជិតស្និទ្ធជុំវិញគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក...
“ពង្រឹងសមត្ថភាពនិងលើកកម្ពស់គុណភាពនៃឧស្សាហកម្មសេវាកម្ម” ការលើកឡើងក្នុងរបាយការណ៍ការងារនៃរដ្ឋាភិបាលដែលដាក់ជូនពិនិត្យពិភាក្សាកាលពីថ្ងៃទី៥ខែមីនាបានបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ។ ក្នុងនាមជាប្រទេសទីមួយលើពិភពលោកខាងឧស្សាហកម្មកម្មន្តសាល ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនមិនអាចឃ្លាតពីការទ្រទ្រង់និងគាំទ្រពីឧស្សាហកម្មកម្មន្តសាលបានឡើយ ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចតួអង្គជាក់ស្តែង ការប្រើប្រាស់របស់ប្រជាជនបាននិងកំពុងធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់ពី“ការទិញទំនិញ”ទៅជា“ការទទួលសេវាកម្ម” ហើយកម្លាំងផលិតកម្មដែលបង្កប់ក្នុង “សេវាកម្ម”កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលក្លាយជាកម្លាំងគន្លឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ។ សូមក្រឡេកមើលទិន្នន័យមួយចំនួនសិន៖ នៅឆ្នាំ២០២៥ តម្លៃបន្ថែមនៃមុខរបរសេវាកម្មរបស់ចិនមានទំហំប្រហែលជាង៨០ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥,៤ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ហើយអត្រារួមចំណែករបស់មុខរបរសេវាកម្មចំពោះកំណើនសេដ្ឋកិច្ចជាតិបានឡើងដល់៦១,៤ ភាគរយ ។ សូមងាកមកមើលការសិក្សាស្រាវជ្រាវមួយទៀត៖ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ល្បឿនកំណើនគិតជាមធ្យមក្នុងមួយឆ្នាំនៃតម្លៃបន្ថែមនៃឧស្សាហកម្មសេវាកម្មខាងគ្រឿងទន់និងបច្ចេកវិទ្យាព័ត៌មានមានសង្ឃឹមនឹងឡើងដល់ប្រហែល ១២...
មហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលមួយឆ្នាំរៀបចំធ្វើម្តង ជាបង្អួចដ៏សំខាន់សម្រាប់សង្កេតមើលពីការធ្វើទំនើបកម្មតាមបែបផែនចិននិងប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ តំណាងនិងសមាជិកចំនួនប្រហែល៥ពាន់រូបដែលមកពីតំបន់នានាទូទាំងប្រទេសចិន បានជួបជុំគ្នានៅក្រុងប៉េកាំងដោយបានពាំនាំនូវក្តីបំណងរបស់ប្រជាជនយ៉ាងកក់ក្តៅ ។ ឆ្លងតាមរយៈវេទិកាដ៏សំខាន់នៃមហាសន្និបាតសភាទាំងពីររបស់ចិន តំណាងនិងសមាជិកទាំងឡាយបានផ្តល់ជាមតិយោបល់យ៉ាងសកម្មដើម្បីធ្វើឱ្យថ្នាក់ធ្វើសេចក្តីសម្រេចចិត្តឈ្វេងយល់ពីសំឡេងនៅថ្នាក់មូលដ្ឋានកាន់តែច្រើន ហើយក្លាយទៅជាសេចក្តីសម្រេចចិត្តរបស់ជាតិដ៏សំខាន់ ប្រការនេះបានបង្ហាញឱ្យឃើញនូវកម្លាំងជីវិតយ៉ាងខ្លាំងក្លានៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។ នៅប្រទេសចិន ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលគឺគ្របដណ្តប់ដំណាក់កាលទាំងអស់នៃអភិបាលកិច្ចជាតិ ដូចជាការបោះឆ្នោតជ្រើសរើស ការប្រឹក្សានយោបាយ ការធ្វើសេចក្តីសម្រេចចិត្ត ការគ្រប់គ្រង និងការត្រួតពិនិត្យជាដើម ដែលបានបង្ហាញឱ្យឃើញនូវទស្សនៈគុណតម្លៃដែលចាត់ទុកប្រជាជនជាអាទិភាព ដើម្បីធានាយ៉ាងពិតប្រាកដឱ្យប្រជាជនធ្វើជាម្ចាស់ប្រទេសជាតិ ។ ប្រជាធិបតេយ្យដ៏ល្អ...
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីប្រភេទ ALIS ចំនួន ៣០គ្រឿង គិតជាថវិកាជាង ១លាន៣សែនដុល្លារអាមេរិក ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានឱ្យដឹងថា «នៅថ្ងៃទី១១ ខែមីនា...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ និងអ្នកវិនិយោគិន ស្តីពីការស្វែងរកមធ្យោបាយក្នុងការវិនិយោគរបស់ ក្រុមវារីវប្បករខ្មែរ (KAG) ។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សារៀបចំយុទ្ធសាស្ត្រ និងស្វែងរកមធ្យោបាយក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យវារីវប្បកម្មផ្នែកត្រីក្នុងប្រទេសកម្ពុជា។...
កំពង់ឆ្នាំង៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៨ខ្សែ នៅក្នុងខេត្តកំពង់ឆ្នាំង ។ ផ្លូវជនបទចំនួន ៨ខ្សែមាន ដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវ ព្រៃមូល-ក្រាំងស្គារ ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា មានគម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ថា «ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)...