បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែតកូរ៉េខាងត្បូង បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាផ្លូវការ បានប្រគល់អតីតមូលដ្ឋានយោធា១២កន្លែង ឲ្យទៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមានសំនួរជាច្រើន ត្រូវបានគេលើកឡើង ស្តីពីការបំពុលបរិស្ថាន។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ និង Hankook Ilbo បានរាយការណ៍ថា យោធារបស់ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាចំពោះការប្រគល់ឲ្យនេះ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងអំឡុងកិច្ចប្រជុំមួយ ប៉ុន្តែមិនអាចដោះស្រាយការជាប់គាំង ស្តីពីការចំណាយលើការសម្អាតនៅមូលដ្ឋាននានា ដូចជាមូលដ្ឋាន Yongsan Garrison នៅកណ្ដាលទីក្រុងសេអ៊ូលជាដើម។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានរបស់ប្រទេសកូរ៉េខាងត្បូង ពីមុនធ្លាប់បាននិយាយថា សារធាតុគ្រោះថ្នាក់នានា ដែលរួមមានទាំងសារធាតុបង់ហ្សែន យ៉ាណូវ និងសំណ គឺត្រូវបានរកឃើញ នៅក្នុងដីនិងនៅក្នុងទឹក នៅតាមមូលដ្ឋានយោធាទាំងនោះ៕
ប្រែសម្រួល៖ប៉ាង កុង