បរទេស៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ការចរចាពាណិជ្ជកម្ម កំពុងមានវឌ្ឍនភាព នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានព្រមានថា ការមិនចុះសម្រុងគ្នា លើបញ្ហាកោះតៃវ៉ាន់ អាចនាំទំនាក់ទំនងទៅកាន់ផ្លូវគ្រោះថ្នាក់ និងអាចនាំឱ្យមានជម្លោះទៀតផង។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការចាំបាច់ទាមទារនូវកិច្ចសហការរួមគ្នារវាងប្រទេស និងប្រទេស។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងគណៈប្រតិភូ...
ព្រះវិហារ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងការខូចខាតយ៉ាងដំណំបំផុត ដោយសារការវាយប្រហារ ពីសំណាក់យោធាថៃ កាលពីឆ្នាំ២០២៥កន្លងទៅ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
ស្វាយរៀង ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រើនរំឭកដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមព្រំដែនជាមួយវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលរវាងប្រជាជនប្រទេសទាំងពីរ។ ការក្រើនរំលឹករបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ចំនួន ១,៣០២នាក់...
ភ្នំពេញ៖ ជាការពិតណាស់ការប្រើប្រាស់ពាក្យ “Scambodia” នៅក្នុងអត្ថបទរបស់កាសែត The Wall Street Journal (WSJ) គឺជាប្រធានបទដ៏ចម្រូងចម្រាសមួយ ដែលភាគីកម្ពុជាបានប្រតិកម្មយ៉ាងខ្លាំង កម្ពុជាចាត់ទុកពាក្យនេះជាការ «មាក់ងាយ» «បង្អាប់» និង «រើសអើង» ដល់កិត្តិយសជាតិដែលមានចេតនាភ្ជាប់ប្រទេសទាំងមូល ទៅនឹងសកម្មភាពឧក្រិដ្ឋកម្មអន្តរជាតិ។ កម្ពុជាបានតវ៉ាថា បញ្ហានេះជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលកើតមាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ (ដូចជា មីយ៉ាន់ម៉ា...
ខេត្តព្រះវិហារ ៖ ក្នុងគោលដៅលើកកម្ពស់កម្រិតជីវភាព និងប្រែក្លាយតំបន់ជម្រកបណ្ដោះអាសន្នឱ្យទៅជាតំបន់ផលិតកម្ម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងរដ្ឋបាលខេត្តព្រះវិហារ បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយដោយផ្ទាល់អំពីគម្រោងកសិកម្មថ្មីៗ ជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមបណ្តោយព្រំដែន។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថាសហភាពអេមីរ៉ាត់អារ៉ាប់រួម ឬUAE កាលពីថ្ងៃពុធ បានបដិសេធរបាយការណ៍ នៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ទៅកាន់ប្រទេសនេះ ដោយកត់សម្គាល់ថារបាយការណ៍ ដែលអះអាងថា UAE បានទទួលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ឬគណៈប្រតិភូយោធាអ៊ីស្រាអែល ណាមួយគឺមិនពិតនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្រសួងការបរទេសអារ៉ាប់រួមបាននិយាយថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar បាននិយាយកាលពីថ្ងៃពុធថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងឆៅរបស់ប្រទេសនេះ នៅតែមិនមានការរំខាន ដោយទុនបម្រុងជាយុទ្ធសាស្ត្រមានទៅដល់ជិត៨០ភាគរយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដំបូងនៃរដ្ឋាភិបាលហុងគ្រីថ្មី លោក Magyar បាននិយាយថា គណៈរដ្ឋមន្ត្រីបានទទួលការសង្ខេបពីលោក Zsolt Hernadi ប្រធានក្រុមហ៊ុនប្រេង និង...
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានអញ្ជើញចូលរួមជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូន ប្រជាកសិករជាង៥០០នាក់ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ។ ពិធីជួបសំណេះសំណាលនេះ ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកលើកដែក ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក ខុន...
ភ្នំពេញ ៖ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង បានតម្រូវឱ្យមកបំពេញការងារនៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធីរបស់ក្រុមប្រឹក្សាវិន័យ នៃក្រសួងពាណិជ្ជកម្ម។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ថា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម...