ព័ត៌មានអន្តរជាតិ

Trump ចាប់ផ្តើមពិចារណា ដកទ័ព៤ពាន់នាក់ ពីកូរ៉េខាងត្បូង ក្រោយចរចា កញ្ចប់ចំណាយមិនត្រូវរ៉ូវគ្នា

សេអ៊ូល:នៅក្រោយការចរចាគ្នា មិនបានលទ្ធផលអ្វីឡើយ ពាក់ព័ន្ធនឹងបញ្ហា ចែករំលែកប្រាក់ចំណាយយោធាមិនស្មើគ្នានោះ សហរដ្ឋអាមេរិកកំពុងពិចារណា ដកកងកំលាំងយោធារបស់ខ្លួន ចេញពីប្រទេសកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូល មិនយល់ព្រមតាមការទាមទារ របស់សហរដ្ឋអាមេរិកទេនោះ។

សហរដ្ឋអាមេរិក បានបញ្ចប់កិច្ចចរចា ជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ បន្ទាប់ពីបានទាមទារឱ្យទីក្រុងសេអ៊ូល បង្កើនការចូលរួមវិភាគទានប្រចាំឆ្នាំរបស់ខ្លួន សម្រាប់កងទ័ពអាមេរិក ដែលមានតម្លៃដល់ទៅ៥ពាន់លានដុល្លារ ដែលជាទំហំច្រើនជាងប្រាំដង នៃអ្វីដែលខ្លួនកំពុងចំណាយបច្ចុប្បន្ន នេះបើយោងតាម សមាជិកសភាកូរ៉េខាងត្បូងបានបញ្ជាក់។

គួរឲ្យដឹងទៀតដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកDonald Trupm បានទទូចឲ្យប្រទេសកូរ៉េខាងត្បូង ក្នុងការបង់លុយបន្ថែមទៀត ហើយក៏បានស្នើ ឱ្យមានការដកកម្លាំងទ័ពចេញផងដែរ ប្រមាណចន្លោះពី ៣០០០ទៅ៤០០០នាក់ ខណៈដែលកម្លាំងអាមេរិកបច្ចុប្បន្ន ក្នុងប្រទេសនេះ មានចំនួនប្រមាណជា ២៨៥០០នាក់៕

ប្រែសម្រួល:ស៊ុនលី

To Top