ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណចំពោះ ពលករ កម្មករ និងប្រជាពលរដ្ឋខ្មែរជាច្រើន នាក់កំពុងធ្វើការងារ និងរស់នៅកូរ៉េ ដែលកំពុងង់ចាំទទួលស្វាគមន៍ ដោយសេចក្ដីសោមនស្សរីករាយ ចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់សម្តេច នឹងអញ្ជើញមកចូលរួមកិច្ច ប្រជុំអាស៊ាន នៅទីក្រុងប៊ូសាន ៕
សូមអរគុណ បងប្អូន កូនក្មួយ ពលករ កម្មករ និងប្រជាពលរដ្ឋខ្មែរជាច្រេីន ដែលកំពុងធ្វេីការងារ និងរស់នៅក្នុងប្រទេសកូរ៉េ គឺកំពុងតែរង់ចាំទទួលស្វាគមន៍ ដោយសេចក្ដីសោមនស្សរីករាយចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងប៊ូសាន-សាធារណៈរដ្ធកូរ៉េ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ៕
Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, November 21, 2019