ព័ត៌មានអន្តរជាតិ

អឺរ៉ុបនិងអាមរិកចោទ កូរ៉េខាងជើង ពីបទប្រើប្រាស់ការរាតត្បាត មេរោគដើម្បីគាបសង្កត់ សិទ្ធិសេរីភាព


បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានពិភាក្សាគ្នា ស្តីពីការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ក្រោយបញ្ហានោះ ត្រូវបានលើសឡើង ដោយសមាជិកចំនួន៧ ដែលចោទទីក្រុងព្យុងយ៉ាង ពីបទប្រើប្រាស់ការរាតត្បាតមេរោគកូរ៉ូណា ដើម្បីគាបសង្កត់បន្ថែមទៀត លើសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឯង។


ប្រទេសអាល្លឺម៉ង់ អង់គ្លេស បារាំង ប៊ែលហ្ស៊ិក អេស្តូនី សហរដ្ឋអាមេរិក និងសាធារណរដ្ឋដូមីនីក បានលើកឡើងនូវបញ្ហានោះ ក្នុងកិច្ចប្រជុំសម្ងាត់មួយ ក្រោយមន្ត្រីការទូតបាននិយាយថា ប្រទេសរុស្ស៊ីនិងប្រទេសចិន បានជំទាស់នឹងខ្លឹមសារស្តីពីស្ថានភាព។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រទេសចំនួន៧បាននិយាយថា “ការរំលោភបំពានសិទ្ធិមនុស្ស របស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បង្កឲ្យមានការគម្រាមកំហែង ចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។

រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានបង្វែរធនធាននានា ពីប្រជាពលរដ្ឋខ្លួន ទៅលើកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែខុសច្បាប់”៕

ប្រែសម្រួល៖ប៉ាង កុង

To Top