វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនបានដឹងអំពីផែនការណាមួយ ដើម្បីដកកងទ័ពអាមេរិក មួយចំនួនចេញពីប្រទេសកូរ៉េខាងត្បូងនោះទេ លើកលែងតែទីក្រុងសេអ៊ូល បង្កើនការចូលរួមចំណែកយ៉ាងសំខាន់ នៃការចំណាយរបស់វត្តមានកងទ័ពអាមេរិក។
នៅពេលដែលត្រូវបានគេសួរ អំពីរបាយការណ៍របស់កាសែតប្រចាំថ្ងៃរបស់កូរ៉េខាងត្បូងលោក Chosun Ilbo បានឲ្យដឹងថាសហរដ្ឋអាមេរិក កំពុងពិចារណានាំយក កងពលតូចពីភាគខាងត្បូងប្រសិនបើទីក្រុងសេអ៊ូល បដិសេធមិនទទួលយកការកើនឡើង ៥ ដងឬប្រហែល ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងការថែរក្សាកងទ័ពកូរ៉េអាមេរិក (USFK) ។
ប្រមុខការពារជាតិអាមេរិករូបនេះ បានបញ្ជាក់ថា“ ខ្ញុំមិនបានដឹងពីផែននោះទេ ខ្ញុំបានអានអត្ថបទនៅក្នុង ប្រព័ន្ធផ្សព្វផ្សាយគ្រប់ពេលវេលាដែលមិនពិត ឬមិនត្រឹមត្រូវ ឬហួសកំរិតហើយយើងមិនគំរាមកំហែងដល់ សម្ព័ន្ធមិត្តជុំវិញបញ្ហានេះទេ ដែលនេះគឺជាការចរចា”៕
ដោយ ឈូក បូរ៉ា