ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងលោក អែលឈិន អាមៀបាយ៉ូវ តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-អាស៊ែបៃហ្សង់) មានតាំងពីយូរមកហើយថាបានឈរលើការជឿជាក់គ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងសងខាង និងផលប្រយោជន៍រួម។ កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នាក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការបង្ក្រាប បទល្មើស Scam Online និងពិសេសការរៀបចំនគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ នៅរាជធានីភ្នំពេញកន្លងមកនេះ បានល្អប្រសើរ។ ការកោតសរសើរបែបនេះរបស់លោក ម៉ប់ សារិន...
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់ នៃសេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន សម្រេចបាន៨៩% ខណៈសេវាផ្គត់ផ្គង់ទឹក ដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព សម្រេចបាន ២៥% និងអត្រាគ្របដណ្តប់អនាម័យជនបទ កម្រិតមូលដ្ឋានសម្រេចបាន ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកប ដោយសុវត្ថិភាពសម្រេចបាន ៥១%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍជនបទ។ លើសពីនេះ ក្រសួងអភិវឌ្ឍជនបទ បានអោយដឹងថា រាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល...
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានា ឱ្យបាននូវដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការបរទេស...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសតួគី មិនមានបញ្ហាជាមួយនឹងផលិតកម្មកសិកម្ម និងសន្តិសុខការផ្គត់ផ្គង់ស្បៀង ចំពេលមានជម្លោះក្នុងតំបន់នេះនោះទេ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ទិវាកសិករ ពិភពលោកក្នុងរដ្ឋធានី Ankara លោក Erdogan បាននិយាយថា ប្រទេសនេះនៅតែមានការប្រុង ប្រយ័ត្នដើម្បីធានាថាជម្លោះប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសអ៊ីរ៉ង់ ហើយបណ្តាប្រទេសឈូងសមុទ្រមិនប៉ះពាល់ដល់ផលិតកម្មកសិកម្មរបស់តួគីឡើយ។ លោកបានបន្តថា៖យើងបានធានាការផ្គត់ផ្គង់វត្ថុធាតុដើមជី និងជីរួចហើយ។ ស្តុកជីរបស់យើងមានកម្រិតគ្រប់គ្រាន់។...
មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល DAP News សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដើម្បីពង្រីកវិសាលភាព នៃការយកព័ត៌មានឱ្យបានរហ័ស និងគ្រប់ជ្រុងជ្រោយ អង្គភាពយើងខ្ញុំមានភ្នាក់ងារប្រចាំការនៅតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ដែលត្រៀមខ្លួនបម្រើលោកអ្នកជានិច្ច ។ ប្រសិនបើលោកអ្នកមានព័ត៌មានទាន់ហេតុការណ៍ ចង់ផ្តល់ព័ត៌មាន លោកអ្នកអាចទំនាក់ទំនងទៅកាន់ភ្នាក់ងារតាមតំបន់ដូចខាងក្រោម៖ បញ្ជីឈ្មោះ និងលេខទូរស័ព្ទភ្នាក់ងារតាមខណ្ឌ៖ ព័ត៌មានទំនាក់ទំនងទូទៅរបស់អង្គភាព៖ អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការសិក្សាចងក្រងឯកសារជាតិសមិទ្ធផល សម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងរាជធានី ខេត្ត ទូទាំងប្រទេសឆ្នាំ២០២៥ និងការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ODF+ កម្ពុជា ឆ្នាំ២០២៦–២០៣០ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃច័ន្ទ បានច្រានចោលគំនិតដែលថាប្រទេស របស់អ្នកស្រីអាចក្លាយជារដ្ឋមួយទៀត របស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេសវេណេស៊ុយអេឡា។ លោកស្រី Rodriguez បាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាអេ ជាកន្លែងដែលនាងកំពុងចូលរួមដំណើរ ការនៅតុលាការយុត្តិធម៌អន្តរជាតិថា ៖ នោះមិនត្រូវបានគ្រោងទុកទេ។ វានឹងមិនត្រូវបានគ្រោងទុកនោះទេ...
តើអ្វីដែលធ្វើឱ្យអ្នកចូលរួមជាច្រើននាក់ឆ្ពោះទៅកាន់សាលាតិចណូ (ITC) នៅថ្ងៃទី ២៣-២៤ ឧសភា ២០២៦ ខាងមុខនេះ? តស់! ចូលរួមទាំងអស់គ្នា តើថ្ងៃនោះនឹងមានអ្វីខ្លះនៅក្នុងកម្មវិធីនេះ? តាងនាមគណៈរៀបចំកម្មវិធី មានកិត្តិយសសូមជម្រាបជូនសាធារណជនអំពី «វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦» ក្រោមកិច្ចសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិស្សិតកម្ពុជានៅបរទេស (CamStudent) សហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោកDonald Trump មិនបានបដិសេធនោះទេ អំពីលទ្ធភាពនៃការធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ ដើម្បីជួយសម្រួលដល់ការ ដោះស្រាយជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអង្គារ មុនពេលចេញដំណើរសម្រាប់កិច្ចប្រជុំកំពូលក្នុងប្រទេសចិន ប្រធានាធិបតីអាមេរិកត្រូវបានសួរថាតើគាត់អាចទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅឆ្នាំ២០២៦ ដែរឬទេ។ លោក Trump បាននិយាយថា៖ខ្ញុំអាច។ ខ្ញុំនឹងធ្វើអ្វីដែលចាំបាច់។ សង្គ្រាមនោះគឺខ្ញុំបានដោះស្រាយសង្រ្គាមចំនួនប្រាំបី។...