តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោកត្រាំ ប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែឧសភានេះ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងទំនាក់ទំនងចិន-អាមេរិក ព្រមទាំងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។ មុនពេលចេញដំណើរ លោកប្រធានាធិបតីត្រាំបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា លោករំពឹងទុកយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ។ ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅលើពិភពលោកបច្ចុប្បន្ន ទំនាក់ទំនងចិន-អាមេរិកមានភាពល្អប្រសើរឬអត់ វានឹងជះឥទ្ធិពលដោយផ្ទាល់ដល់ស្ថិរភាពពិភពលោក ។ សហគមន៍អន្តរជាតិបានរំពឹងទុកជាទូទៅថា កិច្ចជំនួបរវាងថ្នាក់ដឹកនាំចិននិងអាមេរិកនឹងបន្តណែនាំនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិកឱ្យឆ្ពោះទៅមុខដោយនឹងនរ ធ្វើឱ្យប្រទេសទាំងពីរក្លាយជាដៃគូនិងមិត្តភក្តិ ដើម្បីនាំមកនូវក្តីរំពឹងទុកប្រកបដោយស្ថិរភាពដល់ពិភពលោក ។ ជានិច្ចកាល ការទូតប្រមុខរដ្ឋតែងតែជាយុថ្កាសម្រាប់លំនឹងទំនាក់ទំនងចិន-អាមេរិក ។ ចាប់តាំងពីលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀតមក ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកបានធ្វើអន្តរកម្មដ៏សំខាន់ចំនួន៧លើក ដែលជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យសម្រេចបាននូវស្ថិរភាពជាទូទៅ ។ គួរបញ្ជាក់ថា បើចង់រក្សាឱ្យនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិកឆ្ពោះទៅមុខដោយនឹងនរ នោះ បញ្ហាដ៏សំខាន់បំផុតគឺត្រូវដោះស្រាយបញ្ហាតៃវ៉ាន់ឱ្យបានល្អ ។ នេះជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងចិន-អាមេរិក ហើយក៏ជាចំណុចហានិភ័យដ៏ធំបំផុតក្នុងទំនាក់ទំនងចិន-អាមេរិកផងដែរ ។ ភាគីអាមេរិកគួរតែយល់ថា តំបន់តៃវ៉ាន់ជាទឹកដីរបស់ប្រទេសចិន ភាគីចិនចាំបាច់ត្រូវគាំពារអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិ ដោយមិនអនុញ្ញាតឱ្យតំបន់តៃវ៉ាន់ត្រូវបំបែកចេញជាដាច់ខាតឡើយ ។ ភាគីអាមេរិកត្រូវតែដោះស្រាយបញ្ហាលក់អាវុធឱ្យតំបន់តៃវ៉ាន់យ៉ាងមធ្យ័ត ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរលើទូទាំងពិភពលោក ទំហំសេដ្ឋកិច្ចសរុបរបស់ចិននិងអាមេរិកមានចំនួនលើសពីមួយភាគបីនៃទូទាំងពិភពលោក ហើយទំហំពាណិជ្ជកម្មទំនិញប្រហែលត្រូវជាមួយភាគប្រាំនៃពិភពលោកទាំងមូល ។ សហគមន៍អន្តរជាតិរំពឹងថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាចបន្តក្លាយជាឧបករណ៍ជំរុញនិងជាយុថ្កាសម្រាប់លំនឹងនាវានៃទំនាក់ទំនងចិន-អាមេរិក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានទំនុកចិត្ត ។ តាមលទ្ធផលស្ទង់មតិដែលប្រកាសដោយសភាពាណិជ្ជកម្មអាមេរិកនៅចិននៅខែមករាឆ្នាំនេះឱ្យដឹងថា សហគ្រាសទុនអាមេរិកចំនួនជិត៦០ភាគរយដែលចូលរួមការស្ទង់មតិមានផែនការបង្កើនការវិនិយោគនៅប្រទេសចិន ។ តាមការទម្លាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា នឹងមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ក្រុមហ៊ុនអាមេរិកអមដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីត្រាំនៅប្រទេសចិនលើកនេះ ។ អ្នកផងទាំងពួងបានរំពឹងទុកចិននិងអាមេរិកអាចដើរស្របតាមទិសដៅជាមួយគ្នា កាត់បន្ថយបញ្ជីបញ្ហាជាបន្តបន្ទាប់ និងធ្វើឱ្យបញ្ជីកិច្ចសហប្រតិបត្តិការកាន់តែច្រើន ដើម្បីលំនឹងស្ថានភាពទូទៅនៃសេដ្ឋកិច្ចសកល។ បើនិយាយចំពោះប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ឆ្នាំ២០២៦គឺជាឆ្នាំមិនធម្មតាទេ។ ចិនចាប់ផ្តើមអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ហើយសហរដ្ឋអាមេរិកនឹងអបអរខួបទី២៥០ឆ្នាំនៃការបង្កើតប្រទេសជាតិ ។ ប្រទេសទាំងពីរក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនិងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេស G20 ដោយឡែកពីគ្នាដែរ ។ កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកដែលបើកធ្វើនៅឆ្នាំគន្លឹះនេះ វាមិនត្រឹមតែជាការបូកសរុបពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចាប់ផ្តើមសម្រាប់ឆ្ពោះទៅរកអនាគតផងដែរ ។ ផែនដីយើងធំទូលាយ ដែលអនុញ្ញាតឱ្យចិននិងអាមេរិករួមគ្នាអភិវឌ្ឍនិងទទួលវឌ្ឍនភាពរៀងៗខ្លួន ។ អ្នកផងទាំងពួងរំពឹងទុកថា ចេញដំណើរពីក្រុងប៉េកាំង កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនឹងបន្តណែនាំនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិកឱ្យឆ្លងកាត់ព្យុះភ្លៀង និងឆ្ពោះទៅមុខដោយនឹងនរ ដើម្បីបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាដ៏មានតម្លៃសម្រាប់ពិភពលោកដែលមានភាពរង្គោះរង្គើខ្លាំង ៕
ជាតថភាព ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍ដែលពិភពលោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់មកប្រទេសចិន ក្នុងពេលដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Donald Trump ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសចិន នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយ សម្រាប់ប្រទេសចិន និង ប្រទេសអាមេរិក នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការរួមគ្នាដោះស្រាយបញ្ហាសកលនានា។ សហគមន៍អន្តរជាតិ បានយល់ស្របគ្នាថា ភាគីទាំងពីរ ទាំងចិន...
រសៀលថ្ងៃទី១២ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Emomali Rahmon ប្រធានាធិបតីតាហ្ស៊ីគីស្ថានដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះជាការចាប់ផ្តើមអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន ភាគីតាហ្ស៊ីគីស្ថានក៏ខិតខំប្រឹងប្រែងពេញទំហឹងក្នុងការជំរុញ “យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមុនឆ្នាំ២០៣០”ដែរ ។ ភាគីទាំងពីរគួរតែតភ្ជាប់យ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍...
ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា ចិននិងអាមេរិកជាមហាអំណាចសេដ្ឋកិច្ចលំដាប់កំពូល ដែលមានឥទ្ធិពលសំខាន់ ចំពោះនិន្នាការ នៃសេដ្ឋកិច្ចសកល ក៏ដូចជាស្ថានការណ៍ នៃសន្តិសុខនិងសន្តិភាពរបស់ពិភពលោក ។ អាស្រ័យហេតុនេះ ការវិវត្តនៃទំនាក់ទំនង រវាងប្រទេសទាំងពីរនេះ តែងតែជាចំណុចក្តៅដែលសហគមន៍ អន្តរជាតិផ្តោតការយកចិត្តទុកដាក់ជាពិសេស ។ យ៉ាងណាមិញ សង្គ្រាមពាណិជ្ជកម្ម និង សង្គ្រាមពន្ធគយ ដែលបំផុសឡើងដោយអាមេរិកតែងបង្ក ជាឧបសគ្គរារាំង ដល់ទំនាក់ទំនងជាប្រក្រតី...
ហេតុអ្វី ៩០ ឆ្នាំកន្លងទៅ មនុស្សមកពីគ្រប់កន្លែង នៃពិភពលោកនាំគ្នាទៅប្រទេសចិន ដើម្បីឈ្វេងយល់ដានជើងនៃមហាដំណើររបស់កងទ័ពក្រហម ? មនុស្សកាន់តែច្រើនឡើងៗក្នុងសហគមន៍អន្តរជាតិបានយល់ឃើញថា មហាដំណើរជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់មនុស្សជាតិ ដែលបញ្ជាក់ពីឆន្ទៈនិងភាពអង់អាចក្លាហាន។ រយៈពេលពីរឆ្នាំ ថ្មើរជើងឡើងភ្នំកែងលើសពី៤០កន្លែង បានឆ្លងកាត់វាលស្មៅដែលជាអន្ទាក់មរណៈ និងភ្នំព្រិលដែលខ្វះអុកស៊ីសែនខ្លាំង។រយៈពេលពីរឆ្នាំ ដើរឆ្លងកាត់ទន្លេប្រហែលមួយរយ បានប្រយុទ្ធលើសពីប្រាំមួយរយលើកជាមួយសត្រូវ។ល។យុវជនទាំងនេះបានយកឈ្នះលើដែនកំណត់នៃការរស់រានមានជីវិតរបស់មនុស្ស ដោយជំនឿនិងស្មារតីហ៊ានពលីជីវិត ។ កាលនោះ ប្រទេសចិនស្ថិតនៅភាពងងឹត នៃសង្គមពាក់កណ្តាលអាណានិគមនិងពាក់កណ្តាលសក្តិភូមិ ...
ប៉ុន្មានថ្ងៃជាប់មកនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានរងការរិះគន់និងថ្កោលទោសយ៉ាងខ្លាំងក្លានៅក្នុងប្រទេសជប៉ុននិងអន្តរជាតិ ។ ទាក់ទងនឹងទង្វើរបស់លោកស្រីដែលមិនអាចទទួលបានការគាំទ្រ ដូចជាទទូចជំរុញការធ្វើវិសោធនកម្ម”រដ្ឋធម្មនុញ្ញសន្តិភាព”និងលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោកជាដើម នៅក្នុងប្រទេសជប៉ុនបានផ្ទុះសកម្មភាពបាតុកម្មដោយទ្រង់ទ្រាយធំដែលបណ្តាលឱ្យប្រជាជនជប៉ុនប្រហែល ៥ ម៉ឺននាក់ធ្វើមីទ្ទីងនៅក្រុងតូក្យូដើម្បីប្រឆាំងតវ៉ាករណីនេះ ។ ដោយឡែកប្រទេសជិតខាងដូចជា ចិន រុស្ស៊ីនិងកូរ៉េខាងត្បូងជាដើមបានរិះគន់រដ្ឋាភិបាលជប៉ុនដែលពន្លឿន”ការធ្វើយោធូបនីយកម្មម្តងទៀត” វាបានបង្កជាការគំរាមកំហែងចំពោះស្ថិរភាពនិងសន្តិភាពក្នុងតំបន់ ។ រីកឯការសម្តែងឆាកល្ខោននយោបាយរបស់លោកស្រី Sanae Takaichi ដែលបានលុតជង្គង់និងដាក់គម្រងផ្កានៅសារមន្ទីររំលឹកសង្គ្រាមក្រុងកង់បេរ៉ាក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនាពេលថ្មីៗកន្លងទៅនេះបានធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញយ៉ាងច្បាស់បន្ថែមទៀតនូវឧបាយកលនយោបាយជាច្រើនរបស់លោកស្រី Sanae Takaichi ។ ការលុតជង្គង់ដោយមានលក្ខណៈជ្រើសរើសរបស់លោកស្រី Sanae Takaichi មិនមែនជាការសុំខមាទោសចំពោះអំពើឃោរឃៅដែលបានប្រព្រឹត្តដោយកងទ័ពជប៉ុនក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២ នោះទេ ។ ទង្វើបែបនេះមិនត្រឹមតែបានឆ្លុះបញ្ចាំងពីទស្សនៈពិភពលោកដែលប្រកបដោយភាពខុសទំនងរបស់អ្នកនយោបាយជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីកលល្បិចជាច្រើនរបស់ពួកគេផងដែរ ពោលគឺ ស្ថិតក្រោមភាពជាប់គាំងទាំងកិច្ចការជាតិនិងអន្តរជាតិ អ្នកនយោបាយជប៉ុនប៉ុនប៉ងបំភាន់ភ្នែកសាធារណជន លាងសម្អាតឧក្រិដ្ឋកម្មឈ្លានពាន បង្កការបដិបក្ខគ្នាជាក្រុមនិងពន្លឿនការវាតទីយោធា ។ បើមើលពីចិត្តគំនិតរយៈពេលវែងរបស់អ្នកនយោបាយជប៉ុនអាចឃើញថា ក្នុងនាមជាប្រទេសអាស៊ីតែមួយគត់ក្នុងប្រទេស G7 គោលជំហរស្និទ្ធស្នាលជាមួយលោកខាងលិចរបស់ជប៉ុន គឺ មានជាយូរមកហើយ ។ ខណៈពេលធ្វើការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិកនិងបស្ចិមប្រទេស អ្នកនយោបាយជប៉ុនបានបន្ទន់ឥរិយាបទរបស់ខ្លួន ថែមទាំងងាកមកអែបអបឬផ្គាប់ចិត្តអាមេរិកនិងបស្ចិមប្រទេស ។ ពីការទូតអែបអបក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពីខែមីនាដល់ការសម្តែងឆាកល្ខោននយោបាយ ដូចជាការលុតជង្គង់នៅប្រទេសអូស្ត្រាលីក្នុងខែឧសភាឆ្នាំនេះ លោកស្រី Sanae Takaichi មានចេតនាដើរតួជាអ្នកគាំទ្រលោកខាងលិចជាប់រហូតមក ។ បើមើលពីភូមិសាស្ត្រនយោបាយអាចឃើញថា កម្លាំងពួកស្តាំនិយមរបស់ជប៉ុនប៉ុនប៉ងចង់ឱ្យសម្រេចបាននូវការវាតទីយោធានិងបំរះខ្លួនចេញពីការរឹតត្បិតពី”រដ្ឋធម្មនុញ្ញសន្តិភាព”តាមរយៈការឃោសនាបំប៉ោងពីការគំរាមកំហែងពីខាងក្រៅ ហេតុនេះហើយ ពួកគេបានព្យាយាមឆ្លៀតឱកាសនៃការឡើងកម្តៅនៃជម្លោះផ្នែកភូមិសាស្ត្រនយោបាយដើម្បីអូសទាញប្រទេសជិតខាង ជាពិសេសគឺប្រទេសលោកខាងលិច បង្កជាការបដិបក្ខគ្នាជាក្រុម ។ ចាប់ពីពេលបញ្ចប់សង្គ្រាមលោកលើកទីពីររហូតដល់បច្ចុប្បន្ននេះ អ្នកនយោបាយជប៉ុនមិនត្រឹមតែមិនសុំខមាទោសចំពោះប្រជាជននៃប្រទេសរងគ្រោះ ដូចជាចិន កូរ៉េខាងត្បូងនិងកូរ៉េខាងជើងជាដើមប៉ុណ្ណោះទេ ផ្ទុយទៅវិញ អ្នកនយោបាយជប៉ុនជាច្រើនបានដោះសារដោយផ្តេសផ្តាសចំពោះឧក្រិដ្ឋកម្មឈ្លានពានរបស់ខ្លួនផងដែរ ។ ក្នុងបញ្ហាខុសនិងត្រូវដែលពាក់ព័ន្ធដល់ប្រវតិ្តសាស្ត្រឈ្លានពានរបស់ជប៉ុនមួយនេះ ឧបាយកលរបស់លោកស្រី Sanae Takaichi មិនអាចបោកបញ្ឆោតអ្នកផងទាំងពួងនៅលើសកលលោកបានទេ ។ទង្វើលុតជង្គង់របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអូស្ត្រាលីគឺជាការបង្ករឿងចំពោះប្រទេសរងគ្រោះនៃសង្គ្រាមលោកលើកទី ២ នៅអាស៊ីនិងតំបន់ផ្សេងៗកាន់តែច្រើន ។ នៅពីក្រោយការសម្តែងឆាកល្ខោននយោបាយនេះ គឺ ពោរពេញទៅដោយការគិតគូពីផលប្រយោជន៍ផ្ទាល់ខ្លួន វាមិនអាចបិទបាំងមហិច្ឆតារបស់ជប៉ុនដែលចង់ពន្លឿន”ការធ្វើយោធូបនីយកម្មម្តងទៀត”ទេ ហើយក៏បានមិនអាចបិទបាំងការពិតដែលថា ”យោធានិយមបែបថ្មី”របស់ជប៉ុនបាននិងកំពុងបង្កជាការគំរាមកំហែងដល់សនិ្តសុខនិងស្ថិរភាពក្នុងតំបន់ រហូតដល់ពិភពលោកផងដែរ ។ ប្រទេសរងគ្រោះទាំងអស់ដែលរងទុក្ខវេទនាយ៉ាងខ្លាំងពីការឈ្លានពានរបស់យោធានិយមជប៉ុនគួររក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់និងក្រោកឈរឡើងរួមសាមគ្គីគ្នាដើម្បីពួកដៃគ្នាគាំពារសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ ក៏ដូចជាដាច់ខាតមិនអនុញ្ញាតឱ្យសោកនាដកម្មក្នុងប្រវត្តិសាស្រ្តកើតឡើងម្តងទៀត ៕
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាកំពុងបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើត បរិយាកាសវិនិយោគ អំណោយផល និងទាក់ទាញ សំដៅពង្រឹងភាពធន់ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។ ការលេីកឡេីងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោកស្រី Bridgette...
បរទេស៖ ប្រទេសចិននៅថ្ងៃពុធនេះ បានបញ្ជាក់ជាថ្មីនូវការជំទាស់យ៉ាងខ្លាំងរបស់ខ្លួន ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន គោរពការប្តេជ្ញាចិត្តរបស់ខ្លួន មុនពេលការមក ដល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា បញ្ហាកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនចាត់ទុកថាជាទឹកដី របស់ខ្លួន និងការលក់អាវុធទៅឱ្យទីក្រុងតៃប៉ិ គឺប្រាកដជាត្រូវបានពិភាក្សាក្នុងអំឡុង...
តេអេរ៉ង់៖ អ៊ីរ៉ង់ នឹងមិនចូលរួមការចរចាជុំទីពីរ ជាមួយសហរដ្ឋអាមេរិកនោះទេ លុះត្រាតែលក្ខខណ្ឌជាមុន ៥ចំណុច ដែលមានគោលបំណងកសាង ទំនុកចិត្តត្រូវបានបំពេញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។ ប្រភពព័ត៌មានបានពិពណ៌នា អំពីលក្ខខណ្ឌទាំងនោះថាជា “ការធានាកសាងទំនុកចិត្តអប្បបរមា” ដែលតម្រូវមុនពេលការចរចាថ្មី ណាមួយជាមួយទីក្រុងវ៉ាស៊ីនតោន អាចចាប់ផ្តើម។ យោងតាមប្រភពព័ត៌មាន លក្ខខណ្ឌទាំងនោះរួមមានការបញ្ចប់អរិភាពលើគ្រប់វិស័យ ជាពិសេសនៅក្នុងប្រទេសលីបង់; ការដកទណ្ឌកម្មលើអ៊ីរ៉ង់; ការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោក Marty Makary ស្នងការរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានលាលែងពីតំណែង ហើយលោក Kyle Diamantas នឹងបម្រើការជាស្នងការស្តីទីរបស់ទីភ្នាក់ងារនេះ។ លោក ត្រាំ បានឧ្យដឹងនៅក្នុងសារមួយនៅលើបណ្ដាញ Truth...