ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ ការងារស្រាវជ្រាវ វិទ្យាសាស្រ្តកសិកម្ម ត្រូវចំ​ណាយពេលយូរ ទើបទទួលបានផ្លែផ្កា

កំពង់ចាម ៖ ក្នុងពិធីបើកសន្និសីទវិទ្យា សាស្រ្តថ្នាក់ជាតិលើកទី ៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម នាព្រឹកថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការងារស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រូវការចំណាយពេលវេលាយូរ និងភាពអត់ធ្មត់ ទើបទទួលបានផ្លែផ្កា ។ 

លោកអភិបាលខេត្ត បានថ្លែងបន្តថាការ ងារស្រាវ ជ្រាវវិទ្យាសាស្រ្តកសិកម្ម  និងអភិវឌ្ឍន៍ជនបទ គឺជាចំណែកមួយនៃការវិនិយោគសាធារណៈដែលត្រូវចំណាយ ធនធាន និងពេលវេលាយ៉ាងយូរ ហើយត្រូវតស៊ូព្យា យាម និងអត់ធ្មត់កម្រិតខ្ពស់ថែមទៀត ទើបយើងអាចទទួលបានផ្លែផ្កា។ ការទទួលបានផ្លែផ្កាជាទូទៅមាន លក្ខណៈអរូបីយ ហើយជួនកាលយើងត្រូវ រង់ចាំអស់រយៈពេលយ៉ាងយូរ ទើបផ្លែផ្កានោះអាចលេចចេញជា រូបរាង្គពិតប្រាកដ។

ជាក់ស្តែងថ្មីកន្លងមកនេះ តាមរយៈធនធានដែលបានពីការអប់រំ-បណ្តុះបណ្តាលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៍បានខិតខំជម្រុញឱ្យពួកគាត់ផ្ទេរ នូវបច្ចេកវិទ្យាទៅដល់កសិករ ដើម្បីធ្វើ ឲ្យកំណើនផលិតផលកសិកម្ម កើនឡើងទាំងទិន្នផល និងគុណភាព លើសអំពីតម្រូវការទីផ្សារក្នុងស្រុក ជាបរិបទថ្មីមួយទៀតតម្រូវឲ្យវិទ្យាស្ថានសិក្សាបន្ថែមទៀតថា តើត្រូវរកទីផ្សារកសិផល ជូនប្រជាកសិករ កម្ពុជាដោយវិធីណា? ដើម្បីធានាបាននិរន្តរភាពផលិតកម្មកសិកម្ម ធានាបាននូវជីភាពកសិករឱ្យកាន់ ប្រសើរឡើង។

លោក អ៊ុន ចាន់ដា ថ្លែងបន្តថា តាមរយៈយុទ្ធសាស្រ្តចតុកោណកន្លងទៅនេះ រាជ រដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ យ៉ាងខ្លាំងលើការវិនិយោគក្នុងវិស័យ ធន ធានមនុស្ស ផ្លូវ ទឹក អគ្គិសនី  ក៏ប៉ុន្តែ ក្នុងយុគសម័យ សេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មានឧត្តមភាពប្រកួតប្រជែងនេះ តម្រូវ ការ “ មូលធនមនុស្ស ” មាន ចំណេះដឹងទូលំទូលាយ ចេះច្នៃប្រឌិត និងមានជំនា ញ ច្បាស់លាស់ នៅតែជាភាពចាំបាច់មួយទៀត។ ក្នុងន័យនេះហើយ ដែលរាជ រដ្ឋាភិបាលតាំងពីដើមរៀងរហូតមកជានិច្ច កាល តែងតែចាត់ទុកការសិក្សា ស្រាវជ្រាវ គឺជាវិស័យអាទិភាព និងជាកូនសោដ៏សំ ខាន់សម្រាប់ការលើកកម្ពស់ផលិតភាពការងារ ដើម្បី ធានាបាននូវភាពជោគជ័យនៃដំណើរ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃសាកលភាវូបនី យកម្ម និងការលូតលាស់នៃបច្ចេកវិទ្យា ព័ត៌មានដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ៕

To Top