ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការយោធា អេត្យូពី នៅតំបន់ Tigray បានបញ្ចប់

បរទេស៖ នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បាននិយាយនៅថ្ងៃសៅរ៍ថា ប្រតិបត្តិការយោធា នៅក្នុងតំបន់ Tigray បានបញ្ចប់ហើយ ហើយកងទ័ព សហព័ន្ធធ្វើការគ្រប់គ្រង រដ្ឋធានីរបស់តំបន់ ដែលជាកន្លែង អភិវឌ្ឍដ៏ចម្បងមួយ នៅក្នុងសង្គ្រាម រយៈពេល៣សប្ដាហ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានមានប្រសាសន៍ យ៉ាងដូច្នេះថា “ខ្ញុំមានក្តីសោមនស្សរីករាយ នឹងធ្វើការចែករំលែកថា យើងបានបញ្ចប់ និងបញ្ឈប់នូវ ប្រតិបត្តិការយោធា ក្នុងតំបន់ Tigray ហើយ។ រដ្ឋាភិបាលសហព័ន្ធ នាពេលបច្ចុប្បន្ននេះ បានធ្វើការគ្រប់គ្រងទាំងស្រុង លើទីក្រុង Mekelle “។

ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ តាមសេចក្តីរាយការណ៍ មេដឹកនាំរណរ្សិរំដោះ ប្រជាជនតំបន់ Tigray ដែលមានកងកម្លាំង បាននិងកំពុងតែប្រយុទ្ធគ្នា ជាមួយកងទ័ពអេត្យូពីនោះ បាននិយាយប្រាប់ថា ក្រុមរបស់ខ្លួន នឹងមិនធ្វើការ ចុះចាញនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top