ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ចំនួននៃអ្នកស្លាប់ ដោយសារយន្តហោះ វាយប្រហារដែនអាកាសរបស់អ៊ីស្រាអ៊ែល ទៅលើមូលដ្ឋាន ទ័ពរបស់ស៊ីរី កាលពីថ្ងៃពុធម្សិលមិញនេះ ក្នុងនោះរាប់បញ្ចូលទាំងជនស៊ីវិល២នាក់ អ្នកឃ្លាំមើលស្ថានភាពសង្គ្រាមម្នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ដូច្នេះ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា ជនស៊ីវិលចំនួន២នាក់ ត្រូវបានសម្លាប់ ក្រោយពីវាយប្រហារដោយ យន្តហោះវាយប្រហារដែនអាកាសកាលពីពាក់កណ្តាលយប់ ដែលអនុវត្តដោយយន្តហោះចម្បាំង របស់អ៊ីស្រា អ៊ែល ដែលចេញពីដែនអាកាសស៊ីរី មកលើទីតាំងមួយចំនួននៅបរិវេណរដ្ឋធានីដាម៉ាស់ ។
ទន្ទឹមនឹងនេះដែរ ក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅស៊ីរី បាននិយាយថា អ្នកប្រយុទ្ធចំនួន២១នាក់ ក្នុងនោះមាន ពលរដ្ឋស៊ីវី៥នាក់ត្រូវបានសម្លាប់ រួមទាំងជនស៊ីវិល២នាក់ បុរសម្នាក់ និងភរិយារបស់គាត់ ។
ទីភ្នាក់ងារព័ត៌មានបានឲ្យដឹងថា តួលេខនៃអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ដោយសារតែអ្នករងរបួសភាគ ច្រើនមានស្ថានភាពធ្ងន់ធ្ងរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា