ពេលថ្មីៗនេះ ថ្នាក់ដឹកនាំបរទេស និងអ្នកទទួលខុសត្រូវអង្គការអន្តរជាតិជាច្រើនបានផ្ញើសារលិខិតជូនចំពោះលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន ដើម្បីជូនពរប្រជាជនចិនក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាបានជឿជាក់យ៉ាងមុតមាំថា ឆ្នាំថ្មីឆ្នាំមមីនឹងបង្កើនចំណងមិត្តភាពដែកថែបរវាងកម្ពុជានិងចិន ដោយបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាទៅក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ លោកPutin ប្រធានាធិបតីរុស្ស៊ីបានផ្ញើការជូនពរយ៉ាងស្មោះស្ម័គ្របំផុតជូនចំពោះលោក Xi Jinping ប្រធានរដ្ឋចិន ដោយបានថ្លែងថា ក្នុងរយ:ពេល ១ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងភាពជាដៃគូកិច្ចសម្របសម្រួលជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងរុស្ស៊ីនិងចិនបានរក្សាការអភិវឌ្ឍដ៏ល្អប្រសើរ ព្រមនិងទទួលបានសមិទ្ធផលផ្លែផ្កាគួរជាទីគាប់ចិត្តជាច្រើន គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗបានដំណើរការជាលំដាប់ រុស្ស៊ីនិងចិនសម្រេចការលើកលែងទិដ្ឋការ រៀបចំធ្វើសកម្មភាពឆ្នាំវប្បធម៌ដោយជោគជ័យ ហើយរុស្ស៊ី និងចិននឹងរួមគ្នាចាប់ដំណើរការ “ឆ្នាំអប់រំរុស្ស៊ីនិងចិន”ក្នុងឆ្នាំ២០២៦ ។ លោកសូមជូនពរប្រជាជនចិនឲ្យមានសុខសុភមង្គលនិងសុខភាពល្អបរិបូណ៌ សម្រេចអ្វីៗដូចបំណងប្រាថ្នា៕
នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន ពិធីសម្តែងពន្លឺភ្លើងនិទាឃរដូវឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញនៅអគារ Burj Khalifa Tower ដែលមានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាអគារខ្ពស់បំផុតរបស់ពិភពលោក ។ ការសម្តែងដ៏អស្ចារ្យនៃពន្លឺនិងស្រមោលនេះ ដែលត្រូវបានរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ “សេះបំផាយទៅមុខ” ដែលបានពិពណ៌នាអំពីស្មារតីយុគសម័យនៃនិទាឃរដូវឆ្នាំមមី និងការរួមបញ្ចូលគ្នានៃអរិយធម៌ចិននិងអេមីរ៉ាតអារ៉ាប់រួមដ៏គួរឱ្យរំជួលចិត្ត ដើម្បីប្រសិទ្ធពរជ័យយ៉ាងស្មោះស្ម័គ្របំផុតចំពោះជនជាតិចិននៅជុំវិញពិភពលោក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ សូមរំលឹកថា នៅវេលាម៉ោង២២ នៅ ថ្ងៃទី១៥...
បរទេស៖ ប្រទេសវៀតណាមបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដើម្បីដាក់ឱ្យដំណើរការសេវាកម្មអ៊ីនធឺណិតផ្កាយរណប Starlink ដោយអនុញ្ញាតឱ្យមានការតភ្ជាប់រហូតដល់ ៦០០.០០ នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន ខណៈដែលប្រទេសវៀតណាមកំពុងពង្រីកការចូលប្រើឌីជីថល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់វៀតណាម បានផ្តល់អាជ្ញាប័ណ្ណទូរគមនាគមន៍ដល់ក្រុមហ៊ុន...
បរទេស៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលឥណ្ឌាសម្រេចបាននឹងជួយសម្រួលដល់ការចូលទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសកាន់តែទូលំទូលាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា ប្រទេសអាស៊ីខាងត្បូង គឺឥណ្ឌា ឥឡូវនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន ៣៨ រួមទាំងកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេសដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន និងកិច្ចព្រមព្រៀងមួយជាមួយសហភាពអឺរ៉ុបដែលបានប្រកាសកាលពីខែមករា។ ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកក៏កំពុងបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងផងដែរ។ លោក...
ភ្នំពេញ៖ ផ្តើមចេញពីការកោតសរសើរ ខ្មែរ ប៊ែវើរីជីស សហការជាមួយសហគ្រាសគ្រប់គ្រងសម្រាម សំណង់រឹងទីប្រជុំជន រាជធានីភ្នំពេញ រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារជុំគ្នាជាមួយបងប្អូន ដែលជាបុគ្គលិកផ្នែកអនាម័យបរិស្ថាន ក្នុងថ្ងៃទិវាបុណ្យនៃក្តីស្រលាញ់ ដើម្បីជាការអរគុណដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន ដែលតែងតែនៅពីក្រោយភាពស្រស់ស្អាតនៃទីក្រុងមួយនេះ។ ការគោរពស្រលាញ់នាំឱ្យមានការចែករំលែក ដូចគ្នានឹងភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានរៀបចំ បង្កើតជាបរិយាកាសជួបសំណះសំណាល សួរសុខទុក្ខជាមួយបងប្អូនក្នុងសហគមន៍...
បរទេស៖ ពិព័រណ៍បារីប្រចាំឆ្នាំរបស់ប្រទេសគុយបា ដែលគ្រោងនឹងប្រារព្ធឡើងនៅសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ ត្រូវបានពន្យារពេល ខណៈដែលកោះនេះកំពុងប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនី និងកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរដែលបង្កឡើងដោយការហាមឃាត់ប្រេងរបស់សហរដ្ឋអាមេរិក, នេះបើយោងតាមអ្នករៀបចំបាននិយាយកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នករៀបចំពិព័រណ៍បារី Habanos S.A. បាននិយាយថា ខ្លួនបានសម្រេចចិត្តពន្យារពេលព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ ដើម្បី “រក្សាស្តង់ដារគុណភាពខ្ពស់របស់ខ្លួន”។ Habanos...
បរទេស៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាឱ្យអ្នកការទូតជាន់ខ្ពស់របស់ ប្រទេសទីម័រខាងកើតចាកចេញពីប្រទេស បន្ទាប់ពីអាជ្ញាធរតុលាការមកពីប្រទេសអាស៊ីអាគ្នេយ៍ដូចគ្នានេះ បានទទួលយកពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា សកម្មភាពនេះធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរកើនឡើងយ៉ាងខ្លាំង ហើយជាជំហានដ៏កម្រមួយរវាងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលទីម័រខាងកើត បានចូលរួមកាលពីឆ្នាំមុន។ មិនមានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាលទីម័រខាងកើតចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទងវាតាមទូរស័ព្ទ និងតាមអ៊ីនធឺណិតសម្រាប់ការអត្ថាធិប្បាយនោះទេ។ ទីម័រខាងកើត...
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:១០នាទី នាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៦ កម្លាំងជំនាញកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន...
កំពង់ស្ពឺ៖ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោកស្រី YASMIN SIDDIQI នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាព ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព នៅក្នុងខេត្តកំពង់ស្ពឺ។ ក្នុងដំណើរចុះពិនិត្យ វឌ្ឍនភាពគម្រោងចំនួន៥ទីតាំង មានដូចខាងក្រោម៖ទីតាំងទី១៖...