សេអ៊ូល៖ អ្នកជំនាញបានឲ្យដឹងកាល ពីថ្ងៃអង្គារថាការនិយាយ ត្រលប់ទៅក្រោយវិញពីអ្នកចរចាកូរ៉េខាងជើង និងបច្ចុប្បន្នកំពុងបង្ហាញពីយុទ្ធសាស្ត្រ របស់ក្រុងព្យុងយ៉ាង ក្នុងការបញ្ឈប់ការផ្តល់សម្បទាន ជាអតិបរមាពីសហរដ្ឋអាមេរិក ខណៈពេលកំណត់ចុងឆ្នាំដែលរបបនេះបានដាក់ សម្រាប់សំណើថ្មីរបស់អាមេរិក កំពុងខិតជិតមកដល់ហើយ។
នៅចន្លោះថ្ងៃច័ន្ទ និងដើមថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍ចំនួនពីរដាច់ដោយឡែកពីគ្នាក្នុងរយៈពេលជាច្រើន ម៉ោងដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បោះបង់ចោលនូវគោលនយោបាយអរិភាពរបស់ខ្លួនហើយថាកូរ៉េខាងជើង នឹងមិនមានកិច្ចប្រជុំកំពូលមួយទៀតជាមួយសហរដ្ឋអាមេរិក ដែលនឹង“ មិនមានអ្វីកើតឡើងនោះទេ” ។
លោកគីម យ៉ុងឆុល អនុប្រធាននៃកម្មករកំពុងកាន់ អំណាចបានលេីកឡេីងថា “វានឹងអាចទៅរួចក្នុងការពិគ្រោះយោបល់អំពីការរំសាយអាវុធនុយក្លេអ៊ែរ តែនៅពេលការកសាងទំនុកចិត្តរវាងកូរ៉េខាងជើង និងអាមេរិក ទៅមុនហើយរាល់ការគំរាមកំហែងដល់សន្តិសុខ និងការអភិវឌ្ឍរបស់កូរ៉េខាងជើង ត្រូវ បានដកចេញ”៕ ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									