ព័ត៌មានអន្តរជាតិ

អ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស បារាំង បន្តថយចុះ

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ថា ទិន្នន័យបានមកពីក្រុមអាជ្ញាធរសុខភាពបានបង្ហាញថា ពលរដ្ឋចំនួន១១.២២១នាក់បានធ្វើតេស្តវិជ្ជមាននៃវីរុសកូរ៉ូណា គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺទូទំាងប្រទេសកើនឡើងជិត២,២៧លាននាក់ ហើយកាលពីថ្ងៃសុក្រ ប្រទេសបារាំង បានបន្តថយចុះ ដែលបានមើលឃើញថា ចំនួនអ្នកឆ្លងជំងឺបានថយចុះជាបន្តបន្ទាប់ ។

តួលេខប្រចាំថ្ងៃ បានថយចុះជាងតួលេខកាលពីថ្ងៃព្រហស្បតិ៍ ដែលមានចំនួន១២.៦៩៦នាក់ រួមទាំងកំណត់ត្រា ក្រោម៦០.៤៨៦នាក់ដែលត្រូវបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ហើយបារាំង បានណែនាំឲ្យមានវិធានការណ៍ត្រួតពិនិត្យទៅលើការកកើតឡើងវិញនៃវីរុសកូរ៉ូណា ។

សរុបអ្នកស្លាប់បន្ថែមទៀតចំនួន៦២៧នាក់ដែលត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៥៤.៧៦៧នាក់ ។ ក្នុងចំណោមអ្នកទំាងនោះ មាន២៨២នាក់ បានស្លាប់នៅមន្ទីរពេទ្យ ដោយសារជំងឺផ្លូវដង្ហើម ហើយបានថយចុះពីក្នុងបញ្ជីចំនួន៣២៤នាក់ធៀបនឹងថ្ងៃមុន ។ ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន៣៤៥នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងដែលសម្រាកនៅផ្ទះ ក្នុងអំឡុងពេល០៣ថ្ងៃមកនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top