កំពង់ចាម ៖ លោក អ៊ុច បូរិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា និងលោក ស្លេះ ប៊ិនយ៉ាមីន សមាជិកព្រឹទ្ធសភា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រត្តិភូអមដំណើរជាច្រើនទៀត នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ នេះ បានអញ្ជើញសំណេះសំណាល និងចែកអាហារស្រាយបួស...
បរទេស៖ ប្រទេសបារាំងកំពុងដាក់ពង្រាយនាវាកងទ័ពជើងទឹកប្រហែលជាងដប់គ្រឿង រួមទាំងក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះរបស់ខ្លួន ទៅកាន់សមុទ្រមេឌីទែរ៉ាណេ សមុទ្រក្រហម និងអាចជាច្រកសមុទ្រហ័រមូសថែមទៀត ដែលជាផ្នែកមួយនៃការគាំទ្រការពារដល់សម្ព័ន្ធមិត្តដែលរងការគំរាមកំហែងដោយជម្លោះនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន THE JAPAN TIMES ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា ថ្លែងនៅប្រទេសស៊ីប មុនពេលទៅទស្សនានាវាផ្ទុកយន្តហោះ Charles de Gaulle ដែលបានមកដល់ចុងសប្តាហ៍នេះនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ប្រធានាធិបតីបារាំង លោក...
ពោធិ៍សាត់÷ លោក ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ...
ពោធិ៍សាត់៖ លោក ត្រាន់ ទួនអាញ អគ្គកុងស៊ុលថ្មី បានដឹកនាំគណៈប្រតិភូនៃ ស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង នៃព្រះរាជណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជូនពរឆ្នាំថ្មី ដល់រដ្ឋបាលខេត្តពោធិ៍សាត់។ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ...
ខេត្តស្វាយរៀង៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងលោកស្រី កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិថ្មីនៃកាយរឹទ្ធិជាតិកម្ពុជាស្រុករមាសហែក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងអធិការកិច្ច និងកាយរឹទ្ធិខេត្ត ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងភ្ញៀវកិត្តិយស...
បន្ទាយមានជ័យ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ជាថ្មី នូវការបន្តគាំទ្រ ឱ្យអស់ពីលទ្ធភាព ដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត ទាំងអស់ ដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែន កម្ពុជា-ថៃ។ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ...
ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៨ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧ខ្នង បន្ទប់ ២បន្ទប់ ព្រៃ ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។ ករណីអគ្គិភ័យដែលបានកើតឡើងមាននៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង...
បរទេស: ប្រធានាធិបតីបារាំង លោក Emmanuel Macron មានប្រសាសន៍ថា ក្រុមប្រទេសទាំងប្រាំពីរឬ G7 អាចនឹងប្រើប្រាស់ស្តុកប្រេងបម្រុងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃថាមពល។យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថា ថ្លែងទៅកាន់អ្នកយកព័ត៌មាន ក្នុងដំណើរទៅកាន់ដំណើរ ទស្សនកិច្ចទៅកាន់ ប្រទេសស៊ីប លោក Macron បាននិយាយថា...
ភ្នំពេញ ៖ ម៉ាស៊ីនបោសសម្អាតមីនយន្ត (Robot) ត្រូវបានដឹកជញ្ជូន មកដល់ប្រទេសកម្ពុជាហើយ ដើម្បីបោសសម្អាត គ្រាប់យុទ្ធភណ្ឌ ដែលទំលាក់ដោយយោធាថៃ មកលើកម្ពុជា ក្នុងសង្គ្រាមឈ្លានពាន កម្ពុជាអស់រយៈពេល២១ថ្ងៃកន្លងមក ។យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ហេង រតនា នាយកមជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១០ ខែមីនា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាត ឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត កីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ (6th Asian Vovinam Championships) ឆ្នាំ២០២៦ នាខែវិច្ឆិកា។ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា...