បរទេស៖ ប្រទេសអូទ្រីសបានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះ Eurofighter Typhoons ទៅហោះស្ទាក់យន្តហោះចារកម្មរបស់កងទ័ពអាកាសអាមេរិក ដែលបានចូលទៅក្នុងដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាតនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា យោងតាមលោក Michael Bauer អ្នកនាំពាក្យក្រសួងការពារជាតិអូទ្រីស គឺ យន្តហោះ PC-12 turboprop ពីរគ្រឿងបានហោះពីលើភ្នំ Totes...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធ ដោយបានបញ្ឈប់ ការកើនឡើងរយៈពេលបីថ្ងៃ ខណៈដែលវិនិយោគិន កំពុងរង់ចាំការវិវត្តន៍ពីបទឈប់បាញ់ ដ៏ផុយស្រួយនៅមជ្ឈិមបូព៌ា និងត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូល ដែលមានហានិភ័យខ្ពស់នៅទីក្រុងប៉េកាំង រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីចិន គឺលោក ស៊ី ជីនពីង ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា យន្តហោះហ្វឹកហ្វឺន របស់កងទ័ពអាកាសអាមេរិកមួយគ្រឿង បានធ្លាក់កាលពីថ្ងៃអង្គារនៅតំបន់ Fayette County ភាគខាងលិចរដ្ឋអាឡាបាម៉ា ប៉ុន្តែសំណាងល្អអាកាសយានិក ទាំងពីរបានចុចប៊ូតុង គេចចេញដោយសុវត្ថិភាព។ មូលដ្ឋានទ័ពអាកាស Columbus ក្នុងរដ្ឋ Mississippi បានបញ្ជាក់ថា មានឧប្បត្តិហេតុមួយ ពាក់ព័ន្ធនឹងយន្តហោះ T-38...
បរទេស៖ រដ្ឋាភិបាលឥណ្ឌាបានដំឡើង ពន្ធនាំចូលលើមាស និងប្រាក់ពី៦%ដល់ ១៥% , នេះបើយោងតាមបទបញ្ជារបស់រដ្ឋាភិបាលឥណ្ឌានៅថ្ងៃពុធ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការទិញលោហៈមានតម្លៃពីបរទេស និងបន្ធូរបន្ថយសម្ពាធលើទុន បម្រុងប្តូរប្រាក់បរទេសរបស់ប្រទេស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា ពន្ធខ្ពស់អាចធ្វើឱ្យតម្រូវការ នៅក្នុងប្រទេសដែលជាអ្នកប្រើប្រាស់ លោហៈដ៏មានតម្លៃធំជាងគេទីពីររបស់ពិភពលោកថយចុះ ទោះបីជាវាអាចជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌា និងគាំទ្រដល់ប្រាក់រូពី ដែលជារូបិយប័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណដែលមានដំណើរការ អាក្រក់បំផុតរបស់អាស៊ីក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលលោកបានពិពណ៌នានៅថ្ងៃអង្គារថាជា «មិត្តភ័ក្តិ» និង «នរណាម្នាក់ដែលយើងចុះសម្រុងជាមួយ»។ លោក ត្រាំ បានបន្ថែមថា លោកមានគម្រោងពិភាក្សាអំពីសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចោទប្រកាន់ចិនថាគាំទ្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា សំណល់ដ្រូនអត្តឃាត មិនទាន់ផ្ទុះពីសង្គ្រាមថៃឈ្លានពាន មានបំពាក់គ្រាប់ត្បាល់ ៨២មម (mortar bomb) ប្រភេទ៤២៨៣២។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក ហេង រតនា នៅថ្ងៃទី១៣ ខែឧសភា...
ភ្នំពេញ ៖ រយៈពេល ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ២៧៨ករណី ឃាត់ខ្លួនជនបង្កសរុប៩៧៤នាក់ ។ ចំនួននេះ បើធៀបនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំ២០២៥ ថយចុះ ១៣ករណី ខណៈជនបង្កថយចុះ១១៥នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាន នគរបាលជាតិ។ បើតាមរបាយការណ៍ ក្នុងចំណោមក្មេងទំនើងជិត១ពាន់នាក់នោះ សមត្ថកិច្ចបានអនុវត្តវិធានការ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម ធ្លាប់បានឆ្លងកាត់ការលំបាក និងបានជំនះឧបសគ្គជាច្រើន ជាមួយគ្នា។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក ត្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet)...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ សិង្ហបុរី ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ន (ARDB) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករនោះក៏មានការចូលរួមពី លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល,មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន...