ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើគុណតម្លៃគ្រួសារ និងការលើកស្ទួយកម្រិតជីវភាព របស់ប្រជាពលរដ្ឋ គឺជាគោលនយោបាយរួម ដែលផ្តោតការយកចិត្តទុកដាក់លើប្រជាពលរដ្ឋទូទៅ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរ ព្រមទាំងរៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារ ដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានធ្វើក្រើនរំឭកដល់សាធារណជន កុំយកក្រដាសប្រាក់រៀលមកបំប្លែងឱ្យបាត់លក្ខណៈដើម ព្រោះប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ដល់តម្លៃជាតិ។ នាពេលថ្មីនេះៗ ធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួនបានប្រើប្រាស់រូបក្រដាសប្រាក់រៀល ដែលជារូបិយវត្ថុជាតិខ្មែរ ក្នុងកម្មវត្ថុរចនាក្រាហ្វិក ឬ បំប្លែងរូបភាពសម្រាប់គោលបំណងផ្សេងៗ។ យោងតាមសេចក្ដីក្រើនរំឭករបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ថា «សូមក្រើនរំឭកដល់អ្នកប្រើប្រាស់...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងពិភាក្សាអំពីប្រធានបទ នៃការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ និងករណីមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយដែលជាប់ពន្ធនាគារ ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន នៅពេលសួរអំពីការគាំទ្រយូរអង្វែង របស់ទីក្រុងវ៉ាស៊ីនតោន...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួនបីនាក់ និងក្រុមហ៊ុនចំនួន៩ រួមទាំងក្រុមហ៊ុនចំនួន៤ដែលមានមូលដ្ឋាននៅហុងកុង និងក្រុមហ៊ុនចំនួន៤នៅអារ៉ាប់រួម ចំពោះការជួយដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនទី៩មានមូលដ្ឋាននៅអូម៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា វិធានការរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌកម្មដែលបានប្រកាស កាលពីថ្ងៃសុក្រលើបុគ្គល និងក្រុមហ៊ុនដែលជួយអ៊ីរ៉ង់ទិញអាវុធ និងគ្រឿងបន្លាស់ ដែលប្រើសម្រាប់ផលិតយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោង។ ទណ្ឌកម្មនេះបានកើតឡើងប៉ុន្មានថ្ងៃមុនកិច្ចប្រជុំដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីចិន លោក...
បរទេស៖ មហាយក្សបច្ចេកវិទ្យាស្អាត របស់ប្រទេសចិន ដែលស្រេកឃ្លានទីផ្សារនាំចេញ ដើម្បីជំរុញប្រាក់ចំណេញដែលកំពុងធ្លាក់ចុះ គឺមិនបានទុកឲ្យវិបត្តិនេះខ្ជះខ្ជាយឡើយ ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី អាគុយ និងបន្ទះសូឡា បានទាក់ទាញប្រទេសនានា ដែលកំពុងស្វែងរកការផ្ដាច់ខ្លួនចេញពីការនាំចូលប្រេងឥន្ធនៈថ្លៃៗ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ បានបង្កឱ្យមានការភ្ញាក់ផ្អើលថាមពលទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Jinko...
សៀមរាប ៖ លោក ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំ ជីកស្តារព្រែក ដែលជាច្រកផ្លូវចរាចរណ៍ កាណូតដឹកភ្ញៀវទេសចរណ៍ចេញ-ចូលទៅទស្សនាបឹងទន្លេសាប ស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។ ការចុះពិនិត្យ ធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតពីលោក ថោ ជេដ្ឋា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ កាតព្វកិច្ចយោធាដែលរាជរដ្ឋាភិបាលរៀបចំឡើងជាថ្មីនេះ ផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ហើយនឹងក្លាយជាឧបករណ៍គតិយុត្តរឹងមាំ។ ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍សេចក្តីព្រាងច្បាប់នេះ មាន...
ការ៉ាកាស ៖ ប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបដិសេធគំនិត ដែលថាប្រទេសរបស់លោកស្រី អាចក្លាយជារដ្ឋមួយផ្សេងទៀត របស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យភាព របស់ប្រទេសវេណេស៊ុយអេឡា។ លោកស្រី Rodriguez បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងឡាអេ ជាកន្លែងដែលលោកស្រី កំពុងចូលរួមសវនាការ នៅតុលាការយុត្តិធម៌អន្តរជាតិថា “នោះមិនត្រូវបានគ្រោងទុកនោះទេ...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឧ្យដឹងថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ត្រៀមខ្លួនរួចជាស្រេច ដេីម្បីផ្ដល់មេរៀនថ្មីមួយ ចំពោះការឈ្លានពាន។ ការកត់សម្គាល់របស់លោក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដោយព្រមានថា...
គៀវ៖ ការិយាល័យរដ្ឋអាជ្ញាជំនាញប្រឆាំង អំពើពុករលួយ (SAPO) របស់អ៊ុយក្រែនបានឧ្យដឹងថា អាជ្ញាធរប្រឆាំងអំពើពុករលួយអ៊ុយក្រែន បានជូនដំណឹងដល់អតីតប្រធានការិយាល័យប្រធានាធិបតីថា លោកកំពុងស្ថិតក្រោមការសង្ស័យ ក្នុងការស៊ើបអង្កេតអំពើពុករលួយ។ ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន និង SAPO បានរកឃើញក្រុមមួយ ដែលមានការរៀបចំពាក់ព័ន្ធនឹងការធ្វើឱ្យស្របច្បាប់នៃប្រាក់ hryvnias ចំនួន ៤៦០លាន (ប្រហែល ១០.៤៧លានដុល្លារអាមេរិក) ដែលជាប់ទាក់ទង នឹងសំណង់វរជនមួយនៅជិតទីក្រុងគៀវ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ...