ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងពិនិត្យលទ្ធផលការងារ របស់សមាជិកក្រុមមេធាវី រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រតិកម្មខ្លាំងៗ ចំពោះជនបរទេសមួយចំនួន ដែលគាបសង្កត់ឲ្យតុលាការកម្ពុជា ពន្លឿនការកាត់ក្ដី សំណុំរឿងក្រុមប្រឆាំង ខណៈនៅប្រទេសបារាំង គ្រាន់តែសំណុំរឿង បរិហាកេរ្តិ៍ ដែលសម្ដេចបានប្ដឹង សម រង្ស៊ី ប្រើពេល៣ឆ្នាំ ទើបបើកសវនាការ ។