បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃអាទិត្យនេះបានរាយការណ៍ថាព្រះមហាក្សត្រ Salman bin Abdulaziz Al Saud បានធ្វើការអំពាវនាវឱ្យមានការគាំទ្រ ដល់សេដ្ឋកិច្ចពិភពលោកនិងការបើកព្រំដែនឡើងវិញដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការធ្វើដំណើររបស់ពលរដ្ឋរៀងខ្លួន។
ព្រះមហាក្សត្រ Salman បានធ្វើការកត់សម្គាល់នេះនៅក្នុងសុន្ទរកថាបើករបស់គាត់នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ G20 ដែលក្នុងនោះព្រះអង្គក៏បានគូសបញ្ជាក់ការគាំទ្ររបស់ទ្រង់ដល់ប្រទេស កំពុងអភិវឌ្ឍន៍ក្នុងលក្ខណៈសម្របសម្រួលដើម្បីរក្សានូវអ្វីដែលពួកគេបាន សម្រេចនៅក្នុងទសវត្សកន្លងមកផងដែរ។
លើសពីនេះផងដែរទ្រង់ក៏បានអំពាវនាវ ឱ្យមានការលើកកម្ពស់ការទទួលបានឱកាសសម្រាប់ទាំងអស់គ្នាជាពិសេសស្ត្រី និងយុវជនធ្វើយ៉ាងណាឲ្យមានការលើកកម្ពស់តួនាទីរបស់ពួកគេនៅក្នុងសង្គម និងនៅក្នុងទីផ្សារការងារតាមរយៈការអប់រំ៕
ប្រែសម្រួល៖ស៊ុនលី