ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ជូនសមាគមអតីតយុទ្ធជន កម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីបែងចែកបន្ត ដល់សមាជិកសមាគម ដែលមានជីវភាពខ្វះខាត

ភ្នំពេញ៖ អង្ករចំនួន ០៣តោន និងមី ចំនួន២០០កេស ដែលជាអំណោយផ្ទាល់របស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបម្រើឱ្យការងារមនុស្សធម៌នានា និងឧបត្ថម្ភដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងទៅ។ 

ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត។

To Top